ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៣ខែមិថុនានេះ បានរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ៦នាក់បន្ថែមទៀត ដោយធ្វើអោយចំនួនអ្នកស្លាប់កើនឡើងដល់២៣៦នាក់។ ក្រសួងបានរកឃើញករណីឆ្លងថ្មីចំនួន ៧២៩នាក់ ខណៈដែលករណីជាសះស្បើយថ្មីមានចំនួន ២៧១នាក់។
សូមជម្រាបជូនថាគិតត្រឹមថ្ងៃទី៣ខែ មិថុនានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជាង ៣មឺុននាក់ក្មុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៩៩៤នាក់ ខណៈដែលករណីជាសះស្បើយមានជាង ២មឺុននាក់៕
អត្ថបទ៖ ទួក ពិសិដ្ឋ