ពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាមួយនឹងដៃគូអភិវឌ្ឍន និងដៃគាំទ្រថវិកាឆ្នាំ2021

ភ្នំពេញ៖ ថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021 សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទីពីរ និងបានប្រារព្ធពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាមួយនឹងដៃគូអភិវឌ្ឍន និងដៃគូគាំទ្រថវិកាប្រចាំឆ្នាំ2021 នៅសណ្ឋាគារ អូឡាំព្យាស៊ីធី ក្រុងភ្នំពេញ។

កិច្ចប្រជុំលើកទីពីរ សមាគមសហគ្រិនវ័យក្មេងបានរៀបចំពិព័រណ៌គំនិតអាជីវកម្ម​ស្តីអំពី «កិច្ចសហ ប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីវឌ្ឈនភាពអាជីវកម្ម» ក្នុងគោលបំណងផ្តល់ការគាំទ្រដល់សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីទទួលបានដៃគូអាជីវកម្ម ដៃគូវិនិយោគ និងឱកាសក្នុងការវិនិយោគដែលចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុនរបស់ពួកគាត់។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាមួយនឹងដៃគូអភិវឌ្ឍន និងដៃគូគាំទ្រថវិកាប្រចាំឆ្នាំ2021 លោក​ ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានសង្កត់ធ្ងន់ទៅលើការពង្រឹក សហគ្រាសខ្នាត តូច និងមធ្យម (MSME) ដែលជាឆ្អឹងខ្នងដ៏សំខាន់ ​និងជាអាទិភាពសម្រាប់ពង្រឹងសេដ្ឋកិច្ចកម្ពុជា ដូច្នេះការចូលរួមសហការ និងធ្វើជាដៃគូជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

លោក​បាន​លើកឡើងថា​ថា៖ «នៅថ្ងៃនេះ គឺមានន័យដ៏ធំធេងសម្រាប់វិស័យធុរកិច្ចកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាទាំងមូលដើម្បីឱ្យកម្ពុជាសម្រេចបាន និងក្លាយជាប្រទេសដែលមាន ប្រាក់ចំណូលខ្ពស់មធ្យមនៅឆ្នាំ2030 និងជាប្រទេសដែលមាន ប្រាក់ចំណូលខ្ពស់មធ្យមនៅឆ្នាំ2050»។

កម្ម​វិធី​ពិព័រណ៌គំនិតអាជីវកម្ម បានទទួលការគាំពីក្រុមហ៊ុនចំនួន6 ដែលរួមមានដូចជា៖ ធនាគារកាណាឌីយ៉ា ក្រុមហ៊ុនប៊ីសូលូសិន ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ក្រុមហ៊ុនបញ្ជី ក្រុមហ៊ុនធីខេអ៊ិចស្រ្ពេស TK Express Co.,Ltd និង វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ សម្រាប់រៀបចំកម្មវិធីនេះ។

លើ​សពី​នេះក៏​មានក្រុមហ៊ុនចំនួន​7 ​បានធ្វើការបង្ហាញ និងពិព័រណ៌​គំនិតនិងគំរូអាជីវកម្ម ទៅកាន់អ្នកចូលរួម និងអ្នកវិនិយោគទុន និងបានជជែកពីការធ្វើជាដៃគូអាជីវកម្ម (B2B) និង ផ្លាស់ប្តូរយោបល់រវាងក្រុមហ៊ុននិងអ្នកវិនិយោគផងដែរ។​

នៅក្នុងកម្មវិធីនោះផងដែរ ក៏មានបទបង្ហាញស្តីពី ​«យុទ្ធសាស្ត្រ នៃការកសាងដៃគូរអាជីវកម្ម» ដោយធ្វើការពន្យល់លម្អិតអំពីវិធីដែលភាពជាដៃគូដែលរួមចំណែកដល់ប្រតិបត្តិការនិងការរីកចម្រើនរយៈពេលវែង និងទទួលបានការប្រឹក្សាយោបល់ពីអ្នកផ្តល់សេវាកម្ម ពីវិស័យធនាគារ ច្បាប់ ធុរកិច្ច វិនិយោគ និងហិរញ្ញវត្ថុ ពីប្រតិបិត្តិការអាជីវកម្ម និងការធ្វើយ៉ាងណាដើម្បីឲ្យ​ទទួលបានការគាំទ្របន្ថែមជាពិសេសពីវិនិយោគ។

នៅថ្ងៃដដែលនោះផងដែរ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានធ្វើការចុះកិច្ចព្រមព្រៀងលើគម្រោងជាច្រើនជាមួយដៃគូអភិវឌ្ឍន ម្ចាស់ជំនួយដូចជា អង្គការ ផេកកម្ពុជា (PACT Cambodia) អង្គការ អេដឌឺអាកសុង (Aid et Action) និងក្រុមហ៊ុនដៃគូជាច្រើន ដែលជាអ្នកឧបត្ថម្ភគាំទ្រថវិកាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការពង្រឹង សហគ្រាសខ្នាតម៉ាយក្រូ ធុនតូច និងមធ្យម (MSME) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលនៅក្នុងនោះមាន៖

Development Partner as Donors YEAC 2021
– PACT Cambodia: Building local promise around the world
– Aide et Action Cambodia: Changing the world through education

Partner Sponsors of YEAC
– ក្រុមហ៊ុន Gear Co., Ltd. ដែលនាំចូលផលិតផលអេឡិចត្រូនិចម៉ាក LG (LG Life’s Good)
– ធនាគារ កាណាឌីយ៉ា (Your Best Partner)
– ក្រុមហ៊ុន Bizsolution (Inspire. Satisfy. Trust)
– និង ក្រុមហ៊ុន បញ្ជី (Financial Operating Platform)

National Sponsors of YEAC
– វិទ្យាស្ថានអន្តរជាតិកម្ពុជា អាស៊ាន
– ក្រុមហ៊ុន Tri Leang (ទ្រី លាង) Aircon
– ក្រុមហ៊ុន Talent Excellent Development Partner Co., Ltd.
– ក្រុមហ៊ុន WESTLINE Education Group CO., LTD (Leading Education, Inspiring Development)
– ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី
– ក្រុមហ៊ុន Biz Khmer

Co and Main Sponsors of YEAC 2021
– ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
– និងក្រុមហ៊ុន តាន់ ម៉េង គ្រុប
– បុរី ខេស៊ី
– ISI STEEL CO., LTD
– Chaktomuk Pest Services Co., Ltd

សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC– វ៉ាយអ៊ីអេស៊ី) ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ2009 ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា បង្កើតឡើងជាសមាគម មិនរកប្រាក់ចំណេញ ដែលផ្តល់អំណាចដល់សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីដើម្បីលើកកម្ពស់សហគ្រិន និង​យុវជន តាមរយៈ ការបង្កើតវេទិកា ចងក្រងនិងពង្រឹងបណ្តាញសហគ្រិន ការចែករំលែកការរៀនសូត្រពីធុរកិច្ច និងបង្កើតនូវឱកាសអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីធានាអោយមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យា ឌីជីថល អាជីវកម្មបែបពេញលេញ ការច្នៃប្រឌិត និងការតបង្កើតថ្មី របស់ សហគ្រាសធុនតូចនិងមធ្យម (MSME) នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នសមាគមសហគ្រិនវ័យក្មេងមានសមាជិកចំនួន 400 ដែលជាម្ចាស់អាជីវកម្មតូវនិងមធ្យម ដែលមានសាខាតាមខេត្តចំនួន4 កំពង់ចាម សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ នឹងគ្រោងពង្រីកទៅកាន់ខេត្តផ្សេងទៀតជាពិសេសខេត្តតាមបណ្តាមាត់សមុទ្ រនិងខេត្តមួយចំនួនដែលមានសក្តានុពលខ្ពស់និងមានធិរកិច្ចច្រើន៕

រូបភាពដោយ៖ សាគូរ៉ា អេងលី