ភ្នំពេញ៖ ថ្ងៃទី25 ខែកញ្ញា ឆ្នាំ2020 ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ ប្រែក្រឡា និងស្រស់សង្ហាបំផុតបានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ។
ក្រោយពីលាក់ខ្លួនពួនសំងំលត់ដំបំពេញនូវភាពល្អឥតខ្ចោះរបស់ខ្លួន Samsung Galaxy Z Fold 2 បានធ្វើឱ្យពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោកមានការភ្ញាក់ផ្អើល មិនដឹងថាក្រុមហ៊ុន Samsung ផលិតបាននូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានជំនាន់ថ្មីដ៏ទំនើបគួរឱ្យស្ញប់ស្ញែងបែបនេះទាល់តែសោះ។
សូមបញ្ជាក់ផងដែរថាបន្ទាប់ពីការដាក់តាំងបង្ហាញ Samsung Galaxy Z Fold 2 លើកដំបូងបំផុតកាលពីដើមខែកន្លងទៅនេះនៅ THE BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញរួចមក ទាំងអ្នក Review អ្នកសារព័ត៌មាន អ្នកថតរូបជាជីព និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់មានភាពភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់ៗ គ្នានូវរូបរាង ពណ៌ អេក្រង់ និងបច្ចេកវិទ្យាដែលបំពាក់លើ Samsung Galaxy Z Fold 2 ជំនាន់ថ្មីនេះ។
ចេញមកលើកនេះ Samsung Galaxy Z Fold 2 នាំមកនូវចំណុចពិសេសលេចធ្លោ និងអស្ចារ្យបំផុតដូចជា៖
– អេក្រង់ផ្នែកខាងមុខ៖ ទំហំ 6.2” ប្រភេទ Super AMOLED
– អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X
– ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+
– ទំហំផ្ទុក៖ RAM 12 GB / ROM 256 GB
– កាមេរ៉ាមុខ (Cover camera) ៖ 10 MP
– កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP
– កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)
– ថាមពលថ្ម៖ 4500 mAh
– ពណ៌៖ Mystic Bronze និង Mystic Black
– តម្លៃ៖ 1,999 ដុល្លារ
* រាល់ការជាវកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏ល្អឯក Samsung Galaxy Z Fold 2 នេះនឹងមានការថែមជូនដ៏ពិសេសបំផុតដូចជា៖
– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1ឆ្នាំ ចាប់គិតពីថ្ងៃទិញ)
– ស៊ីមស្មាតលេខពិសេសតម្លៃ 54ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52សប្តាហ៍!
រួសរាន់ឡើង! កំពូលស្មាតហ្វូនអេក្រង់ដែលល្អ និងទំនើបអស្ចារ្យបែបនេះ នរណាៗ ក៏ចង់បានដែរ ប៉ុន្តែខ្ញុំមិនហានធានាថាមាននៅក្នុងស្តុកច្រើន និងយូរនោះទេ! Samsung Galaxy Z Fold 2 ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបច្ចេកវិទ្យាស្មាតហ្វូនសម្រាប់អនាគត!
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមដេប៉ូចែកចាយផលិតផល Samsung ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទដោយឥតគិតថ្លៃ៖ 1800-203 232។
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
រូបថតដោយ៖ សហការី