ភ្នំពេញ៖ ថ្ងៃទី3 ខែសីហា ឆ្នាំ2020 ដើម្បីអបអរសាទរលើកិច្ចសហការគ្នាលើសេវាហិរញ្ញវត្ថុទូទាត់កម្ចីរវាង ដាប់ប៊ែលយូប៊ី ហ្វាយនែន និង លី ហួរ ផេប្រ៉ូ អតិថិជនទាំងអស់ដែលធ្វើការបង់សងប្រាក់កម្ចី តាមរយៈភ្នាក់ងារ លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ) ដោយឥតគិតថ្លៃ នៅទូទាំងប្រទេសនឹងមានឱកាសឈ្នះរង្វាន់ទូរសព្ទដៃទំនើប ជារៀងរាល់ខែ ចាប់ពីខែសីហា រហូតដល់ដំណាច់ ខែតុលា ឆ្នាំ2020។
អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន ទាំងអស់គ្រាន់តែធ្វើការបង់ប្រាក់កម្ចី ដែលមានភាពងាយស្រួល រហ័ស ប្រកបដោយទំនុកចិត្ត តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ណាមួយដែលនៅជិតបំផុត នោះអតិថិជននឹងទទួលបាន ការចុះឈ្មោះចូលក្នុងកម្មវិធីចាប់រង្វាន់ភ្លាមៗ ដោយស្វ័យប្រវត្តិ។ ការចាប់រង្វាន់នេះនឹងធ្វើឡើងជារៀងរាល់ខែ រហូតដល់បំណាច់ខែ តុលា ឆ្នាំ2020។
អ្នកនាង ខឹម សេលីន នាយិកានាយកដ្ឋានសាជីវកម្មស្តីទី នៃក្រុមហ៊ុន លីហួ ផេប្រ៉ូ បានមានប្រសាសន៍ថា «កិច្ចសហការហិរញ្ញវត្ថុនេះ គឺជាកិច្ចសហការមួយដ៏ប្រសើរ ដែលជួយសម្រួលដល់ភាពងាយស្រួលដល់អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន និងជាពិសេសភ្នាក់ងារ លី ហួរ វេរលុយ ទទួលបង់កម្ចីលើរូបិយប័ណ្ណ ចំនួនបីប្រភេទឯណោះ គឺ ខ្មែររៀល ដុល្លារអាមេរិក និងថៃបាត»។
គួររំលឹកផងដែលថា នៅថ្ងៃទី3 ខែសីហា ឆ្នាំ2020 ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ដ៏ធំមួយនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នៃការសហការគ្នាជាផ្លូវការ ដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ទូទាត់ប្រាក់កម្ចីប្រកបដោយភាពងាយស្រួលតាម រយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេសដោយ ដាប់ប៊ែលយូប៊ី ហ្វាយនែន ធ្វើការរ៉ាប់រងលើសេវាបង់កម្ចីជំនួសអតិថិជនរបស់ខ្លួនទាំងអស់៕
រូបថតដោយ៖ សហការី