កាន់ថ្មបានរហូតដល់ 40ថ្ងៃ realme C11 បានប្រកាសចេញជាផ្លូវការនៅថ្ងៃនេះ ហើយតម្លៃពិសេសត្រឹមតែ 119ដុល្លារ

103

realme C11 ដែល​កំពុង​ផ្ទុះ​ខ្លាំង​នៅលើ​បណ្តាញ​សង្គម ទីបំផុត​បានប្រកាស​ចេញ​ជា​ផ្លូវការ​នៅថ្ងៃនេះ។ realme C11 ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​កំពូល​ដែល​ស្ថិតក្នុង​កម្រិត​ថវិកា វា​មិន​ត្រឹម​តែមាន​ថាមពល​ថ្ម​ធំ 5000 mAh ដែល​កាន់​ថ្ម​បាន​រហូតដល់ 40ថ្ងៃ​ប៉ុណ្ណោះ​ទេ វា​ក៏បាន​បំពាក់​មកជា​មួយ​អេក្រង់​ធំ​ប្រភេទ​ដំណក់ទឹក​ទំហំ 6.5 អ៊ី​ញ ដែល​អាច​អនុញាត​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធន៍​កាន់តែ​ប្រសើរ​ជាង​មុន ជាមួយគ្នានេះ realme C11 ភ្ជាប់​មកជា​មួយ​ការ​រចនា​យ៉ាង​ស្រស់ស្អាត​ដែល​កំពុង​ពេញនិយម។ realme C11 មានតម្លៃ​ត្រឹមតែ 119ដុល្លារ​ប៉ុណ្ណោះ ហើយ​វា​ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា ដែលមាន​ថ្ម​ធំ និង​ការ​រចនា​ទាន់សម័យ​បំផុត។

ថាមពល​ថ្ម​ធំ 5000 mAh កាន់​ថ្ម​បាន​រហូតដល់ 40ថ្ងៃ

- Advertisement -

ស្មា​ត​ហ្វូ​ន​ដែល​កាន់​ថ្ម​បានយូរ​គឺ​សំខាន់​ណាស់​សម្រាប់​យុ​វ័យ​បច្ចុប្បន្ន។ realme C11 បំពាក់​ថាមពល​ថ្ម​ធំ 5000 mAh ដែល​អាច​កាន់​ថ្ម​បាន​រហូតដល់40ថ្ងៃ។ មិនតែប៉ុណ្ណោះ​ថាមពល​ថ្ម​ធំ​នេះ អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ស្តាប់​តន្ត្រី​បាន​រហូតដល់ 169.8 ម៉ោង មើល​ភាពយន្ត​បាន 21ម៉ោង និង​អាច​លេង​ហ្គេម​បាន​រហូតដល់ 12ម៉ោង។ លើសពីនេះទៅទៀត realme C11 ភ្ជាប់​ជាមួយ​មុខងារ APP Freezing និង មុខងារ​សន្សំសំចៃ​ថ្ម ជាមួយ​AI ដូច្នេះ​វា​ធ្វើ​ឲ្យ​ថាមពល​ថ្ម​អាច​ប្រើប្រាស់​បានយូរ។

ក្រៅពី​ថាមពល​ថ្ម​ធំ​អាច​ប្រើប្រាស់​បានយូរ ផ្នែក​សុវត្ថិភាព​គឺ​សំខាន់​ណាស់។ ឆ្នាំង​សាក ​និង​ខ្សែ​សាក​ថ្ម​របស់ realme C11 ទាំងអស់​មាន​បន្ទះ​សៀគ្វី​ត្រួតពិនិត្យ​សុវត្ថិភាព ដើម្បី​ការពារ​គ្រោះថ្នាក់។  ជាមួយនឹង​មុខងារ​ផ្ទេរ​ថាមពល​ថ្ម OTG ពិសេស វា​ថែមទាំង​អាចជួយ​សន្សំសំចៃ​ថាមពល​ថ្ម​របស់​អ្នក និង​សាក​ថ្ម​ផលិតផល AIoT បាន​ទៀតផង។

ការ​រចនា​ដែល​ពេញនិយម​ឈានមុខ​គេ និង​បាន​បំផុសគំនិត​ដោយ​ការ​រចនា​Geometric របស់ Mondrian

ដើម្បី​ផ្តល់ឲ្យ​យុវវ័យ​នូវ​ផលិតផល​ដែល​ពេញនិយម ​និង​ឈានមុខ​គេ realme តែងតែ​សាកល្បង​ប្រើប្រាស់​នូវ​អ្វីដែលថ្មីៗនៅក្នុង​ការ​រចនា​រប​ស់​ខ្លួន ដើម្បី​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​ និង​នាំមក​នូវ​រូបរាង​ថ្មី។ ហើយ​ដើម្បី​អបអរ​ផលិតផល C series ដែលមាន​អតិថិជន​ដល់​ទៅ 13លាន​នាក់​នៅ​ជុំវិញ​ពិភពលោក realme បាន​ប្រើប្រាស់ ការ​រចនា​ថ្មី ដែល​បានទទួល​ការ​បំផុសគំនិត​ពី​រូប​ Geometric របស់​ Piet Cornelies Mondrian ។

ដោយសារតែ “C” តំណាងឲ្យ​ភាពសំបូរ​បែប​និង​ភាព​ច្នៃប្រឌិត ដូច្នេះហើយ ​realme C11  បានផ្តល់​ជា ពីរពណ៌​សម្រាប់​ជ្រើសរើស​គឺ Mint Green និង Pepper Grey។

ហើយអ្វីដែលខុសគ្នាជាមួយនឹងស្មាតហ្វូន C Series កាលពីមុននោះ គឺឆ្នូតដែលនៅផ្នែកខាងក្រោយ គឺបានឆ្លងកាត់ការប៉ូលាចំនួន 300នាទី និងមានខ្សែកោងរហូតដល់ជាង 450ខ្សែកោង ធ្វើឲ្យកាន់តែងាយស្រួលក្នុងការចាប់កាន់ និងមិនងាយប្រលាក់ស្នាមម្រាមដៃ។

អេក្រង់ទំហំ 6.5 អ៊ីញបទពិសោធន៍មើលឃើញកាន់តែច្បាស់

realme C11 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.5 អ៊ីញ ដែលនាំមកនូវទិដ្ឋភាពធំទូលាយផ្តល់ជូននូវបទពិសោធន៍លេងហ្គេម និងការទស្សនាវីដេអូល្អបំផុត ហើយអនុញ្ញាតឲ្យអ្នករីករាយនឹងអេក្រង់ធំលាតពេញ ជាមួយការកាត់បន្ថយចំណាំងផ្លាត ធ្វើឲ្យអ្នកទទួលបាននូវបទពិសោធន៍ពេញអេក្រង់ពិតប្រាកដ។  ជាមួយនឹងការរចនាម៉ូដខ្នាតបែបដំណក់ទឹក ដែលលាតសន្ធឹង 88,7% នៃតួខ្លួនរបស់វា។

បន្ទះឈីបខ្លាំងជាងជាមួយតម្លៃ ត្រឹមតែ 119ដុល្លារ

realme C11 បានបំពាក់បន្ទះឈីប Helio G35 ដែលមានដំណើរការល្អលំដាប់ទីមួយ និងមានថាមពលខ្លាំងក្នុងចំណោមផលិតផលដែលមានកម្រិតតម្លៃប្រហាក់ប្រហែលគ្នា។ Helio G35 វាក៏ជាបន្ទះឈីបដែលបង្កើនប្រសិទ្ធភាពក្នុងការលេងហ្គេមសំខាន់មួយ ក្នុងចំណោមបន្ទះឈីប MediaTek ។ ដោយបំពាក់ជាមួយនូវ2GB RAM+32GB ROM និងដំណើរការដោយLPDDR4X RAM ។ បើប្រៀបធៀបនឹង LPDDR3 កម្រិតរូបភាពកើនឡើង20% និង សមត្ថភាព RAM កើនឡើងបាន100% ។ វាមានរន្ធ 3សម្រាប់ដាក់កាត ដែលអាចដាក់បាន SIM 2 និង Memory កាត 1 (ដែលអាចបន្ថែមបានដល់ 256GB)។

តហ្វូតកម្រិតថវិកាដែលបំពាក់កាមេរ៉ាភ្លោះ មានមុខងារថតពេលយប់

realme C11 ត្រូវបានបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ 13មេហ្គាភិចស៊ែល ដែលមានមុខងារថត Porttait និង Nightscape ធ្វើឲ្យយវាក្លាយជាទូរស័ព្ទឆ្លាតវៃតែមួយគត់ដែលអាចថតបាននៅពេលយប់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែលគ្នា។

realme C11 ត្រូវបានចាត់ទុកថាជា «ស្មាតហ្វូនកម្រិតថវិកា ដែលមានថាមពលថ្មធំ និងការរចនាទាន់សម័យបំផុត» រចនាបថរបស់វាអាចឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យ ដោយមិនបារម្មណ៍ជាមួយការអស់ថ្ម។ រចនាបថដែលស្អាតប្លែកនៃ realme C11 នឹងកំណត់ឡើងវិញនូវស្តង់ដារ សោភ័ណភាព របស់អ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូនកម្រិតថវិកា។

realme C11 នឹងធ្វើការប្រកាសលក់ជាផ្លូវការនៅថ្ងៃទី 24ខែកក្កដា នេះតទៅ។ ហើយ realme C11 មាន ពីរពណ៌ សម្រាប់ជ្រើសរើស គឺពណ៌បៃតង (Mint Green) និង ប្រផេះ (Pepper Grey) ដែលមានអង្គផ្ទុកខាងក្នុងទំហំ 2GB RAM+32GB ROM ជាមួយតម្លៃពិសេសត្រឹមតែ 119ដុល្លារ តែប៉ណ្ណោះ៕

រូបភាពដោយ៖ សហការី