ភ្នំពេញ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន SAMSUNG បាននាំយកមកនូវកំពូលស្តេចទូរទស្សន៍ដ៏ល្អឯកផ្តាច់គេនៃពិភពទូរទស្សន៍ប្រចាំប្រវត្តិសាស្ត្ររបស់ខ្លួនគឺ SAMSUNG QLED 8K ស៊េរីឆ្នាំ២០២០ គោលបំណងនៃការនាំយកទូរស្សន៍នេះ គឺដើម្បីបំពេញតម្រូវការអតិថិជនក្នុងប្រទេសកម្ពុជាទាំងមូល។ លោកអ្នកអាចរីករាយជាមួយនឹងទស្សនារូបភាពច្បាស់ល្អជាងមុន រស់រវើកជាងមុន និងកាន់តែត្រជាក់ភ្នែកជាងមុនផងដែរ សូម្បីតែនៅក្នុងឈុតឆាកខ្សែភាពយន្តដែលងងឹតក៏ SAMSUNG QLED 8K ស៊េរីឆ្នាំ២០២០ អាចមើលឃើញបានយ៉ាងច្បាស់ល្អ ជាពិសេសទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ២០២០ នេះមានបំពាក់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ Quantum Dot ក្នុងការបង្ហាញបរិមាណពណ៌ បានពេញ ១០០% តែម្តង។
ជាមួយនឹង SAMSUNG QLED 8K ស៊េរីឆ្នាំ២០២០ ទោះជាលោកអ្នកទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក្តី គឺស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញ ធ្វើឲ្យផ្ទៃអេក្រង់ទូរទស្សន៍លាតត្រដាងរហូតដល់ទៅ ៩៩% និងអាចឲ្យអ្នកទស្សនាផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅនោះឡើយ រួមផ្សំជាមួយនឹងការឌីហ្សាញបែប Infinity Screen គឺកម្រាស់កាន់តែស្តើង និងមានភាពកាន់តែទាក់ទាញ។
OTS+ (Object Tracking Sound Plus) របស់ SAMSUNG ធ្វើឲ្យសំឡេងកាន់តែពិរោះអស្ចារ្យជាទីបំផុត ធានាថាលោកអ្នកប្រាកដជាជក់ចិត្ត អណ្តែតអណ្តូង ស្លុងអារម្មណ៍ជាមួយនឹងសំឡេងដ៏ពិរោះរណ្តំនៃ Speaker បំពងសំឡេងចំនួន ៦គ្រាប់ ដែលបំពាក់នៅចំហៀងខាងលើ និងខាងក្រោម។ ជាមួយនឹងប្រតិបត្តិការតាមលំញ័រសំឡេង គ្រប់ប្រភេទវីឌីអូកាន់តែអស្ចារ្យជាមួយនឹងសំឡេងដ៏ពិរោះរណ្តំរបស់ SAMSUNG QLED 8K ស៊េរីឆ្នាំ២០២០ វាល្អបំផុតសម្រាប់អ្នកដែលនិយមចូលចិត្តលេងហ្គេម មើលកុន និងច្រៀងខារ៉ាអូខេ។
អ្វីដែលកាន់តែពិសេសអស្ចារ្យខ្លាំងបំផុតក្រៅពីការទស្សនា និងការកម្សាន្តនានា លោកអ្នកនឹងប្លែកភ្នែក ប្លែកអារម្មណ៍ លោកអ្នកអាចកែប្រែអេក្រង់ទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ២០២០ ដ៏ល្អឯកនេះឲ្យទៅជាផ្ទាំងគំនូរសិល្បៈវេទមន្តដ៏រស់រវើកបានផងដែរ។
អតិថិជនដែលចាប់អារម្មណ៍លើទូរទស្សន៍ SAMSUNG QLED 8K ស៊េរីឆ្នាំ២០២០ ដ៏ល្អឥតខ្ចោះនេះ អាចរកបាននៅតាមហាងចែកចាយផលិតផលម៉ាក SAMSUNG ដូចជានៅ ស៊ុនស៊ីម៉ិចកូ KLD3 ផ្សារទំនើប AEON K4 និងហាងលក់គ្រឿងអេឡិចត្រូនិច SAMSUNG នៅទូទាំងប្រទេសកម្ពុជា៕
រូបភាពដោយ៖ សហការី