អាហារពេលព្រឹកដ៏មានឱជារសនៅភោជនីយដ្ឋាន Fu Lu Zu នៅឯ Sofitel Phnom Penh Phokeethra

ភ្នំពេញ៖ សណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលជា​សណ្ឋាគារ​ផ្កាយ៥ ដ៏ប្រណីតមួយនៅក្នុងរាជធានីភ្នំពេញ​ ហើយក៏មានមាន​ភោជនីយដ្ឋាន​ជាច្រើន​សម្បូរបែប ដែល​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ និងមានរចនាបថ​ពោរពេញ​ដោយ​ភាព​ទាក់ទាញ​គួរ​ជាទី​ទាក់ចិត្ត​​អតិថិជន។

សណ្ឋាគារ Sofitel Phnom Penh Phokeethra មានកិត្តយសអញ្ជើញភ្ញៀវមកទទួលទាន​អាហារដែល​ប្រកបដោយ​ផាសុខភាព នៅ​ភោជនីយដ្ឋាន Fu Lu Zu ដែល​ស្ថិតនៅក្នុង​បរិវេណសណ្ឋាគារ Sofitel Phnom Penh Phokeethra។

Fu Lu Zu គឺជា​ភោជនីយដ្ឋាន​ចិន​លំដាប់​ផ្តា​យ៥ ដែលមាន​បម្រើ​អាហារ​ថ្ងៃត្រង់​ ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ អតិថិជន​ទាំងអស់​អាចអញ្ជើញមក​ទទួល​ទាន​រសជាតិ​អាហារ​ពេលព្រឹក ដែល​កាន់តែ​ពិសេស​ជាង​មុន​ទាំង​សេវាកម្ម រសជាតិ គុណភាព និង​តម្លៃ។ លោកអ្នកអាចសាកល្បង​ជាមួយ​រសជាតិ បាយ​មាន់​ហាយ​ណាំ បាយ​ទាខ្វៃ​ដ៏​ឈ្ងុយឆ្ងាញ់  នំ​បុ័ង គុយទាវ​ខ​គោ ​ដ៏​ឈ្ងុយ​ឈ្ងប់ រសជាតិ​ឌី​ម​សាំ ដ៏​សម្បូរបែប ជាមួយ​ចុងភៅ​លំដាប់​ផ្កាយ៥ របស់សណ្ឋាគារ Sofitel Phnom Penh Phokeethra។

លោក​អ្នក​ចំណាយ​ត្រឹមតែ១៥ ទៅ២០ដុល្លារ​តែប៉ុណ្ណោះ លោកអ្នកនឹង​ទទួលបាន​អាហារ​ពេលព្រឹក​ដ៏​មានឱជារស ជាមួយនឹង​បរិយាកាស​ដ៏​សែន​មនោ​រម្យ​ប្រកប​សេចក្តីសុខ និង​សុភមង្គល សូម​ធ្វើការកក់តាមរយៈ​ទូរ​សព្ទ័​លេខ៖ ០២៣​ ​៩៩៩ ២០០៕​

រូបថតដោយ៖ សហការី