ភ្នំពេញ៖ សណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលជាសណ្ឋាគារផ្កាយ៥ ដ៏ប្រណីតមួយនៅក្នុងរាជធានីភ្នំពេញ ហើយក៏មានមានភោជនីយដ្ឋានជាច្រើនសម្បូរបែប ដែលប្រកបដោយស្តង់ដារអន្តរជាតិ និងមានរចនាបថពោរពេញដោយភាពទាក់ទាញគួរជាទីទាក់ចិត្តអតិថិជន។
សណ្ឋាគារ Sofitel Phnom Penh Phokeethra មានកិត្តយសអញ្ជើញភ្ញៀវមកទទួលទានអាហារដែលប្រកបដោយផាសុខភាព នៅភោជនីយដ្ឋាន Fu Lu Zu ដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារ Sofitel Phnom Penh Phokeethra។
Fu Lu Zu គឺជាភោជនីយដ្ឋានចិនលំដាប់ផ្តាយ៥ ដែលមានបម្រើអាហារថ្ងៃត្រង់ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ អតិថិជនទាំងអស់អាចអញ្ជើញមកទទួលទានរសជាតិអាហារពេលព្រឹក ដែលកាន់តែពិសេសជាងមុនទាំងសេវាកម្ម រសជាតិ គុណភាព និងតម្លៃ។ លោកអ្នកអាចសាកល្បងជាមួយរសជាតិ បាយមាន់ហាយណាំ បាយទាខ្វៃដ៏ឈ្ងុយឆ្ងាញ់ នំបុ័ង គុយទាវខគោ ដ៏ឈ្ងុយឈ្ងប់ រសជាតិឌីមសាំ ដ៏សម្បូរបែប ជាមួយចុងភៅលំដាប់ផ្កាយ៥ របស់សណ្ឋាគារ Sofitel Phnom Penh Phokeethra។
លោកអ្នកចំណាយត្រឹមតែ១៥ ទៅ២០ដុល្លារតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានអាហារពេលព្រឹកដ៏មានឱជារស ជាមួយនឹងបរិយាកាសដ៏សែនមនោរម្យប្រកបសេចក្តីសុខ និងសុភមង្គល សូមធ្វើការកក់តាមរយៈទូរសព្ទ័លេខ៖ ០២៣ ៩៩៩ ២០០៕
រូបថតដោយ៖ សហការី