ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភី អិល ស៊ី (លី ហួរ វេរលុយ) បានសហការណ៍ជាមួយ ធនាគារ អេ ស៊ី លីដា កាលពីថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០១៩ លើសេវាកម្ម ដាក់ប្រាក់ ដកប្រាក់ សងប្រាក់កម្ចី និងដកប្រាក់បៀវត្ស ជាមួយភ្នាក់ងារ លី ហួរ វេរលុយទូទាំងខេត្តក្រុង។
កិច្ចសហប្រតិបត្តិការណ៍នេះ បានជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនធនាគារ អេ ស៊ី លីដា ឲ្យមានភាពងារស្រួល រហ័ស សុវត្តិភាព និងជួយសន្សំពេលវេលាថែមទៀតផង។
ដើម្បីជាការលើកទឹកចិត្តដល់អតិថិជន ធនាគារ អេ ស៊ី លីដា និងក្រុមហ៊ុន លី ហួរ វេរលុយ ក៏បានរៀបចំកម្មវិធីឈ្នះទាំងអតិថិជន ឈ្នះទាំងភ្នាក់ងារ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ការចាប់រង្វាន់នេះ អតិថិជននឹងឈ្នះទូរស័ព្ទ OPPO A5 ចំនួន ១០រង្វាន់ ទឹកប្រាក់ចំនួន ១លានរៀលមួយរង្វាន់ និងភ្នាក់ងារឈ្នះទឹកប្រាក់ចំនួន ១លានរៀលមួយរង្វាន់ ជារៀងរាល់ខែ។
ថ្ងៃនេះផងដែរបុគ្គលិកក្រុមហ៊ុន លី ហួរ វេរលុយ បានចុះប្រគល់រង្វាន់ដល់អតិថិជន និងភ្នាក់ងារដែលបានឈ្នះរង្វាន់ជូន ជា ម៉ាឡៃ អាយុ ២៤ឆ្នាំ ភេទស្រី នៅឯខេត្តកំពង់ស្ពឺ ដែលបានឈ្នះទឹកប្រាក់ ១លានរៀល ក្នុងពេលនោះផងដែរជា ម៉ាឡៃ បានប្រាប់ឲ្យដឹងថា៖ «កាលពីកន្លះខែមុន ខ្ញុំបានដកប្រាក់ខែពីកាត អេ ស៊ី លីដា តាមភ្នាក់ងារ លី ហួរ វេរលុយ ស្រាប់តែប៉ុន្មានថ្ងៃមុន ខ្ញុំទទួលបានសារអេឡិចត្រូនិចពីក្រុមហ៊ុនមកថា អបអរសាទរ និងបានឈ្នះរង្វាន់»។
ផល វណ្ណៈ អាយុ ២៨ឆ្នាំ ភេទស្រី នៅឯខេត្តកំពង់ស្ពឺ បានឈ្នះទូរស័ព្ទដៃ OPPO A5 ដ៏ស្រស់ស្អាត ដោយគាត់បានដកប្រាក់ខែពីកាត អេ ស៊ី លីដា តាមភ្នាក់ងារ លី ហួរ វេរលុយ។
ភ្នាក់ងារម្នាក់ទៀតដែលបានឈ្នះរង្វាន់ធំចំនួនទឹកប្រាក់ ១លានរៀលគឺ ភិន សៅរ៉ា អាយុ ២៩ឆ្នាំ ភេទស្រី នៅឯខេត្តតាកែវ បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំត្រេកអរណាស់ ហេីយសង្ឃឹមថាខ្ញុំអាចឈ្នះលើកក្រោយទៀត»។
រាល់អតិថនទាំងអស់អាចធ្វើការ វេរលុយ ដាក់ប្រាក់ ដកប្រាក់ ទិញកាតទូរស័ព្ទ បង់ថ្លៃសំម្រាម និងសំណល់រឹង ទូទាត់វិក្កយបត្តិផ្សេងៗ សេវាកម្មទូទាត់ប្រាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បង់ប្រាក់ភាគទាន និងដកប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលកូននៅ ប.ស.ស។ ជាពិសសអាចដកប្រាក់ផ្ញើមកពីក្រៅប្រទេសដែលមានដូចជា កូរ៉េ និងម៉ាឡេស៊ី ជាមួយនឹងភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងខេត្តក្រុង។
គួរបញ្ជាក់ថាការចាប់រង្វាន់នេះ នឹងបន្តរហូតដល់ពាក់កណ្តាលខែ ឧសភា ឆ្នាំ២០២០ រាល់អតិថិជនដែលត្រូវការព័ត៌បន្ថែមអាចទាក់ទងទៅកាន់សេវាកម្មអតិថិជន របស់ លី ហួរ វេរលុយ តាមរយៈលេខទូរស័ព្ទ 087 601 111៕
រូបថតដោយ៖ សហការី