ឈ្នះទូរស័ព្ទ​​ OPPO A5 និង​លុយ ១,០០០,០០០ រៀល ជាច្រើនរង្វាន់រៀងរាល់ខែពី​ លី​ ហួរ វេរលុយ

916

ក្រុមហ៊ុន​​ លី ហួរ​ ផេ​ ប្រ៉ូ​ ភី​ អិល​ ស៊ី​ (លី ហួរ​ វេរលុយ) បានសហការណ៍ជាមួយ​ ធនាគារ​ អេ​ ស៊ី​ លីដា កាលពីថ្ងៃទី០៥​ ខែកក្តដា ឆ្នាំ២០១៩ លើសេវាកម្ម​​​ ដាក់ប្រាក់​​​ ដកប្រាក់​ សងប្រាក់កម្ចី​ និងដកប្រាក់បៀវត្ស ជាមួយភ្នាក់ងារ​ លី ហួរ វេរលុយទូទាំងខេត្តក្រុង។

កិច្ចសហប្រតិបត្តិការណ៍នេះ បានជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនធនាគារអេស៊ីលីដាឲ្យមានភាពងារស្រួលរហ័ស សុវត្តិភាពនិងជួយសន្សំពេលវេលាថែមទៀតផង។

ដើម្បីជាការលើកទឹកចិត្តដល់អតិថិជន ធនាគារ​ អេ​ ស៊ី​ លីដា​ និងក្រុមហ៊ុន លី ហួរ វេរលុយ ក៏បានរៀបចំកម្មវិធី​ឈ្នះទាំងអតិថិជន​ ឈ្នះទាំងភ្នាក់ងារ​ ចាប់ពីថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០២០​​ ដល់ថ្ងៃទី​១៥​​ ខែឧសភា​ ឆ្នាំ២០២០​។ ការចាប់រង្វាន់នេះ​ អតិថិជននឹងឈ្នះទូរស័ព្ទ​ OPPO A5​ ចំនួន​ ១០រង្វាន់ ទឹកប្រាក់ចំនួន​ ១លានរៀល​​មួយរង្វាន់ និងភ្នាក់ងារឈ្នះទឹកប្រាក់ចំនួន​ ១លានរៀល​​មួយរង្វាន់ ជារៀងរាល់ខែ។

ថ្ងៃនេះផងដែរបុគ្គលិកក្រុមហ៊ុន លី​​ ហួរ វេរលុយ​ បានចុះប្រគល់រង្វាន់ដល់អតិថិជន និងភ្នាក់ងារដែលបានឈ្នះរង្វាន់ជូន​ ជា ម៉ាឡៃ អាយុ ២៤ឆ្នាំ ភេទស្រី នៅឯខេត្តកំពង់ស្ពឺ​ ដែលបានឈ្នះទឹកប្រាក់ ១លានរៀល​​ ក្នុងពេលនោះផងដែរជា​ ម៉ាឡៃ​ បានប្រាប់ឲ្យដឹងថា​៖ «កាលពីកន្លះខែមុន ខ្ញុំបានដកប្រាក់ខែពីកាត​ អេ​ ស៊ី​ លីដា​ តាមភ្នាក់ងារ លី ហួរ វេរលុយ ស្រាប់តែប៉ុន្មានថ្ងៃមុន ខ្ញុំទទួលបានសារអេឡិចត្រូនិចពីក្រុមហ៊ុនមកថា អបអរសាទរ​ និងបានឈ្នះរង្វាន់»។

ផល វណ្ណៈ អាយុ ២៨ឆ្នាំ ភេទស្រី នៅឯខេត្តកំពង់ស្ពឺ បានឈ្នះទូរស័ព្ទដៃ OPPO A5 ដ៏ស្រស់ស្អាត ដោយគាត់បានដកប្រាក់ខែពីកាត​ អេ​ ស៊ី​ លីដា​ តាមភ្នាក់ងារ លី​ ហួរ វេរលុយ។

ភ្នាក់ងារម្នាក់ទៀតដែលបានឈ្នះរង្វាន់ធំចំនួនទឹកប្រាក់ ១លានរៀល​គឺ​ ភិន សៅរ៉ា អាយុ ២៩ឆ្នាំ ភេទស្រី នៅ​ឯខេត្តតាកែវ​ បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំត្រេកអរណាស់ ហេីយសង្ឃឹម​ថាខ្ញុំអាចឈ្នះលើកក្រោយទៀត»។

រាល់អតិថនទាំងអស់​អាចធ្វើការ​ វេរលុយ​ ដាក់ប្រាក់​ ដកប្រាក់​​ ទិញកាតទូរស័ព្ទ​ បង់ថ្លៃសំម្រាម និងសំណល់រឹង​ ទូទាត់វិក្កយបត្តិផ្សេងៗ សេវាកម្មទូទាត់ប្រាក់របស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បង់ប្រាក់ភាគទាន​ និងដកប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលកូននៅ​ ប.ស.ស។ ជាពិសស​អាចដកប្រាក់ផ្ញើមកពីក្រៅប្រទេស​ដែលមានដូចជា​ កូរ៉េ​ និងម៉ាឡេស៊ី​ ជាមួយនឹងភ្នាក់ងារ លី​ ហួរ វេរលុយ​ ទូទាំងខេត្តក្រុង។

គួរបញ្ជាក់ថា​ការចាប់រង្វាន់នេះ នឹងបន្តរហូតដល់ពាក់កណ្តាលខែ ឧសភា ឆ្នាំ២០២០​ រាល់អតិថិជនដែលត្រូវការព័ត៌បន្ថែមអាចទាក់ទងទៅកាន់សេវាកម្មអតិថិជន របស់​ លី​ ហួរ​ វេរលុយ​ តាមរយៈលេខទូរស័ព្ទ​ 087​ 601 111៕

រូបថតដោយ​៖ សហការី