ភាពយន្តដឹកនាំផលិតក្រោមស្នាដៃ លោក ព្រី កា យុវជនខ្មែរមួយរូបដែល បានរៀនសូត្រ និងរស់នៅក្រោមការថែរក្សារបស់ Scott ដែលរូបលោកចាប់ទុក Scott ដូចជា ប៉ារបស់លោក សម្ពោធ កំពុងត្រៀមបញ្ចាំងហើយ ។
លោក ព្រីកា វត្តមានជាជំនួយការផលិតករ និងជាអ្នកគ្រប់គ្រងផលិតភាពយន្តរឿងធំ ដែលមានចំណងជើងថា «អន្ទាក់ស្នេហ៍» នេះ រៀបរាប់ថានេះជាភាពយន្តបែបខ្មែរ របៀបស្រុកស្រែ ចម្ការ នេះមានគុណភាពដាក់ផ្សព្វផ្សាយពេញតាមរោងភាពយន្តទំនើប ដែលរូបលោក និងក្រុមការងារផលិតកម្ម Space Sp Production ចាប់ទុកថាជាភាពយន្តខ្នាតធំរបស់ខ្មែរ និងជាស្នាដៃធំដំបូងរបស់ខ្លួនក្នុងវិស័យភាពយន្ត។
លោក ព្រីកា សង្ឃឹមថា ភាពយន្តខ្មែរមួយនេះនឹងបម្រើអារម្មណ៍ប្រិយមិត្តអ្នកទស្សនាភាពយន្តក្នុងរោងផាពយន្ត ជាមួយខ្លឹមសារអប់រំ រីករាយកម្សាន្ត និង ចែករំលែករូបភាពទេសភាពបែបស្រុកស្រែកដ៏ស្រស់ស្អាត់ក្នុងភាពយន្តនេះ។
រូបភាព សម្ពោធភាពយន្តរឿង «អន្ទាក់ស្នេហ៍» ហើយភាពយន្តរឿងស្នេហាស្រុកស្រែមួយនេះ ក៏នឹងមានវត្តមានចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នេះទៅហើយ គ្រប់រោងភាពយន្តទំនើប Major Cineplex by Smart និង រោងភាពយន្ត Legend Cinema ក្នុងរាជធានីភ្នំពេញ និងនៅខេត្ត សៀមរាប។ ខេត្ត បាត់ដំបង រោងភាពយន្ត ឯកភ្នំ និងខេត្ត ប៉ោយប៉ែត ក្នុងផ្សារ Big C រោងភាពយន្ត Major Cineplex by Smart ផងដែរ៕