បទចម្រៀង «និស្ស័យស្នេហ៍កម្ម» ពន្យល់កាន់តែច្បាស់ពីស្នេហាស្រុកស្រែ ក្នុង រឿង អន្ទាក់ស្នេហ៍ 

ប្រិយមិត្តកាន់តែដឹងច្បាស់ពី សាច់រឿង អន្ទាក់ស្នេហ៍កម្ម ជាសាច់រឿងបែបស្នេហាស្រុកស្រែ របស់ខ្មែរ ដែលបានផលិតឡើងក្នុងន័យថែរក្សាវប្បធម៌ ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុក ថែមទាំងចំនេះ​ក្នុងការរស់នៅ​របស់អ្នកជនបទ ស្នេហាអ្នកជនបទ ដ៏ស្មោះស និងការលះបង់របស់កូនស្រីខ្មែរ​ តាមរយៈខ្សែរឿងថ្មីមួយនេះ។

ផុសស្ទឺ រឿង អន្ទាក់ស្នេហ៍

ចម្រៀង និស្ស័យស្នេហ៍កម្ម និពន្ធដោយលោក សាស្រ្តចារ្យ ចាន់ សារិន ផ្នែកនិពន្ធ និងដឹកនាំល្ខោនយីកេ នៃសាលាភូមិន្ទមធ្យសិល្បៈរាជធានីភ្នំពេញ និងនិពន្ធទំនុកភ្លេងដោយសាស្រ្តចារ្យ សយ តុលា បទចម្រៀងដ៏មានអត្ថន័យនេះ ច្រៀងដោយ តារាចម្រៀងសម្លេងក្រអួនក្រអៅ លោក សៅ ឧត្តម រៀបរាប់ពីនិស្ស័យស្នេហ៍កម្ម របស់យុវវ័យស្រុកស្រែមួយគូរ។

សាស្រ្តចារ្យ ចាន់ សារិន

រណាំងវណ្ណៈ និងភាពកំណាចឃោឃៅរនៃអន្ទាក់តណ្ហារបស់មនុស្សចាស់ចិត្តព្រាន អាំងយកមាសប្រាក់មកបំបែកសេចក្តីស្នេហា របស់កម្លោះក្រមុំជនបទមួយគូរនេះបែកបាក់យ៉ាងសង្វែក។ ជីវិតគូរ​ក្នុងលោកនេះម្ដេចត្រូវរងទុក្ខបែបនេះ? តើហេតុអ្វីមាសប្រាក់មានឥទ្ធិពលម្លេះ​ មកកាត់ផ្ដាច់សេចក្តីស្នេហារបស់ ចៅពេជ្រ និង រក្សាងាយបែបនេះ?

គ្មានអ្នកណាជឿទេ ថាមនុស្សល្អដូចរក្សាអាចក្បត់ចិត្តចៅពេជ្រនោះឡើយ។ តើចៅពេជ្រអាចថែរក្សា សង្សាររបស់ខ្លួនដូចពាក្យសម្បតដែរឬទេ? ចម្លើយទាំងអស់នៃសំនួរជាច្រើនរបស់ប្រិយមិត្តនឹងត្រូវបានឆ្លើយតបយ៉ាងស័ក្តសមនៅគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះហើយ៕

រូបភាពដោយ៖ សហការី

ទស្សនាវីដេអូចម្រៀងពេញ ខាងក្រោម៖