BritCham បានរៀបចំប្រារព្ធពិធីបុណ្យ “ទិវាចងចាំ ឆ្នាំ2019” នៅសណ្ឋាគារ Himawari Hotel Apartments

ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី10 ខែវិច្ឆិកា ឆ្នាំ 2019 BritCham បានរៀបចំប្រារព្ធ “ទិវាចងចាំប្រចាំ ឆ្នាំ2019” នៅក្នុងទីតាំង សាលប្រជុំ Sunflower Ballroom និង​សួនច្បារ Terrace garden ដែលស្ថិតនៅក្នុងសណ្ឋាគារ Himawari Hotel Apartments​។

ក្រុម St. John ភ្នំពេញក្នុងថ្ងៃពិធីបុណ្យ “ទិវាចងចាំប្រចាំ ឆ្នាំ2019” ក្នងបរិវេណ Terrace garden ដែលស្ថិតនៅក្នុងសណ្ឋាគារ Himawari Hotel Apartments​

ពិធីបុណ្យទិវាចងចាំក្នុង ឆ្នាំ2019 ត្រូវបានអញ្ជើរចូលរួម​ និងប្រាព្ធពិធីដោយក្រុម St. John ភ្នំពេញ និងមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបរួមមាន គឺលោក Andrew Tay ប្រធានតំបន់ជាន់ខ្ពស់នៃ St. John ភ្នំពេញ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំនៅក្នុងប្រទេសកម្ពុជា និងលោក Cashel Gleeson អនុប្រធានបេសកម្មចក្រភពអង់គ្លេស ជាពិសេសវត្តមានអ្នកតំណាងមកពីស្ថានទូតឥណ្ឌាប្រចាំក្នុងប្រទេសកម្ពុជា អ្នកតំណាងមកពីសាធារណរដ្ឋឆែកប្រចាំនៅក្នុងប្រទេសកម្ពុជា និងអ្នកតំណាងមកពីស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសកម្ពុជា។

លោក Cashel Gleeson អនុប្រធានបេសកម្មចក្រភពអង់គ្លេស អ្នកតំណាងមកពីស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសកម្ពុជា លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំនៅក្នុងប្រទេសកម្ពុជា

កម្មវិធីនេះរៀបចំឡើងដោយ​មានការអានកំណាព្យបទ “In Flanders Field”​​​ ពីលោក Andrew Tay ប្រធានតំបន់ជាន់ខ្ពស់នៃ St. John ភ្នំពេញ និងជានាយកសណ្ឋាគារ Himawari Hotel Apartments ដែលនេះជាបទរបស់លោក John McCrae និងមានការអានអបតាមក្រោយដោយពាក្យថា “Lest We Forget” ​​​​។ អ្នកទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យទិវាចងចាំបានច្រៀងចម្រៀង “I Vow Thee My Country”​​ និងបានឧទ្ទិសសម្រាប់ការអធិស្ឋាននៃសន្តិភាព​។​ បន្ទាប់មកទៀត​ឯកអគ្គរដ្ឋទូត តំណាងការពារជាតិ និងតំណាងស្ថានទូតផ្សែងៗ ទៀត ក៏បានរៀបចំកម្រងផ្កា និងធ្វើការរំលឹកការចងចាំរបស់ទាហានទាំងអស់ដែលបានប្រយុទ្ធ រងទុក្ខ នឹងត្រូវបានសម្លាប់ក្នុងកំឡុងសង្គ្រាមលោកលើកទី​​1 និងទី2។

លោក Andrew Tay ប្រធានតំបន់ជាន់ខ្ពស់នៃ St. John ភ្នំពេញ និងជានាយកសណ្ឋាគារ Himawari Hotel Apartments.

នៅក្នុងពិធីបុណ្យទិវាចងចាំ Poppy គឺជាផ្កាដែលមានសារៈសំខាន់បំផុត​ វាគឺជានិមិត្តរូប ហើយវាក៏ជាអនុស្សាវរីយ៍ដ៏យូរអង្វែងរបស់អ្នកដែលបានដួលរលំ និងត្រូវបានដឹងឮដោយកំណាព្យរបស់លោក John McCrae “In Flanders Fields” ។ Poppy តំណាងឱ្យការលះបង់ដែលមិនអាចវាស់បានដោយសមមិត្តរបស់គាត់ ហើយបានក្លាយជាអនុស្សាវរីយ៍យូរអង្វែងដល់អ្នកដែលបានស្លាប់ក្នុងសង្គ្រាមលោក និងអ្នកដែលបានស្លាប់ក្រោយមានជម្លោះ។ Poppy ត្រូវបានអនុញ្ញាតិដោយ Royal English Legion ជានិមិត្តរូបសម្រាប់បណ្តឹងឧទ្ធរណ៍របស់ពួកគេក្នុងការជួយដល់អ្នកដែលបម្រើក្នុងជួរកងទ័ពរបស់ចក្រភពអង់គ្លេសបន្ទាប់ពីការបង្កើតឡើងនៅឆ្នាំ1921៕

រូបថតដោយ៖ អេងលី ទុយ (សាគូរ៉ា)