ភ្នំពេញ៖ គិតមកដល់ឆ្នាំ 2019 ក្រុមហ៊ុន Ming Wuoy Group គឺជាក្រុមហ៊ុនលំដាប់មួយដែលបាននាំយកម៉ាកៗ ល្បីជាច្រើនប្រភេទចូលមកក្នុងប្រទេសកម្ពុជា ហើយភាគច្រើនគឺសុទ្ធតែជាម៉ាកហ្វេសិនសំរាប់ សុភាពបុរស និងសុភាពនារីដែលចូលចិត្តភាពទាន់សម័យស្ទើរតែគ្រប់រដូវកាលតែម្តង។

យើងនិយាយតែមួយម៉ាកគឺ Adidas បានរីកដុះដាលដូចជាផ្សិត ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ទី20 ខែតុលា នេះ Adidas ដែលជាបុត្រសំព័ន្ធរបស់ Ming Wuoy Group បានបើកពិធីសម្ពោធជាផ្លូវការនូវ Adidas Originals របស់ខ្លួនមួយទៀតនៅឯងសាខាផ្សារទំនើប AEON ភ្នំពេញ ហើយវាគឺជាហាង Adidas Originalsទី2 ហើយដែលបានបើកដំណើរការនៅក្នុងទីក្រុងភ្នំពេញ សរុបទាំងអស់ Adidas មានចំនួន 7សាខា នៅក្នុងប្រទេសកម្ពុជា។

ក្នុងពិធីបើកសម្ពោធជាផ្លូវការរបស់ Adidas Originals មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើន ជាពិសេសវត្តមាន ឯកអគ្គរដ្ឋទូតរបស់ Adidas ប្រចាំនៅក្នុងប្រទេសកម្ពុជាគឺ លោក Thierry Chantha Bin។ ការចូលរួមពីតារាចំម្រៀង តារាសម្តែង និងវត្តមានរបស់តារាដែលបានល្បីល្បាញតាមបណ្តាញសង្គម Facebook និងបណ្តាញសង្គម Instagram មានដូចជា៖ កញ្ញា Virak Nich, កញ្ញា Kesor មកពីក្រុម Smallworld Smallband – ក្រុមតូច, កញ្ញា Je leng, កញ្ញា Sura Ran, កញ្ញា Melia Constantin, កញ្ញា Raksa Neth, លោក Poahong Hay និង លោក Yaro Vy។
ភ្ញៀវកិត្តិយស និងតារាកិត្តិយសទាំងអស់បានរីករាយជាមួយនឹងការទទួលទាភេសជ្ជៈស្រស់ៗ អាហារសម្រន់បែប Customized Canapes, ម៉ាស៊ីនចាប់រង្វាន់ប្រភេទ Claw Machine, ម៉ាស៊ីនថតរូប Selfie និងទទួលបានរូបថតបែបខ្ចូតភ្លាមៗ តែម្តង។ អ្វីដែលកាន់តែពិសសេ គឺការទស្សនាការសម្តែងរាំបែប Flash Mob Dance ពីក្រុមរាំ D-Men រួមជាមួយនឹងការចាក់ភ្លេងកម្សាន្តបែប Hip Hop ពី DJ Maily។

ក្នុងពេលបើកពិធីសម្ពោធអតិថិជនទាំងគ្រាន់តែចំណាយក្នុងការទិញឥវ៉ាន់អស់ចំនួនប្រហែលជា 100ដុល្លា នឹងទទួលបានការចាប់រង្វាន់ជាមួយនឹង Claw Machine ដែលរង្វាន់រួមមាន មួក អាវយឺត និង កាបូបស្បាយ Adidas ហើយសំរាប់ហ្វេនៗ វិញគ្រាន់តែឆ្លើយនឹងសំណួរងាយៗ ពីកម្មវិធីនឹងទទួលបានកាបូបស្បាយក្រោយពី Adidas ផងដែរ៕
រូបថតដោយ៖ SNAPP.Media







