រាត្រីថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2019: ក្រុមហ៊ុន HGB Group Co.,LTD បានធ្វើពិធីសម្ពោធអគារតាំងបង្ហាញរថយន្តដ៏អស្ចារ្យរបស់ Volvo ដែលជាផលិតផលរបស់ប្រទេសស៊ុយអ៊ែតដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសសម្ពោធអគារតាំងបង្ហាញដ៏អស្ចារ្យនេះក្រុមហ៊ុនVolvo បានផ្ដល់ជូនពិសេសបញ្ចុះតម្លៃរហូតដល់ 20,000ដុល្លា។ ហើយអ្វីដែលកាន់តែអស្ចារ្យនៅក្នុងកម្មវិធីសម្ពោធនេះដែរ អតិថិជនក៏ទទួលបាននូវការផ្ដល់អត្រាការប្រាក់0% សម្រាប់ឆ្នាំទី1 ដែលជូនជាពិសេសទៅកាន់អតិថិជនត្រឹមតែ 10អ្នកដំបូងតែប៉ុណ្ណោះ។
ម៉ូដែលរថយន្ត Volvo ដែលនាំចូលដោយក្រុមហ៊ុន HGB Group Co.,LTD មានដូចជារថយន្ត៖
- XC60 ជារថយន្តទំនើបដែលមានសុវត្ថិភាពបំផុតមិនធ្លាប់មានពីមុនមក និងជាម៉ូដែលលក់ដាច់បំផុតនៅទូទាំងពិភពលោកព្រមទាំងបានទទួលរង្វាន់ “រថយន្តពិភពលោកប្រចាំឆ្នាំ2018”។
- XC40 ស៊េរីថ្មី ជាប្រភេទរថយន្ត SUV ត្រូវបានគេដាក់ឈ្មោះថា“រថយន្តអ៊ីរ៉ុបនៃឆ្នាំ2018”។
- XC90 ក៏បានទទួលពានរង្វាន់ “រថយន្តប្រភេទ SUV ដ៏ប្រណីតបំផុតប្រចាំសតវត្សរ៍”និងបានទទួលពានរង្វាន់ជាច្រើន ទៀតដូចជា “Best Midsize Premium SUV” និង “EURO NCAP” ។
- S90 គឺជារថយន្តប្រភេទ Sedan ដ៏ប្រណីតបំផុតដែលគ្មានរថយន្តដទៃដូច ហើយនឹងនាំមកនូវសក្តានុពល ដ៏ធំធេងនៅ លើទីផ្សារកម្ពុជា។
ដោយយោងតាមប្រសាសន៍របស់លោក Herfried Hasenoehrl នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HGB Group បានឱ្យដឹងថា «នេះគឺជាជំហានដំបូងនៃបេសកកម្មបង្កើតឡើងដោយក្តីស្រលាញ់ដើម្បីជាកេរតំណែលរបស់ពួកយើង។ យើងមានសេចក្ដីសោមនស្សរីករាយដែលក្រុមហ៊ុន HGB Group ទទួលបានទំនុកចិត្ត និងបានក្លាយជាអ្នកតំណាងផ្ដាច់មុខរបស់រថយន្ត Volvoហើយយើងនឹងធ្វើឱ្យម៉ាករថយន្តមួយនេះកាន់តែមានតម្លៃ។ខ្ញុំមានជំនឿយ៉ាងមុតមាំថាដោយមាន ការណែនាំពីក្រុមហ៊ុន Volvo ហើយនិងការប្តេជ្ញាចិត្តពីបុគ្គលិករបស់ក្រុមហ៊ុន HGB Group ក្នុងការបំពេញភារកិច្ចនេះ គឺដើម្បីនាំមកនូវការប្តេជ្ញាខ្ពស់ជាងមុនទាក់ទងទៅនឹងបទពិសោធរថយន្ត ការរចនាបែប Scandinavian ព្រមទាំងសេវាថែទាំអតិថិជន»។
ហើយលោកបានបន្តទៀតថា «ប្រទេសកម្ពុជាបានផ្តល់នូវកំណើនដែលមាននិរន្តរភាព និងស្ថិរភាពនយោបាយ។ សហគ្រិនដែលជោគជ័យ និងម្ចាស់អាជីវកម្មបានកំពុងតែធ្វើឱ្យប្រ៊េនដ៍របស់ពួកគេលេចធ្លោនៅក្នុងសហគមន៍អាជីវកម្ម ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលទេដែលអតិថិជននៅកម្ពុជាព្រមទទួលយកផលិតផលដែលមានគុណភាពដូចជារថយន្ត Volvo។ សម្រាប់ពេលនេះយើងកំពុងទន្ទឹងរង់ចាំអតិថិជនដែលនឹងក្លាយជាម្ចាស់រថយន្ត Volvo ដ៏ប្រណីតរបស់យើងខ្ញុំនៅក្នុងអគារតាំងបង្ហាញនេះជាមួយនឹងកន្លែងផ្ដល់សេវាកម្មបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងរង់ចាំទទួលស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់យ៉ាងកក់ក្តៅ។ ដោយម៉ូដែលទាំងឡាយត្រូវបានកំណត់ជាពិសេសសម្រាប់ទីផ្សារកម្ពុជាហើយម៉ូដែលទាំងនោះក៏មានវត្តមាននៅក្នុងទីផ្សាររួចហើយដែរ ដូច្នេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ទទួលយកនូវបទពិសោធដ៏អស្ចារ្យ និងមានភាពប៉ិនប្រសប់នៃរថយន្តដែលស័ក្ដិសមសម្រាប់លោកអ្នក។»
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជនតាមទូរស័ព្ទលេខ: 095 666 379/ 095 666 054/ 024 900 000៕