Social Distancing – Find Your News

ទោះជាមិនជោគជ័យទាំងស្រុង តែក៏ជាសញ្ញាមួយដ៏ល្អសម្រាប់រោងភាពយន្ត លេ ជេន បន្ទាប់ពីបានបើដំណើរមួយរយៈនេះខ្លី
ភ្នំពេញ៖ កាលពីថ្ងៃទី7 ខែសីហា​ ឆ្នាំ2020 រាជរដ្ឋភិបាលបានប្រកាសឱ្យបើកដំណើរការភាពយន្តជាសាធារណៈដែលមាននៅក្នុងទីក្រុងភ្នំពេញឡើងវិញ បន្ទាប់ពីបានប្រកាសឱ្យបិទបណ្តោះអាសន្នកាលពីថ្ងៃទី17 ខែមីនា ឆ្នាំ2020។ បើទោះបីជាមានការអនុញ្ញាតឱ្យបើកដំណើរឡើងវីញក៏ដោយ តែខាងក្រសួង ក៏ដូចជារាជរដ្ឋភិបាល បានតម្រូវឱ្យខាងរោងភាពយន្តត្រូវតែអនុវត្តស្តង់ដាសុវត្ថិភាព ដែលបានចេញដោយក្រសួងសុខាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលរួមមានទាំងអស់ 8 ចំណុចដែលសំខាន់ៗ។

បើយោងតាម លោក នី ដារ៉ាណន់ ប្រធានផ្នែកគ្រប់គ្រងផ្នែកទីផ្សារ របស់រោងភាពយន្ត លេ ជេន បានរៀបរាប់ប្រាប់ឱ្យដឹងថារាជរដ្ឋភិបាលបានអនុញ្ញាតឱ្យរោងភាពយន្ត លេ ជេន បើកដំណើរការជាធម្មតាវិញ កាលពីថ្ងៃទី7 ខែសីហា​ ឆ្នាំ2020 គិតមកដល់ពេលនេះមានរយៈពេលបានប្រហែលជា 2ខែមកហើយ ដោយដំណាក់កាលទីមួយ គឺបានចាប់ផ្តើមពីរាជធានីភ្នំពេញជាមុនសិន តែខាងរោងភាពយន្តត្រូវអនុវត្តស្តង់ដាសុវត្ថិភាពដែលមានដូចខាងក្រោមនេះ។

ចំណុចទីមួយ គឺដើម្បីទប់ស្តាត់ការចម្លងមេរោគកូវីដ១៩ ភ្ញៀវទាំងអស់ត្រូវតែពាក់ម៉ាស់ និងធ្វើការវាស់កម្តៅសីតុណ្ហាភាព មុនពេលចូលក្នុងបរិវេណរោងភាពយន្ត។

ចំណុចទីពីរ គឺរាជរដ្ឋាភិបាលតម្រូវឱ្យខាងរោងភាពយន្តបញ្ចៀស ដោយផ្ទាល់រវាងការប៉ះពាល់ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត​។

ចំណុចទីបី Social Distancing គឺការរក្សាកម្លាតសុវត្ថិភាពរបស់អតិថិជន ដែលបានន័យថាពួកគាត់ គឺត្រូវតែរក្សាកម្លាតពីគ្នាយ៉ាងតិច មួយម៉ែត្រកន្លះ មិនថាតែគាត់ឈរតម្រងជួរទិញសំបុត្រ ឬក៏គាត់ឈរទិញអាហារសម្រន់។

ចំណុចទីបួន រាល់ការសម្អាតរបស់រោងភាពយន្ត ត្រូវតែសម្អាតដោយមានប្រើប្រាស់ទឹកអាកុល ហើយក្នុងបរិវេណរោងភាពយន្ត ត្រូវតែមានទឹកអាកុល និងទឹកលាងដៃ សម្រាប់ឱ្យអតិថិជន ក៏ដូចជាបុគ្គលិក ធ្វើការសម្អាត និងលាងដៃជាប្រចាំ ជាពិសេសការសម្អាតនៅក្នុងបរិវេណរោងភាពយន្ត គឺរឹតតែសម្អាតជាញឹកញាប់ជាមុនរាល់ការចប់ Show នីមួយៗ ចំណែកឯខាងបុគ្គលិករោងភាពយន្តវិញ ជាពិសេសខាងផ្នែកអនាម័យ គឺពួកគាត់ត្រូវតែសម្អាតនៅក្នុងសាលបញ្ជំាងដោយលម្អិត មានដូចជាសម្អាតកៅអី បរិវេណនៅក្នុងសាល ឱ្យបានស្អាត ជាពិសេសអត់ឱ្យមានការចម្លងមេរោគនៅក្នុងរោងភាពយន្តនោះទេ។

ចំណុចទី៥ គឺការទិញអាហារសម្រន់ ដែលខាងក្រសួង និងខាងរាជរដ្ឋភិបាល បានកំណត់ឱ្យខាងរោងភាពយន្តត្រូវតែមានការថែរក្សាអនាម័យ ពាក់ម៉ាស់ ពាក់ស្រោមដៃ ពេលធ្វើការផ្គត់ផ្គង់អាហារសម្រន់ និងរាល់ពេលបំពេញការងារ។

ចំណុចទី៦ គឺការកាត់បន្ថយចំនួនកៅអី ឬក៏ចំនួនអ្នកអង្គុយនៅខាងក្នុងសាលបញ្ជំាង មានន័យថាអនុញ្ញាឱ្យមានចំនួនកៅអីដែលភ្ញៀវចូលមើលបានតែ ៥០% នៃចំនួនកៅអីសរុប ឧទាហរណ៍ថាពីមុនយើងធ្លាប់មានកៅអីចំនួន ១០០កៅអី តែយើងត្រូវកាត់បន្ថយកៅអីមកចំនួន ៥០កៅអី ដើម្បីរក្សាកម្លាតពីភ្ញៀវម្នាក់ ទៅភ្ញៀវម្នាក់ទៀត។

ចំណុចទី៧ គឺការកាត់បន្ថយពេល គឺម៉ោងបញ្ជំាង ឬក៏ម៉ោង Show នៅក្នុងរោងភាពយន្ត មានន័យថាយើងត្រូវរក្សាពេលសម្អាតឱ្យកាន់តែយូរ ដូច្នេះគឺម៉ោងបញ្ជំាងត្រូវកាត់បន្ថយ។

ចំណុចទី៨ គឺត្រូវតែមានបជ្រៀបនូវសារអប់រំ ដើម្បីដាស់តឿនគ្រើនរំលឹកដល់អតិថិជន ស្តីពីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

គួរឱ្យកត់សំគាល់ថាខាងរោងភាពយន្ត លេ ជេន​ បានអនុវត្តស្តង់ដាសុវិត្ថិភាពទំាង 8ចំណុច​ បានយ៉ាងល្អ ដោយទទួលបានការសសើរ និងនៅតែទទួលបានអតិថិជនទៅទស្សនាភាពយន្តជាបន្តបន្ទាប់ ហើយខាងក្រោមនេះគឺជាមតិយោបល់របស់អ្នកដែលតែងតែនិយមទស្សនាភាពយន្តបានលើកឡើង។

កញ្ញា នាង វ៉ន ស្រីនីត ជាសិស្សនៅឯសាលាវិទ្យាល័យហ៊ុនសែនបុរី ១០០ខ្នង បានឆ្លៀតពេលផ្តល់បទសំភាសន៍មុនពេលចូលមើលកុន និងបានប្រាប់ឱ្យដឹងថាជាធម្មតាកញ្ញាមកមើលកុននៅរោងភាយន្ត លេ ជេន សាខាផ្សារទំនើប មីត ថោន នេះ ចាប់ពី បីដង ទៅបួនដងក្នុងមួយសប្តាហ៍។ កញ្ញាបាននិយាយទាំងមានទំនុកចិត្តថា កញ្ញាមិនសូវជាមានការព្រួយបារម្ភ ពីបញ្ហាមេរោគឆ្លងកូវីដ១៩ និងមេរោគផ្សែងៗ នោះទេ ដោយសារតែកញ្ញាសង្គេតឃើញថាខាងរោងភាពយន្ត លេ ជេន ពិតជាមានការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវិត្តភាពភ្ញៀវ។

រោងភាពយន្តបានរៀបចំការវាស់កម្តៅ និងរក្សាកម្លាតពីគ្នាចាប់ពី ១.៥ ម៉ែត្រ ទៅ ២ម៉ែត្រ រួមទាំងមានការចែកម៉ាស់ និងតម្រូវឱ្យភ្ញៀវលាងដៃជាមួយអាកុល ឬក៏ជែលលាងដៃផងដែរ។ ចំណែកឯនៅខាងក្នុងរោងភាពយន្តវិញត្រូវបានកញ្ញាប្រាប់ឱ្យដឹងថា គឺខាងរោងកុនបានរៀបចំ និងតម្រូវឱ្យអង្គុយជិតគ្នាតែពីរនាក់ប៉ុណ្ណោះ ដោយទុកចន្លោះកៅអីពីរ​ទៀតឱ្យទំនេរមិនអនុញ្ញាតឱ្យមាននរណាអង្គុយឡើយ។

កញ្ញា នាង វ៉ន ស្រីនីត បាននិយាយថា៖ «អត់អីទេបងព្រោះអីនៅហ្នឹង! គេមាន…ខាងរោងកុនគេមាន រៀបចំកន្លែងសម្រាប់កម្លាតគ្នាហើយ! មានចែកម៉ាស់ មានអាកុលលាងដៃ និងវាស់កម្តៅត្រឹមត្រូវ។ នៅក្នុងរោងកុនយើងអង្គុយពីរនាក់អ៊ីចឹង មានប្រលោះពីរហើយ គេឆ្លាស់គ្នា ដាក់កម្លាតពីគ្នា […] ខ្ញុំទុកចិត្តទៅលើការថែរក្សាសុវត្ថិភាពបានប្រហែលជា ៨០%  ពីព្រោះនៅក្នុងរោងកុនមនុស្សរៀងតិចដែរ»។

លោក អេង បញ្ញា ក៏ជាសិស្សសាលាវិទ្យាល័យហ៊ុនសែនបុរី ១០០ខ្នងម្នាក់ដែរ ហើយលោកក៏ហ្វេនម្នាក់ ដែលតែងតែចូលចិត្តមកមើលនៅរោងភាពយន្ត លេ ជេន សាខាផ្សារទំនើប មីត ថោន បានប្រាប់ឱ្យដឹងថា លោកចូលចិត្តមកមើលកុនបន្ទាប់ពីការសិក្សារបស់លោក ហើយការមើលកុន គឺអាចជួយឱ្យលោកកាត់បន្ថយស្ត្រេសបានច្រើន។ លោកក៏បានចូលរួមបញ្ចេញមតិយោបល់ពាក់ព័ន្ធទៅនឹងការថែរក្សាអនាម័យរបស់រោងភាពយន្ត លេ ជេន សាខាផ្សារទំនើប មីត ថោន ថា ការពិតរូបលោក ក៏មានការភ័យខ្លាចនឹងជំងឺកូវីដ១៩ ខ្លាំងណាស់ដែរ តែដោយសារតែលោក បានមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីខាងរោងភាពយន្ត ទើបធ្វើឱ្យលោកទទួលបានអារម្មណ៍កក់ក្តៅ និងតែងតែចំណាយពេលមើលកុនជាមួយមិត្តភត្តិ។

ដោយលោកបានអះអាងថាខាងរោងភាពយន្តបានគិតពីសុវត្ថិភាពភ្ញៀវជាធំ​ ដោយមានការបាញ់អាកុល វាស់កម្តៅ ឱ្យភ្ញៀវពាក់ម៉ាស់ នៅពេលដែលចូលទៅកាន់រោងភាពយន្តតែម្តង ជាពិសេសគឺបុគ្គលិកខាងរោងភាពយន្តតម្រូវឱ្យពាក់ម៉ាស់ ឬក៏ពាក់របំាងការពារនៅពេលដែលពួកគេ កំពុងតែបំពេញការងារប្រចាំថ្ងៃផងដែរ។ លោកក៏បានធ្វើការលើកទឹកចិត្តឱ្យបងៗ ប្អូនៗ ក៏ដូចជាឪពុកម្តាយនាំក្មេងៗ មកមើលកុននៅរោងភាពយន្ត លេ ជេន សាខាផ្សារទំនើប មីត ថោន ឱ្យបានច្រើន និងកុំមានការព្រួយបារម្ភ​ពីបញ្ហាជំងឺកូវីដ១៩ ដោយសារតែខាងរោងភាពយន្តមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាអនាម័យបានល្អ។​

លោក អេង បញ្ញា បាននិយាយថា៖ «របៀបវា! ពេលមើលកុនទៅ របៀបយើងរៀនខ្លះ! អីខ្លះអ៊ីចឹងណាបង! ភាគច្រើនមើលតែកុន ពេលមើលកុនកាត់ស្ក្រេសបានច្រើន […] ខ្លាចដែរ! តែរបៀបគេរៀបចំអីត្រឹមត្រូវបង គេមានសន្តិសុខ គេមានអី អនាម័យយើង បាញ់ទឹកអាកុល ពាក់ម៉ាស់អីត្រឹមត្រូវ។ បុគ្គលិក សូម្បីតែពេលលក់អី គាត់ក៏ពាក់ម៉ាស់ពាក់អី របាំងអីត្រឹមត្រូវ យើងអត់សូវភ័យអ៊ីចឹង! ក្នុងរោងកុនគាត់រៀបចំកៅអីឆ្លាស់ៗ គ្នាអ៊ីចឹងទៅ ក៏យើងអត់សូវភ័យរឿងកូវីដ ហ្នឹងដែរ […] អាឡូវ គឺនៅរោងកុនយើងអាឡូវ គឺមានសុវត្ថិភាពណាស់ អាឡូវគេមានបាញ់អាកុល លាងទឹកអីត្រឹមត្រូវអ៊ីចឹង យើងអត់សូវភ័យរឿងកូវីដទេ ណាមួយកន្លែងអង្គុយ គឺវាមានកម្លាតអីត្រឹមត្រូវ»។

កញ្ញា មីន ម៉ាលីហ្សា ដែលមានមុខរបរផ្ទាល់ខ្លួនជាមួយនឹងក្រុមគ្រួសារ កញ្ញាមិនសូវជាមានពេលវេលាគ្រប់គ្រាន់មកមើលកុននោះទេ តែទោះជាយ៉ាងណាក៏ដោយសារតែការនិយមចូលចិត្តមើលកុននោះ កញ្ញាបានឆ្លៀតពេលមកមើលកុននៅរោងភាពយន្ត លេ ជេន សាខាផ្សារទំនើប មីត ថោន ជាមួយមិត្តភត្តិ។ អ្វីដែលពិសេសទៀតនោះកញ្ញាបានប្រាប់ទៀតថា ប្រសិនបើមានរឿងធំៗ និងរឿងល្បីម្តងៗ គឺកញ្ញាមិនឱ្យរំលងនោះទេ ដោយតែងតែឆ្លៀតពេលមកមើលជានិច្ច។

កញ្ញាបានចូលរួមបញ្ចេញជាមតិយោបល់ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ១៩ ក៏ដូចជាការថែរក្សាសុវត្ថិភាពរបស់ភ្ញៀវដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមកមើលកុនថា កញ្ញាមានទំនុកចិត្តនឹងទទួលបានសុវត្ថិភាពពីខាងរោងភាពយន្ត លេ ជេន ដោយរោងភាពយន្តបានធ្វើការវាស់កម្តៅដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប និងមានការលាងសម្អាតដៃ ជាពិសេសនៅពេលដែលភ្ញៀវមិនបានពាក់ម៉ាស់ គឺបុគ្គលិកខាងរោងភាពយន្តឈរចាំត្រួតពិនិត្យ និងផ្តល់ម៉ាស់ជូនតែម្តង។

កញ្ញា មីន ម៉ាលីហ្សា បាននិយាយថា៖ «បើយើងមើលតាមជាក់ស្តែង Property របស់ លេ ជេន អត់អីទេ! វា Safe អត់សូវខ្លាចទេ ហើយណាមួយពេលដែលចេញ!​ ហើយចូល! ឃើញថាមានការ Scan មានការលាងដៃ ហើយពេលដែលយើងភ្លេចម៉ាស់ គឺគាត់បានឱ្យម៉ាស់យើងទៀត […] គិតថាល្អដែល! អត់អីទេ កម្លាតឆ្ងាយគួរសម អាចទុកចិត្តបាន»។

កញ្ញា នាក់ ថាវរី មានអាជីពជាគ្រូបង្រៀនម្នាក់បានធ្វើដំណើរមកពីតំបន់ចោមចៅ ក៏បានឆ្លៀតពេលរៀបរាប់ប្រាប់ឱ្យដឹងថា ភាគច្រើនកញ្ញាមិនសូវជាមានពេលវេលាច្រើន ក្នុងការមកមើលកុននោះទេ តែដោយសារតែកញ្ញាមកសួរសុខទុកមិត្តភត្តិដែលមានផ្ទះនៅម្តុំផ្សារទំនើប មីត ថោន នេះ ក៏ឆ្លៀតពេលណាត់មិត្តភត្តិមកមើលកុនតែម្តងទៅ។ សម្រាប់កញ្ញាបានយល់ឃើញពីបញ្ហាជំងឺកូវីដ១៩ និងកត្តាថែរក្សាអនាម័យរបស់រោងភាពយន្តថា រោងភាពយន្តបានថែរក្សាអនាម័យបានល្អដោយមានការយកចិត្តទុកដាក់ក្នុងការបាញ់អាកុល សូម្បីតែកន្លែងអង្គុយមើលកុនក៏រៀបចំ និងមានសណ្នាប់បានល្អដែរ។ កញ្ញាបានឆ្លៀតបន្ថែមទៀតថា ប្រសិនបើជាប្រជាពលរដ្ឋរួមគ្នាការពារឱ្យបានល្អ នោះបញ្ហាជំងឺកូវីដ១៩ មិនអាចឆ្លងរាតត្បាតបានដោយងាយៗ នោះទេ។

កញ្ញា នាក់ ថាវរី បាននិយាយថា៖ «ដោយសារតែផ្ទះមិត្តភត្តិនៅជិតនេះ ក៏ហៅមិត្តភត្តិមកមើលនៅហ្នឹងបង។ អត់ទេ! អត់សូវមានពេលទំនេរទេ ដល់រឿងចេញមក លក្ខណៈថាល្អមើលអ៊ីចឹង បានយើងមើល បើថា…និយាយទៅអត់សូវមានពេលហ្មង។ បើអនាម័យកន្លែងគាត់ កន្លែងហ្នឹង! គឺល្អតាបង កន្លែងគាត់គឺថាបាញ់អាកុល សូម្បីតែកន្លែងយើងមើលកុន ក៏មើលទៅល្អដែរ ដោយសារគេរៀបចំ គេបើកថ្មីអ៊ីចឹង សណ្នាប់ធ្នាប់គេល្អអ៊ីចឹងណាបង […] អត់ទេបងប្រសិនបើយើងគ្រប់គ្នាការពារ គឺអត់មានជំងឺទេ»។

លើសពីនេះទៀតលោក នី ដារ៉ាណន់ ក៏បានប្រាប់ឱ្យដឹងថាជាក់ស្តែងរោងភាពយន្ត លេ ជេន គឺមានការសប្បាយចិត្តមែនទែន ដែលក្រសួងបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញរោងភាពយន្ត លេ ជេន នៅសាខារាជធានីភ្នំពេញ ទោះបីយើងត្រូវតែអនុវត្តស្តង់ដាសុវត្ថិភាព ដែលយើងហៅថា​ SOP តឹងតែង ហើយនឹងមានការកាត់បន្ថយម៉ោងបញ្ជំាង។ ប៉ុន្តែវាជាការល្អមួយដែលពួកយើងបានចូលរួមសម្រាប់សង្គមយើងផ្ទាល់ ជាពិសេសពួកយើងបានចូលរួមបជ្រៀបសារអនុវត្ត ចូលរួមទាំងបានផ្តល់សេវាកម្ម និងអនាម័យ ពួកយើងកាន់តែបង្គើនជូនទៅដល់អតិថិជនយើងផ្ទាល់ ទោះបីជាពួកយើងត្រូវតែបង្គើនចង្វាក់នៃ Operation របស់យើងរៀងច្រើនជាងមុន ប៉ុន្តែយើងសប្បាយចិត្តដើម្បីផ្តល់ជូន ទាំងសេវាកម្សាន្ត ដូចជាការបញ្ជំាងខែ្សភាពយន្ត ក៏ដូចជាសុវត្ថិភាពដល់ពួកគាត់ដែរ ពីព្រោះអីសុវត្តិភាពរបស់ពួកគាត់ គឺជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត។

លោក នី ដារ៉ាណន់ បានបន្ថែមថាសន្ទុះនៃការលក់មានការធ្លាក់ចុះគួរសមដែរោះ «សន្ទុះមានការធ្លាក់ចុះ ដោយសារតែទីមួយកត្តាពិត ដែលយើងកាត់បន្ថយម៉ោងបញ្ជំាង ហើយទីពីរគឺយើងកាត់បន្ថយចំនួនកៅអីរបស់ភ្ញៀវដែលបានអញ្ជើញចូលទស្សនា​នៅក្នុង Hall គឺឡើងដល់ ៥០% ហើយ អ៊ីចឹង ជាក់ស្តែងទៅ គឺមានសន្ទុះធ្លាក់ចុះ ប៉ុន្តែពួកគាត់ទុកចិត្ត សម្រាប់រោងភាពយន្ត លេ ជេន ដែលបានផ្តល់សេវាកម្ម និងផ្តល់នូវសុវត្ថិភាព ជាពិសេសទោះបីជាឥឡូវហ្នឹង ជំងឺកូវីដ១៩ គឺជាជំងឺដែលកំពុងតែរាត្បាតជុំវិញពិភពលោក ប៉ុន្តែពួកគាត់នៅតែមានសុវត្ថិភាព គាត់មានអារម្មណ៍ថាគាត់ទទួលបានការយកចិត្តទុកដាក់ និងថែរក្សាសុវត្តិភាពពីរោងភាពយន្ត លេ ជេន ផ្ទាល់»។

ជាចុងក្រោយក្នុងនាមខ្ញុំបាទតំណាងឱ្យខាងរោងភាពយន្ត លេ ជេន ផ្ទាល់​ យើងខ្ញុំមានតែពាក្យជូនពរ ហើយអគុណមែនទែនសម្រាប់ការបន្តការគ្រាំទ្ររោងភាពយន្ត លេ ជេន នៅសាខាទីក្រុងភ្នំពេញ ហើយក៏អគុណមែនទែនសម្រាប់ការចូលរួមសហការ ការអនុវត្តនូវស្តង់ដាសុវត្ថិភាពដែលដាក់ឡើងដោយក្រសួងសុខាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ប្រសិនបើពួកគាត់អត់ជឿរទុកចិត្តមកលើរោងភាពន្ត លេ ជេន ទេ ពួកគាត់នឹងមិនអញ្ជើញមកឡើងវិញនោះទេ ប៉ុន្តែបន្ទាប់ពីបើករោងភាពយន្ត ពួកយើងមានការទទួលបាននូវ Good Feedback ពីពួកគាត់ ហើយពួកគាត់ក៏សប្បាយចិត្ត និងអនុវត្តការសហការជាមួយពួកយើងអ៊ីចឹង ជាពិសេសសារជូនពរចុងក្រោយសូមឱ្យពួកគាត់សុវត្ថិភាពទាំងអស់គ្នា ហើយសូមមេត្តាលេងដៃ វាស់កម្តៅជាប្រចាំ ប្រសិនបើមានអារម្មណ៍ថាអត់ស្រួលខ្លួន អាចពិភាក្សាជាមួយវេជ្ជបណ្ឌិត ដើម្បីឱ្យដឹងកាន់តែច្បាស់ បើសិនមានការបារម្ភ ឬក៏មានអារម្មណ៍ថាអត់ទុកចិត្តពីមេរោគកូវីដ១៩ ដែលអាចប្រឈមមុខនឹងការឆ្លង។

រូបភាពដោយ៖ សហការី