Sant’Agata Bolognese – Find Your News

Lamborghini មានកំណើនលក់ដាច់ដល់ទៅ ៤៣% គឺលក់ដាច់អស់ ៨២០៥ គ្រឿង
Sant’Agata Bolognese៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២០ នៅក្នុងកម្មវិធីបូកសរុបផ្នែកហិរញ្ញវត្ថុឆ្នាំ ២០១៩ (Fiscal Year 2019) ដែលគិតពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ការលក់ និងទិញរបស់ក្រុមហ៊ុន រថយន្តស្វ័យ័ត​ Automobili Lamborghini បន្តរីកចំរើនជាលំដាប់។ ទន្ទឹមនឹងកំណើនលក់ដាច់ដល់ទៅ ៤៣% នៃការលក់ចេញពី ៥៧៥០ គ្រឿង ដល់ ៨២០៥ គ្រឿង ទៅជុំវិញពិភពលោក ក្រុមហ៊ុនរថយន្តស្ព័រទំនើបរបស់អ៊ីតាលីនេះ ពិតជាអស្ចារ្យណាស់ដែលសម្រេចបានកំណើនលក់ក្នុងរយៈពេល ៩ឆ្នាំជាប់គ្នា ហើយបានបង្កើតកំណត់ត្រាលក់ជាប្រវត្តិសាស្ត្រថ្មីមួយទៀតផងដែរ។

លោក Stefano Domenicali ប្រធានក្រុមហ៊ុន និងជាប្រធាននាយកប្រតិបត្តិរបស់រថយន្ត Lamborghini មានប្រសាសន៍ថា៖ «ឆ្នាំ២០១៩ ជាឆ្នាំដែលយើងទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង។ ក្រុមការងាររបស់យើងបានសម្រេចបានការងារដ៏ជោគជ័យ គឺទទួលបានកំណើននៃការលក់ជាលំដាប់ជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតនៅក្នុងប្រវត្តិសាស្រ្ត។ នៅក្នុងពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះ យើងទទួលបានចំនួនលក់កើនឡើងលើសពីទ្វេដងទៅទៀត ដែលជាជោគជ័យមួយដែលមិនគួរឱ្យជឿ។ នេះបញ្ជាក់យ៉ាងច្បាស់ពីឥទ្ធិពលនៃម៉ាករបស់យើង ក៏ដូចជាគុណភាព និរន្តរភាព និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់យើង។»

លោកបន្តថា៖ «គ្រាន់តែម៉ាករថយន្តស្ព័រទំនើប SUV របស់យើង លក់ដាច់អស់ដល់ទៅជិត ៥០០០ គ្រឿង  ដែលជិតស្មើរទៅនឹងចំនួនលក់សរុបរបស់យើងកាលពីឆ្នាំ២០១៨ ទៅហើយ។ យុទ្ធសាស្រ្ត បូកផ្សំជាមួយនឹងបច្ចកវិទ្យា បានធ្វើឲ្យរថយន្តស្ព័រទំនើប ម៉ាស៊ីនV10 និង V12 ទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារ។ ជាមួយគ្នានេះដែរ យើងបន្តធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យមហាជន ជាពិសេសយុវជនជំនាន់ក្រោយ ស្គាល់ពីម៉ាករបស់យើងកាន់តែច្រើន តាមរយៈការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដល់ទៅជាង ៤០លានឆានែល។ ទាំងអស់នេះ គឺជាសមិទ្ធិផលជោគជ័យដ៏ពិតប្រាកដរបស់ក្រុមការងារយើង ហើយខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់សមាជិកក្រុម Lamborghini ទាំងអស់សម្រាប់ការយកចិត្តទុកដាក់ និងពុះពារជាមួយ Lamborghini ក៏ដូចជាអរគុណដល់ម្ចាស់ភាគហ៊ុន និងភាគីទាំងអស់ ចំពោះការគាំទ្ររហូតមក។

Lamborghini គឺជាម៉ាកដែលល្បី និងត្រូវបានគេទទួលស្គាល់ជាសកល ដែលរថយន្តរបស់យើងត្រូវបានចែកចាយទៅកាន់តំបន់ធំៗទាំងបី នៅក្នុងពិភពលោក។ ជាមួយនឹងអ្នកចែកចាយចំនួន ១៦៥ នាក់ នៅ ៥១ ប្រទេស តំបន់ទាំងអស់បានកំណត់គោលការណ៍នៃការលក់ថ្មីនៅឆ្នាំ ២០១៩ និងបានរួមចំណែកដល់កំណើននៃការលក់សរុប បើប្រៀបធៀបទៅនឹងឆ្នាំមុន៖ សហភាព EMEA (អឺរ៉ុប មជ្ឈឹមបូព៌ា ទ្វីបអាហ្រ្វិក): ៣២០៦ / + ២៨%, អាមេរិក: ២៨៣៧ / + ៤៥% និងអាស៊ីប៉ាស៊ីហ្វិក: ២១៦២ + ៦៦%។

របាយការណ៍រួមបង្ហាញថា រថយន្តរបស់យើង ត្រូវបានលក់ដាច់ចំនួន ២៣៧៤ គ្រឿង ក្នុងនេះដែរ យើងសង្កេតឃើញថា វាលក់ដាច់ផ្តាច់គេនៅសហរដ្ឋអាមេរិក បន្ទាប់មក ចិន (៧៧០គ្រឿង) ចក្រភពអង់គ្លេស (៦៥៨គ្រឿង) ជប៉ុន (៦៤១គ្រឿង) អាឡឺម៉ង់ (៥៦២គ្រឿង) មជ្ឈឹមបូព៌ា (៣៨៧គ្រឿង) កាណាដា (៣៧៦គ្រឿង) និងអ៊ីតាលី (៣៧០គ្រឿង)។ ទីផ្សារទាំងអស់នេះ បានបន្តបង្កើនការចែកចាយយ៉ាងច្រើន ព្រមទាំងបានបង្កើតកំណត់ត្រាលក់ជាក្នុងប្រវត្តិសាស្រ្តរបស់ជាតិទៀតផង។

ម៉ូឌែលរថយន្តស្ព័រទំនើបទាំងពីរ ទទួលបានការគាំទ្រ និងលក់ដាច់ច្រើនបំផុត។ រថយន្តស្ព័រ Lamborghini Aventador ម៉ាស៊ីន V12 ដែលត្រូវបានចែកចាយទៅកាន់អតិថិជនដល់ទៅ ១១០៤ គ្រឿងនេះ បានបង្ហាញច្បាស់ពីភាពខ្លាំងក្លារបស់យើង។ ចំណេកឯ រថយន្ត Lamborghini Huracán ម៉ាស៊ីន​ V10 ដែលត្រូវបានគេណែនាំថាជា Huracán EVO កាលពីឆ្នាំ ២០១៩ ជាមួយនឹងការរចនាថ្មីនិងបច្ចេកវិទ្យាកាន់តែប្រសើររបស់វា ត្រូវបានលក់អស់ចំនួន ២១៣៩ គ្រឿង។

នៅឆ្នាំ២០១៩ ក្រោយពីចាប់ផ្តើមផលិតបានត្រឹមតែ ៥ឆ្នាំ រថយន្ត Lamborghini Huracán លេខ ១៤០២២ បានបំបែកឯកត្តកម្ម នៅក្នុងចំណោមសេរីរថយន្ត ដែលវាបានទទួលភាពជោគជ័យលើសរថយន្តម៉ាក Gallardo ដែលចេញមុនវាទៅទៀត ដោយហេតុថារថយន្តនោះលក់ដាច់ក្នុងបរិមាណដូចគ្នា ដោយប្រើពេល ១០ឆ្នាំ ប៉ុន្តែ Huracán  ប្រើពេលត្រឹមតែ ៥ឆ្នាំ ដូច្នេះវាបានក្លាយជាប្រភេទរថយន្ត Lamborghini ដែលទទួលបានជោគជ័យលើសគេផ្នែកលក់។

ដូចដែលបានរំពឹងទុក រថយន្តស្ព័រទំនើប Super SUV Urus ជាកត្តារួមចំណែកយ៉ាងច្រើនដល់ការកើនឡើងនៃការលក់ជាសកលក្នុងក្រុមហ៊ុន ដោយសារតែភាពល្អឥតខ្ចោះរបស់វា។​ រយៈពេលពេញមួយឆ្នាំដំបូងនៅក្នុងទីផ្សារ ចំនួនលក់ដាច់កើនឡើងដល់ទៅ ១៨២% ពី ១៧៦១ គ្រឿង ក្នុងឆ្នាំ ២០១៨ ដល់ ៤៩៦២ គ្រឿងនៅឆ្នាំ២០១៩។

ទស្សនវិស័យ ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនបានបញ្ជាក់ពីចក្ខុវិស័យប្រកបដោយទំនុកចិត្ត សម្រាប់ឆ្នាំបូកសរុបហិរញ្ញវត្ថុឆ្នាំ ២០២០។ ទាក់ទងនឹងបច្ចេកវិទ្យា Lamborghini បានធ្វើការអភិវឌ្ឍយុទ្ធសាស្ត្របែបកូនកាត់ ទៅលើម៉ូឌែលរថយន្តស្ព័រទំនើបជំនាន់ថ្មីទាំងអស់។ រថយន្តស្វ័យ័ត Lamborghini ក៏បានបន្តនូវយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងឆ្នាំ២០២០ នេះនៃការបង្ហាញម៉ាករថយន្តថ្មីៗ ក៏ដូចជាគំនិតច្នៃប្រឌិត និងផ្តួចផ្តើមជាច្រើន ទៅលើការបង្កើតព្រឹត្តិការណ៍ផ្តាច់មុខ និងស្ថិតក្នុងរូបភាពបែបបទស្និទ្ធិស្នាល សម្រាប់អតិថិជនរបស់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ យ៉ាងណាក្តី គួរបញ្ជាក់ផងដែរថា Lamborghini នឹងមិនបង្ហាញវត្តមាននៅឯ ពិព័រណ៍រថយន្ត នៅទីក្រុងហ្សឺណែវឆ្នាំ ២០២០ ខាងមុខនេះទេ។

Lamborghini នៅតែមានទំនុកចិត្តចំពោះទស្សនវិស័យរួមរបស់ខ្លួន។ ថ្វីត្បិតតែភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយមានការកើនឡើង ដូចជាមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនាពេលឆាប់ៗនេះ និងបញ្ហាប្រឈមនៃពន្ធគយដែលអាចកើតមាននៅទូទាំងពិភពលោក ជាពិសេសនៅអ៊ឺរ៉ុបក្តី ក៏ស្ថានភាពសេដ្ឋកិច្ចទូទៅសំខាន់ៗនៅតែមានលក្ខណៈវិជ្ជមាន ទោះបីជាមានការពិបាកទាយទុកបន្តិចក៏ដោយ។ ដោយផ្អែកទៅលើស្ថានភាពកើនឡើងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់ នៅតំបន់សេដ្ឋកិច្ចសំខាន់ៗ នៅជុំវិញពិភពលោក និងភាពទទួលបានជ័យជម្នះយ៉ាងឆាប់រហ័សរបស់ខ្លួន Lamborghini រំពឹងថានឹងមានការរីកចម្រើនបន្ថែមទៀតនៅក្នុងការលក់ប្រចាំឆ្នាំ និងក្នុងរយៈពេលខ្លី។

ម៉ូឌែលរថយន្តថ្មីក្នុងឆ្នាំ២០១៩ Lamborghini បានចាប់ផ្តើមឆ្នាំ២០១៩ ដោយការដាក់បង្ហាញរថយន្តទើបតែចេញថ្មី គឺ Huracán EVO ស៊េរីម៉ាស៊ីន V10 ដែលជាម៉ូឌែលចុងក្រោយនៃរថយន្តស្ព័រទំនើបកង់បួន។ ដោយមានការរចនាម៉ូដថ្មី ជាមួយនឹងថាមវន្តយានយន្តដែលល្អប្រសើរជាងមុន វាគឺជារថយន្ត Lamborghini ដំបូងគេដែលមានតក្កវិជ្ជាព្យាករណ៍លើការគ្រប់គ្រងឌីជីថលយានយន្ត និងមានបំពាក់នូវប្រព័ន្ធត្រួតពិនិត្យរថយន្ត Lamborghini ក៏ដូចជាកង់ និងចង្កូតគ្រប់កង់ ដើម្បីឲ្យប៉ារ៉ាម៉ែត្របានកំណត់ឡើងវិញនៃការឆ្លើយតបភាពរហ័សរហួន និងភាពងាយស្រួលក្នុងការបើកបរ។

ម៉ូឌែលរថយន្តថ្មីក្នុងឆ្នាំ២០១៩ Lamborghini បានចាប់ផ្តើមឆ្នាំ២០១៩ ដោយការដាក់បង្ហាញរថយន្តទើបតែចេញថ្មី គឺ Huracán EVO ស៊េរីម៉ាស៊ីន V10 ដែលជាម៉ូឌែលចុងក្រោយនៃរថយន្តស្ព័រទំនើបកង់បួន។ ដោយមានការរចនាម៉ូដថ្មី ជាមួយនឹងថាមវន្តយានយន្តដែលល្អប្រសើរជាងមុន វាគឺជារថយន្ត Lamborghini ដំបូងគេដែលមានតក្កវិជ្ជាព្យាករណ៍លើការគ្រប់គ្រងឌីជីថលយានយន្ត និងមានបំពាក់នូវប្រព័ន្ធត្រួតពិនិត្យរថយន្ត Lamborghini ក៏ដូចជាកង់ និងចង្កូតគ្រប់កង់ ដើម្បីឲ្យប៉ារ៉ាម៉ែត្របានកំណត់ឡើងវិញនៃការឆ្លើយតបភាពរហ័សរហួន និងភាពងាយស្រួលក្នុងការបើកបរ។

កាលពីខែមិថុនា រថយន្ត Lamborghini Huracán Sterrato Automobili Lamborghini បានធ្វើការសិក្សាស្វែងយល់អំពីវិធីសាស្រ្កធ្វើឲ្យបទពិសោធន៍បើកបររថយន្តរបស់អ្នកកាន់តែអស្ចារ្យ។​ បើផ្អែកទៅលើសមត្ថភាពរបស់រថយន្តស្ព័រទំនើប V10 Huracán គំនូសរចនា Sterrato នៅលើរថយន្តនេះ ត្រូវបានគេយកធ្វើជាគំរូសម្រាប់រថយន្ត Urus Super SUV ដោយបង្កើតនូវបទពិសោធន៍ថ្មីដល់អ្នកបើកបរ គឺធ្វើឲ្យពួកគេមានអារម្មណ៍រីករាយខណៈពេលបើកបរ ដែលនេះបញ្ជាក់យ៉ាងច្បាស់អំពីភាពប្រឹងប្រែងរបស់ Lamborghini ក្នុងការរុករកបច្ចេកវិទ្យាថ្មី ប្លែក សម្រាប់រថយន្តស្ព័រទំនើបរបស់យើង។

ចំណែកកាលពីខែសីហា វិញ Lamborghini បានដាក់បង្ហាញរថយន្ត Lamborghini Aventador SVJ 63 Roadster ដែលជាប្រភេទរថយន្តស្ព័រទំនើប ម៉ាស៊ីន V12 ដោយមានចំនួនកំណត់ នៅឯពិព័រណ៍រថយន្ត Monterey Car Week សហរដ្ឋអាមេរិក។ រថយន្ត​ SVJ Roadster បានបង្ហាញជាសាធារណៈលក្ខណៈផ្តាច់មុខ បន្ទាប់ពី SVJ 63 coupé ដែល SVJ Roadster  លើកឡើងថាត្រូវផលិតត្រឹមតែ ៦៣គ្រឿងប៉ុណ្ណោះ ដើម្បីជាការរំលឹក និងតំណាងដល់ក្រុមហ៊ុនដែលបានបង្កើតឡើងនៅឆ្នាំ១៩៦៣។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន​ Lamborghini បានផ្តល់ពានរង្វាន់ដល់រថយន្ត SVJ 63 Roadster ទៅលើជ័យជម្នះក្នុងការប្រណាំងរថយន្ត ព្រមជាមួយនឹងការសម្ពោធរថយន្ត Huracán EVO GT ដែលចំនួនមានកំណត់ ត្រឹមតែ ៣៦ គ្រឿង ដើម្បីអបអរដល់ជ័យជម្នះដល់ទៅពីរលើក នៅឆ្នាំ២០១៨ និង២០១៩ នៅក្នុងការប្រកួត ២៤ម៉ោងនៃ Daytona និង ១២ម៉ោងនៃ Sebring។

លើសពីនេះទៀត នៅឯពិព័រណ៍រថយន្ត Monterey Car Week អំពីសិល្បៈរបស់រថយន្ត និងគំនូរតាមផ្លូវ បានជួបជុំគ្នានៅក្នុង Aventador S ដែលត្រូវបានបកស្រាយដោយវិចិត្រករជនជាតិអាមេរិកឈ្មោះ Skyler Gray។

រថយន្ត Lamborghini Sián FKP 37 ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍រថយន្តក្នុងទីក្រុង Frankfurt ហើយគេនឹងមិនផលិតរថយន្តម៉ាកនេះច្រើនណាស់ណានោះទេ គឺប្រមាណត្រឹមតែ ៦៣គ្រឿងប៉ុណ្ណោះ។ សម្រាប់រថយន្តនេះ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាកូនកាត់ ការប្រើម៉ូទ័រស៊ុបពែរដំបូងបង្អស់លើពិភពលោកក្នុងប្រព័ន្ធ ​ hybrid ឧបករណ៍ទំនើបៗ ថ្មីៗ  និងកម្មវិធីវិទ្យាសាស្រ្តដែលមានតែមួយគត់របស់ Lamborghini ផងដែរ។ ការរចនាឡើងបែបអនាគតនេះ បានបង្ហាញឲ្យឃើញពីការធ្វើអគ្គិសនីកម្មដំបូងនៃផលិតកម្មរបស់ Lamborghini ក៏ដូចជាបច្ចេកវិទ្យាកូនកាត់ថ្មីរបស់ខ្លួន។ ម្យ៉ាងវិញទៀត Sián moniker មានន័យថា «ពន្លឺ ឬផ្លេកបន្ទោរ» ក្នុងគ្រាមភាសារបស់ Bolognese ដែលសំដៅទៅលើរថយន្តអេឡិចត្រិកដំបូងគេនៅក្នុងនៃពិភពរថយន្ត Lamborghini។ រថយន្តនេះ ក៏បានផ្តល់កិត្តិយស និងរំលឹកគុណដល់ លោក Ferdinand Karl Piëch ដែលកើតនៅឆ្នាំ១៩៣៧ ដែលលោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញពីសក្តានុពលដ៏រឹងមាំ របស់ Automobili Lamborghini ដោយការទិញរថយន្តនេះ ក្នុងឆ្នាំ១៩៩៨ ពីក្រុមហ៊ុន Audi AG ក្នុងឆ្នាំ១៩៩៨។

ទស្សនវិស័យ និងគោលការណ៍ថ្មី ប្លែកពីគេរបស់ Lamborghini  កំពុងទទួលបានភាពជោគជ័យខ្លាំង គឺការផលិតរថយន្តដែលផ្តល់ឪកាសឲ្យអ្នកបើកបរអាចឆ្នៃ Lamborghini របស់ពួកគេបានតាមចិត្ត។ ទិន្នន័យបានបង្ហាញថា ជាង ៥០ ភាគរយនៃរថយន្តស្ព័រទំនើបៗរបស់ Lamborghini ដែលលក់ដាច់​គឺជាប្រភេទដែលមានលក្ខណៈផ្ទាល់ខ្លួន នេះ តាមរយៈកម្មវិធី Ad Personamam របស់ Lamborghini។

នៅក្នុងខែ វិច្ឆិកា Automobili Lamborghini បានបង្ហាញរថយន្តដែលផលិតឡើងប្រកបដោយភាពច្នៃប្រឌិតថ្មីរបស់ខ្លួនគឺ Lamborghini Lambo ម៉ាស៊ីន V12 Vision Gran Turismo មុនការប្រកួតផ្តាច់ព្រ័ត្រពិភពលោកឆ្នាំ ២០១៩ យកពានរង្វាន់ FIA  Gran Turismo នៅរដ្ឋ Monte Carlo នៃប្រទេស Monaco។ រថយន្ត Lambo V12 Vision GT នេះ ត្រូវបានផលិតឡើងប្រកបដោយចក្ខុវិស័យខ្ពស់ ដោយធ្វើការសង្កត់ធ្ងន់លើ «ភាពរីករាយក្នុងការបើកបរ» នៅក្នុងបរិយាកាសឌីជីថលនៃការប្រកួតប្រជែងបែប Gran Turismo Sport សម្រាប់ក្រុមហ៊ុន Sony PlayStation 4 ដែលវានឹងអាចរកបាន នៅនិទាឃរដូវឆ្នាំ២០២០។

Lamborghini Polo Storico មានទីតាំងនៅទីស្នាក់ការកណ្តាលផ្ទាល់តែម្តង គឺនៅ Sant’Agata Bolognese។ ការចនារបស់ Lamborghini Polo Storico ធ្វើឡើងជាការរំលឹកឡើងវិញនិងឲ្យតម្លៃដល់ម៉ូដែលរថយន្ត Lamborghini ចាស់ៗ (គិតចាប់ពី Lamborghini 350 GT ដល់ Diablo)។ យើងធ្វើឡើងក្នុងគោលបំណងរក្សាទុកជាបណ្ណសារនិងកំណត់ត្រាសម្រាប់អ្នកជំនាន់ក្រោយ ក៏ដូចជាគ្រប់គ្រងការផ្គត់ផ្គង់គ្រឿងបន្លាស់ដើមសម្រាប់រថយន្តបុរាណ និងការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក ក៏ដូចជាអរគុណ និងបង្កើតជាឱកាសសម្រាប់ម្ចាស់រថយន្តគ្រប់គ្នាបានជួបជុំ និងបានចូលរួមក្នុងព្រឹត្តិការណ៍បុរាណអន្តរជាតិ នេះទៀតផង។

នៅខែកញ្ញា Polo Storico បានរៀបចំកម្មវិធីដ៏អស្ចារ្យ  គឺព្រឹត្តិការណ៍ Lamborghini និងការចនាម៉ូត Concorso d’Eleganza ជាលើកទី២ ដែលនៅលើកនេះ ពិធីត្រូវបានចាត់ឡើងតាំងពីទីក្រុង Venice ដល់ ទីក្រុង Trieste។ ជាមួយគ្នានេះដែរ រថយន្ដ Lamborghini បុរាណចំនួន ៣៦គ្រឿង ដែលផលិតនៅចន្លោះឆ្នាំ១៩៦៤ និង ១៩៩១ ក៏ដូចជារថយន្ត Lamborghini ក្នុងពេលបច្ចុប្បន្ន នឹងត្រូវបង្ហាញខ្លួន ដើម្បីជាការចូលរួមអបអរស្នាដៃរបស់ស្ថាបត្យករ លោកស្រី Gae Aulenti។

នៅក្នុងឆ្នាំ២០១៩ រថយន្ត Lamborghini បុរាណជាច្រើនដែល Polo Storico បានយកគំរូតាម បានឈ្នះរង្វាន់សំខាន់ៗនៅឯព្រឹត្តិការណ៍ដ៏អស្ចារ្យ Concorso d’Eleganza រួមមានឆ្នេរ Pebble (សហរដ្ឋអាមេរិក) និងវីឡា d’Este ជាដើម (នៅអ៊ីតាលី)។ នៅក្នុងឆ្នាំដដែលនេះ រថយន្ត Lamborghini Polo Storico ក៏បានរំលឹកពី Miura P400 ដំបូង ដែលបានប្រើនៅក្នុងខ្សែភាពយន្ត Paramount Pictures ក្នុងឆ្នាំ១៩៦៩ ក្នុងរឿង “The Italian Job” ដែលបានប្រារព្ធខួបលើកទី៥០ របស់ខ្លួន គិតមកដល់បច្ចុប្បន្ន។ រីឯនៅមហោស្រព Goodwood Festival of Speedthe F1 Minardi Lamborghini 192L  ដែលផ្តោតសំខាន់ទៅលើល្បឿនរថយន្ត សុទ្ធតែត្រូវបានរំលឹកឡើងវិញដោយ Polo Storico ពិតជាធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល និងរំភើបយ៉ាងក្រៃលែង។

សារមន្ទីរ Lamborghini Mudetec នៅ Sant’Agata Bolognese បានចុះឈ្មោះជាឆ្នាំល្អបំផុត ផ្អែកលើចំនួនអ្នកចូលទស្សនា។ នៅក្នុងឆ្នាំ២០១៩ គេសង្កេតឃើញថាមានអ្នកចូលទស្សនារហូតដល់ ១១២០០០នាក់ សម្រាប់សារមន្ទីរដែលស្ថិតនៅក្នុងរោងចក្រ  Lamborghini នេះ។ សារមន្ទីរ បើកជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ និង ៣០ព្រឹកដល់ម៉ោង ៧យប់ (ខែមេសា ដល់ ខែតុលា) និងចាប់ពីម៉ោង ៩ និង ៣០ ព្រឹកដល់ ៦ ល្ងាច (ខែវិច្ឆិកា ដល់ ខែមីនា) ជាមួយនឹងការតាំងពិព័រណ៍ពិសេស ដំណើរការស្របគ្នាជាមួយការប្រមូលផ្តុំជាអចិន្ត្រៃយ៍នៃម៉ូឌែល Lamborghini ពីមុនៗ។

នៅខែមករា រថយន្ត Lamborghini Squadra Corse ដែលជានាយកដ្ឋាន motorsport នៃក្រុមហ៊ុន Automobili Lamborghini បានឈ្នះពានរង្វាន់ ២៤ម៉ោង នៃ Daytona  ជាមួយនឹងរថយន្ត Huracán GT3 EVO ស៊េរីថ្មី សម្រាប់២ឆ្នាំ ជាប់ៗគ្នា។ លើសពីនេះទៅទៀត ក្រុមហ៊ុនផលិតរថយន្តស្ព័រទំនើបរបស់អ៊ីតាលីនេះ គឺជារថយន្តទីមួយដែលបានបញ្ចប់នូវកម្មវិធី «៣៦ ម៉ោងនៃរដ្ឋផ្លរីដា» ជាមួយនឹងជ័យជំនះក្នុងរយៈពេល ១២ម៉ោងនៃ Sebring រួមនឹង ២៤ ម៉ោងក្នុង Daytona ក្នុងឆ្នាំតែមួយផងដែរ។ Lamborghini បានឈ្នះជើងឯក International GT Open និង Blancpain GT Series “Triple Crown” នៃរដូវកាលប្រណាំងដ៏ល្អឥតខ្ចោះមួយនេះ។

នៅឆ្នាំ២០១៩ រថយន្ត Lamborghini Squadra Corse ក៏បានកំណត់គោលការណ៍ថ្មីផងដែរ ដោយមានរថយន្តប្រណាំង Huracáns ជាង ៣៥០គ្រឿង ដែលត្រូវបានផលិតបើគិតមកទល់បច្ចុប្បន្ន។ Lamborghini Squadra Corse គឺជាផ្នែកមួយនៃនាយកដ្ឋាន motorsport ដែលមានតិចតួចនៅលើពិភពលោក ដែលផលិតរថយន្តប្រណាំងផ្ទាល់ខ្លួន ប្រហាក់ប្រហែលទៅនឹងចំនួនផលិតកម្មរថយន្តសម្រាប់បើកបរទូទៅ នៅខាងក្នុងរោងចក្រ Sant’Agata Bolognese ។ ទាំងរថយន្ត Huracán Super Trofeo និងរថយន្ត Huracán GT3 ផលិតតាមស្តង់ដារដូចគ្នាទៅនឹងស្តង់ដាររថយន្ត Lamborghini Huracán ផងដែរ។

ក្នុងអំឡុងពេលការប្រកួតផ្តាច់ព្រាត់ពិភពលោកឆ្នាំ ២០១៩ កាលពីខែតុលាកន្លងទៅនេះ រថយន្ត Lamborghini Squadra Corse បានបង្ហាញនូវរូបរាងផលិតឡើងតាមបែបកូនកាត់របស់ខ្លួន ដែលមាន ស៊ីឡាំងស៊េរីថ្មី ចំនួន១២ ដែលនឹងបង្ហាញខ្លួននៅឆ្នាំ២០២០។ វានឹងត្រូវបានផលិតក្នុងចំនួនមានកំណត់ ជាមួយលក្ខណៈបច្ចេកទេសឌីណាមិក និងមេកានិកដែលលើកតម្កើងសមត្ថភាពនៃម៉ាស៊ីន V12 ចំណុះ ៦.៥ លីត្រ ផ្តល់នូវថាមពល ៨៣០សេះ។

រូបថតដោយ៖ សហការី