Khok Ke – Find Your News

«កោះ កេរ្ដិ៍» ជារាជធានីបុរាណមានអាយុប្រមាណជាង 1000ឆ្នាំ
ខេត្តព្រះវិហារ៖ ប្រាសាទកោះកេរ្តិ៍មានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ អាចធ្វើដំណើចេញពីទីរួមខេត្តសៀមរាប កាត់តាមផ្លូវលេខ64 (211) ចំងាយ 72គីឡូម៉ែត្រ និងបន្តទៅតាមផ្លូវខេត្តចំងាយ 49គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញគឺប្រមាណ 460គីឡូម៉ែត្រ។

កោះកេរ្តិ៍ ឬឆោកគគ៌្យរ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង 1000ឆ្នាំមកហើយ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ បើនិយាយតាមសព្វថ្ងៃ គឺបឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ នៅជុំវិញក្រុមប្រាសាទកោះកេរ្តិ៍មានប្រាសាទធំ ហៅថាប្រាសាទកោះកេរ្ដិ៍ ដែលស្ថិតក្នុងកំពែងរាងបួនជ្រុងទ្រវែង ដែលមានប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗ ឯទៀតជាច្រើនផងដែរ។ ស្ថាបត្យកម្មនៃតួរប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយនោះ។

ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈជាប្រាសាទភ្នំ មានកំពស់ប្រមាណ 35ម៉ែត្រ ចែកចេញជា7ថ្នាក់ ដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ 55កាំ តែបច្ចុប្បន្នមិនអនុញ្ញាតឲ្យប្រើប្រាស់ និងបានជំនួសមកវិញដោយការប្រើជណ្តើរឈើ។ តាមថ្នាក់ពីមួយទៅមួយ មានកំពស់ 5ម៉ែត្រ មានផ្ទៃរាបប្រមាណ 2ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌធំៗ ជាច្រើន កំពុងតែសំដែងរិទ្ធ ទ្រនូវសិវលិង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរមានមាត់រន្ធអណ្តូង មួយទំហំ 4×4 ម៉ែត្រ។

បើយោងតាមប្រវត្តិសាស្រ្ត និងតាមវេបសាយផ្លូវការរបស់មន្ទីរដ្ឋបាលខេត្តព្រះវិហារ ប្រាសាទកោះកោះកេរ្តិ៍បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី4 ដើម្បីឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ «ត្រីភូវនេស្វរៈ» សិលាចារិកជាភាសាខ្មែរប្រែថា «កម្រតែងដ៏រាជា» ជាអាទិទេពធំដែលបានផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ ប្រាសាទនេះពីដើមមានឈ្មោះថា «ឆកគគីរ» ឬ «ផៃ្ទដីគោកគគីរ» សព្វថៃ្ងជាអតីតរាជធានីកោះកេរិ៍្ដ មានទំហផ្ទៃដី 16×16 គីឡូម៉ែត្រ។ ប្រាសាទនេះមាន 7ជាន់ និងមានកំពស់ 35ម៉ែត្រ ចំណែកឯនៅក្នុងតំបន់កោះកេរ្តិ៍តែម្តងមានផ្ទៃដីខាងក្នុងចំនួន 9គីឡូម៉ែត្រ 4ជ្រុង ហើយសព្វថ្ងៃមាននូវប្រាសាទផ្សែងៗ ប្រមាណជា 100ប្រាសាទបន្ថែមទៀត ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។

នៅក្នុងឆ្នាំ921 អនាគតព្រះបាទជ័យវរ្ម័នទី4 (អ្នកស្រាវជ្រាវភាគច្រើនបានចោទព្រះអង្គថាជាក្សត្រជ្រែករាជ្យ) បានយាងចេញពីរាជធានីយសោធរបុរៈ (អង្គរ) ទៅកសាងរាជធានីផ្ទាល់ខ្លួននៅតំបន់ឆោក គគ៌្យរ (កោះកែរសព្វថ្ងៃ)។ ព្រះអង្គបាននាំយកទៅជាមួយនូវកម្រតេង ជគត ត រាជ ដែលជាវត្ថុសំខាន់សម្រាប់រាជ្យ។ ចំពោះមូលហេតុច្បាស់លាស់នៃការយាងចេញនេះ មិនទាន់មានអ្នកណាអាចបកស្រាយបាននៅឡើយនោះទេ។ មានរឿងមួយដែលមានការឯកភាពគ្នាបានលើកឡើងថាប្រហែលជាព្រះអង្គមានបញ្ហាទំនាស់រាជបល្ល័ង្គ ជាមួយនឹងក្មួយទាំងពីររបស់ទ្រង់ ដែលជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី1 (889-910) គឺព្រះបាទ ហស៌វរ្ម័៍នទី1 (910-923) និងព្រះបាទ៌ឥសានវរ្ម័នទី2 (923-928) ពេលដែលបិតាសោយទីវង្គត់។ នៅពេលដែលទៅដល់ទីកន្លែងថ្មី គឺកោះកេរ្តិ៍ ព្រះបាទជ័យវរ្ម័នទី4 បានចាប់ផ្តើមរៀបចំទីក្រុង នឹងបានកសាងប្រាសាទធំ ដើម្បីឧទ្ទឹសដល់បុព្វការីជន និងប្រាសាទប្រាង្គ សម្រាប់រាជ្យ និងឧទ្ទឹសដល់អទិទេព ត្រីភូវនេស្វរៈ  (ព្រះឥសូរ) កសាងរហាល (បារាយណ៍) ជាពិសេសព្រះអង្គបានកសាងហេត្ថរចនាសម្ព័ន្ធជាច្រើនសម្រាប់ជាប្រយោជន៍សាធារណៈ។

បើតាមសិលាចារឹកប្រាសាទនាងខ្មៅ ដែលស្ថិតនៅស្រុកសំរោង ខេត្តតាកែវ និងសិលាចារឹកស្តុកកក់ធំ ព្រះបាទជ័យវរ្ម័នទី4 បានប្រកាសខ្លួនជាសេ្តចគ្រប់គ្រងប្រទេសនៅក្នុងឆ្នាំ928។ សំណង់ប្រាសាទនៅកោះកែរមានចំនួនជាង 70ប្រាសាទ រាប់ទាំងទីទួលបុរាណ។ នេះបើយោងតាមការសិក្សារបស់ស្ថាបត្យកម្ម ប្រាសាទដែលចាស់ជាងគេភាគច្រើន គឺប្រាសាទឥដ្ឋ ដែលបានកសាងក្នុងចន្លោះឆ្នាំ921-928 បន្ទាប់គឺប្រាសាទថ្មភក់ ដែលប្រហែលជាចាប់ផ្តើមកសាងនៅឆ្នាំ928 និងប្រាសាទថ្មបាយក្រៀម ដែលបានចាប់ផ្តើមកសាងរវាងចន្លោះឆ្នាំ930 រហូតដល់ការបញ្ចប់នៃរាជ្យនៅឆ្នាំ941។ នៅក្នុងឆ្នាំ944 ព្រះបាទរាជេន្ទ្រវរ្ម័នទី2 បានផ្លាស់ប្តូររាជធានីមកតាំងនៅតំបន់អង្គរវិញ ដោយបានកសាងប្រាសាទប្រែរូប សម្រាប់រាជ្យ និងប្រាសាទមេបុណ្យខាងកើត សម្រាប់បុព្វការីជន។

បើទោះបីជាកោះកេរ្តិ៍ស្ថិតនៅជារាជធានីរបស់ខ្មែរក្នុងរយៈពេលតែជាង20ឆ្នាំក៏ដោយ ក៏ការកសាង និងការអភិវឌ្ឍន៍នៅទីនេះហាក់បីដូចជាមានការគ្រោងទុកជាមុន និងមានប្លង់ច្បាស់លាស់ ទាំងការសាងសង់ពង្រីកទីក្រុង ការជ្រើសរើសទីតាំងសាងសង់បូជនីយដ្ឋាន និងទីកន្លែងជាច្រើនទៀត សម្រាប់ឧទ្ទឹសដល់ព្រះឥសូរ វិស្ណុ ព្រហ្ម គណេស និងទេពដ៏ទៃទៀតក្នុងជំនឿព្រហ្មញ្ញសាសនា ជាពិសេសគឺការកសាងប្រាសាទលិង្គដែលមានទំហំធំៗ។

ដោយឆ្លងកាត់នូវសង្រ្គាមជាច្រើនសតវត្សរ៍ ប្រាសាទកោះកេរ្តិ៍ បានរងនូវការបំផ្លិចបំផ្លាញពីធម្មជាតិ និងពីមនុស្សយ៉ាងដំណំ។ តំបន់កោះកេរ្តិ៍ ធ្លាប់ជាសមរភូមិប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមស៊ីវិលជាង 30ឆ្នាំ ចាប់ពីឆ្នាំ1970-1998 រីឯការលួចវត្តុបុរាណ ការបំផ្លាញចំពោះសម្បត្តិបេតិកភណ្ឌជាតិ ក៏បានកើតឡើងយ៉ាងអនាធិបតេយ្យ និងមានសភាពធ្ងន់ធរបំផុត ដែលធ្វើឲ្យប្រាសាទមួយចំនួនធំ ត្រូវបានបាក់រលំធា្លក់ដល់ដី។ ចាប់ពីឆ្នាំ1970នៅតំបន់កោះកេរ្តិ៍ ត្រូវបានស្ថិតនៅក្នុងការកាន់កាប់របស់កងទ័ពខ្មែរក្រហម។ រហូតដល់ឆ្នាំ1998 ក្រោយពីធ្វើសមាហរណកម្មកងទ័ពខ្មែរក្រហមមកក្នុងរាជរដ្ឋាភិបាល តំបន់កោះកេរ្តិ៍ ត្រូវបានបើកជាសាធារណៈឡើងវិញ តែនៅមានគ្រាប់មីនកប់ក្រោមដីស្ថិតនៅរាយប៉ាយពេញតំបន់ប្រាសាទនៅឡើយ។

សព្វថ្ងៃនេះតំបន់អភិរក្សប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន 84គីឡូម៉ែត្រក្រឡា ស្មើនឹងជាង 8ពាន់ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់ និងមានប្រសិទ្ធិភាពតំបន់កោះកេរ្តិ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក។

សូមបញ្ជាក់ថាការដាក់ប្រាសាទកោះកេរ្តិ៍ ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនៅពេលនេះ គឺជាការបន្ថែមសម្បត្តិវប្បធម៌របស់ខ្មែរថ្មីមួយទៀត ទៅក្នុងអង្គការវប្បធម៌កំពូលនេះបន្ទាប់ពីអង្គការ UNESCO បានទទួលស្គាល់រួចមកហើយនូវប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក រួមនឹងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយសម្រាប់មនុស្សជាតិមួយចំនួនទៀតដូចជា របាំ​ព្រះរាជ​ទ្រព្យ ​ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ ល្បែង​ទាញព្រ័ត្រ ​ចាប៉ី​ដងវែង និងល្ខោនខោលវត្ត​ស្វាយអណ្ដែត៕

រូបថតដោយ៖ សាគូរ៉ា អេងលី