Home ខេមរភាសា EducationUSA Fair ២០២៦ ទាក់ទាញនិស្សិតកម្ពុជាជាង ២,០០០ នាក់ ស្វែងយល់ពីឱកាសសិក្សានៅសហរដ្ឋអាមេរិក

EducationUSA Fair ២០២៦ ទាក់ទាញនិស្សិតកម្ពុជាជាង ២,០០០ នាក់ ស្វែងយល់ពីឱកាសសិក្សានៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅកម្ពុជាបានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក EducationUSA Fair ២០២៦ ក្នុងគោលបំណងផ្សាភ្ជាប់ទំនាក់ទំនងនិស្សិតកម្ពុជាជាង ២០០០នាក់ ជាមួយបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក EducationUSA Fair បានធ្វើឡើងនៅខេត្តសៀមរាបនៅថ្ងៃទី២៨ ខែកញ្ញា និងនៅភ្នំពេញថ្ងៃទី ៣០ ខែកញ្ញា ដោយបានទាក់ទាញសិស្ស និស្សិត ព្រមទាំងអាណាព្យាបាលប្រមាណជាង ២០០០នាក់។

ពិព័រណ៍នេះបានផ្សាភ្ជាប់និស្សិតកម្ពុជាដែលមានបំណងបន្តការសិក្សាជាមួយតំណាង និងអតីតនិស្សិតមកពីគ្រឹះស្ថានឧត្តមសិក្សានានាមកពីសហរដ្ឋអាមេរិក។ អ្នកចូលរួមទទួលបានការយល់ដឹងស៊ីជម្រៅអំពីកម្មវិធីសិក្សាសម្រាប់ជំនាញដែលមានតម្រូវការដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងបញ្ញាពិសេស (SI) ក្នុងពេលដែលពួកគេស្វែងយល់ពីសញ្ញាបត្រដែលទទួលបានពីសហរដ្ឋអាមេរិក ជាការបើកផ្លូវមួយដ៏មានប្រសិទ្ធភាពសម្រាប់អាជីពការងារនៅពេលដែលនិស្សិតត្រឡប់មកប្រទេសកម្ពុជាវិញ។ មន្ត្រីជំនាញមកពីស្ថានទូតអាមេរិក ក៏មានវត្តមានចូលរួមផ្តល់ការណែនាំអំពីលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន និងតម្រូវការគោលនយោបាយទិដ្ឋាការផ្សេងៗ ផងដែរ។

U.S. Embassy Phnom Penh Hosts EducationUSA Fair 2026, Connecting Over 2,000 Cambodian Students with U.S. Universitiesស្របពេលដែលសហរដ្ឋអាមេរិករំលឹកខួបលើកទី២៥០ នៃទិវាឯករាជ្យជាតិអាមេរិកស្ថានទូតអាមេរិកនៅតែបន្តពង្រឹងចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងកម្ពុជាដោយរំលេចនូវឱកាសសិក្សាលក្ខណៈ លំដាប់ពិភពលោកសម្រាប់យុវជនកម្ពុជាដែលមានសមត្ថភាព។ ឧត្តមសិក្សានៅសហរដ្ឋអាមេរិកនៅតជា គ្រឹះដ៏សំខាន់ក្នុងការជំរុញនវានុវត្តន៍ និងភាពជាអ្នកដឹកនាំសកលដែលមិនត្រឹមតែផ្តល់ជូននិស្សិតនូវសញ្ញាបត្រកម្រិតពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ចូលនូវជំនាញអនុវត្តចាំបាច់នានាសម្រាប់បង្កើនភាពប្រកួតប្រជែងយ៉ាងជោគជ័យនៅក្នុងសេដ្ឋកិច្ចសកលលោក ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។

លោកស្រី Aleks Zittle ភារធារីប្រចាំស្ថានទូតអាមេរិក និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ការសិក្សា EducationUSA Fair នៅរាជធានីភ្នំពេញ។ រីឯពិព័រណ៍ការសិក្សានៅខេត្តសៀមរាបមានការអញ្ជើញចូលរួមបើកពីលោកស្រី Katherine Diop ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈនៃស្ថានទូត និងលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប។

U.S. Embassy Phnom Penh Hosts EducationUSA Fair 2026, Connecting Over 2,000 Cambodian Students with U.S. Universitiesលោកស្រី Aleks Zittle ភារធារីស្តីទី បានមានប្រសាសន៍ថា៖ «ខណៈដែលកម្ពុជាកំពុងឆ្ពោះទៅរកសេដ្ឋកិច្ចដែលពឹងផ្អែកលើបច្ចេកវិទ្យា ជំនាញ និងចំណេះដឹង ការសិក្សានៅសហរដ្ឋអាមេរិកផ្តល់ឱ្យសិស្សនូវឧត្តមភាពប្រកួតប្រជែងខ្លាំង។ ក្នុងនាមជាអ្នកដឹកនាំកម្រិតសកលលើវិស័យជឿនលឿន SI និង STEM ដែលមានដូចជា រ៉ូបូត សន្តិសុខសាយប័រ វិស្វកម្ម និងស្វ័យប្រវត្តិកម្មសាកលវិទ្យាល័យអាមេរិកជួយពង្រឹងសមត្ថភាពសិស្សកម្ពុជា តាមរយៈការក្រេបយកចំណេះដឹង និងជំនាញឈានមុខនៅបរទេស ហើយនាំយកជំនាញសំខាន់ៗ ទាំងនោះត្រឡប់មកវិញក្នុងការអភិវឌ្ឍអនាគតកម្ពុជា»។

មហាវិទ្យាល័យ និងសាកលវិទ្យាល័យអាមេរិកចំនួន១៣ បានចូលរួមក្នុងព្រឹត្តិការណ៍នៅភ្នំពេញដែលក្នុងនោះមានស្ថាប័នចំនួន១១ បានមានវត្តមានក្នុងពិព័រណ៍ការសិក្សានៅខេត្តសៀមរាប។ oss om unshot: San Jose State University, East Los Angeles College, Foothill and De Anza College, California Baptist University, University of Bridgeport, Highline College, College of Central Florida, Moraine Valley Community College, Tacoma Community College, Bellevue College, Edmonds College, University of Arizona, S Green River College។ ស្ថាប័នអប់រំទាំងអស់នេះបានរួមគ្នាផ្ដល់ជូននូវជម្រើសសិក្សា និងឧត្តមសិក្សាយ៉ាងទូលំទូលាយ ដែលរាប់បញ្ចូលតាំងពីសាកលវិទ្យាល័យសាធារណៈ និងឯកជន រហូតដល់មហាវិទ្យាល័យសហគមន៍ក្រោមកម្មវិធីសិក្សារយៈពេល ២ឆ្នាំ។

U.S. Embassy Phnom Penh Hosts EducationUSA Fair 2026, Connecting Over 2,000 Cambodian Students with U.S. Universitiesស្ថានទូតអាមេរិកផ្តល់សេវាប្រឹក្សាយោបល់ EducationUSA ដោយឥតគិតថ្លៃពេញមួយឆ្នាំដោយមានជម្រើសទាំងការជួបផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ សមាជិកក្រុមការងារប្រឹក្សាយោបល់ EducationUSA ទាំង៥ រូបកំពុងមានវត្តមាននៅមជ្ឈមណ្ឌលចំនួន២ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីណែនាំសិស្សានុសិស្សសម្រាប់ដំណើរកម្មវិធីសិក្សាទៅកាន់សហរដ្ឋអាមេរិក។ សិស្សានុសិស្សទាំងអស់អាចទទួលបានការណែនាំលក្ខណៈឯកជនអំពីដំណើរការដាក់ពាក្យសុំចូលរៀននៅសហរដ្ឋអាមេរិក ព្រមទាំងអាចចូលប្រើប្រាស់ព័ត៌មានសៀវភៅ និងសម្ភារៈត្រៀមប្រឡងផ្សេងៗ បានផងដែរ។ សម្រាប់ព័ត៌មានបន្ថែមអំពី EducationUSA សូមចូលទៅកាន់៖ https://kh.usembassy.gov/educationusa-advising-center/​៕

រូបភាពដោយ៖ សហការី

U.S. Embassy Phnom Penh Hosts EducationUSA Fair 2026, Connecting Over 2,000 Cambodian Students with U.S. UniversitiesU.S. Embassy Phnom Penh Hosts EducationUSA Fair 2026, Connecting Over 2,000 Cambodian Students with U.S. UniversitiesU.S. Embassy Phnom Penh Hosts EducationUSA Fair 2026, Connecting Over 2,000 Cambodian Students with U.S. Universities

LEAVE A REPLY

Please enter your comment!
Please enter your name here