Home ខេមរភាសា ព្រឹត្តិការណ៍លើកកម្ពស់សុខភាព សាមគ្គីភាព និងមិត្តភាពរវាងប្រជាជនឥណ្ឌា និងកម្ពុជា

ព្រឹត្តិការណ៍លើកកម្ពស់សុខភាព សាមគ្គីភាព និងមិត្តភាពរវាងប្រជាជនឥណ្ឌា និងកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថានទូតឥណ្ឌាប្រចាំក្រុងភ្នំពេញបានរៀបចំព្រឹត្តិការណ៍រត់ចម្ងាយ ៥ គីឡូម៉ែត្រ “Viksit Bharat Run 2026” នៅសួនវត្តបទុមវតី ដោយមានអ្នកចូលរួមជាង២៥០នាក់ ដើម្បីលើកកម្ពស់សុខភាព កាយសម្បទា សាមគ្គីភាពក្នុងសហគមន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសឥណ្ឌា និងកម្ពុជា។

ព្រឹត្តិការណ៍នេះមានការចូលរួមពីសមាជិកសហគមន៍ឥណ្ឌាដែលរស់នៅកម្ពុជា ប្រជាពលរដ្ឋកម្ពុជា សិស្ស និស្សិត អ្នកជំនាញ និងអ្នកដែលស្រឡាញ់ការរត់ដែលជាសកម្មភាពកីឡាដ៏ពេញនិយមមួយប្រភេទផងដែរ។ ផ្លូវរត់ចម្ងាយ ៥ គីឡូម៉ែត្រ បានចាប់ផ្តើមពីសួនវត្តបទុមវតីឆ្ពោះទៅកាន់រង្វង់មូលដើមពោធិ៍ក្បែរវត្តភ្នំ ហើយបន្តរត់ត្រឡប់មកកាន់សួនវត្តបទុមវតីវិញ។ “Viksit Bharat Run 2026” គឺជាផ្នែកមួយនៃកម្មវិធីរត់សកលរបស់ប្រទេសឥណ្ឌាដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងសំខាន់ៗចំនួន ១២៥ ទីក្រុងទូទាំងពិភពលោក។

Embassy of India Brings Together 200 Participants for Viksit Bharat Run 2026 in Phnom Penhកម្មវិធីនេះមានគោលបំណងលើកទឹកចិត្តប្រជាជនឱ្យប្រកាន់យករបៀបរស់នៅប្រកបដោយសុខភាពល្អ លើកកម្ពស់ការចូលរួមក្នុងសកម្មភាពសហគមន៍ និងសង្គមព្រមទាំងពង្រឹងស្មារតីចូលរួម និងមោទកភាពចំពោះសង្គម និងប្រទេសជាតិ។ ព្រឹត្តិការណ៍នេះក៏មានគោលបំណងផ្សព្វផ្សាយអំពីវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ប្រទេសឥណ្ឌា និងចក្ខុវិស័យ “Viksit Bharat 2047” ដែលជាចក្ខុវិស័យរបស់ប្រទេសឥណ្ឌាក្នុងការកសាងប្រទេសឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ឆ្នាំគម្រប់១០០ ឆ្នាំនៃឯករាជ្យភាពរបស់ប្រទេសឥណ្ឌា។

ថ្លែងទៅកាន់អ្នកចូលរួមរត់ និងភ្ញៀវកិត្តិយស ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានលើកឡើងអំពីគោលបំណង និងទិសដៅសំខាន់ៗ នៃព្រឹត្តិការណ៍ “Viksit Bharat Run”។ ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ និងបានលើកទឹកចិត្តដល់អ្នកចូលរួមឱ្យចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ភាពជាដៃគូអន្តរជាតិ និងរួមចំណែកដល់វឌ្ឍនភាពរួមរបស់ពិភពលោក។ ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះសាលារាជធានីភ្នំពេញសម្រាប់កិច្ចសហការ និងការគាំទ្រដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ព្រឹត្តិការណ៍ “Viksit Bharat Run 2026” មិនត្រឹមតែជាសកម្មភាពលើកកម្ពស់សុខភាព និងសុខុមាលភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាវេទិកាមួយសម្រាប់ពង្រឹងទំនាក់ទំនងរវាងសហគមន៍ បង្ហាញពីមិត្តភាពដ៏យូរអង្វែង និងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសឥណ្ឌា និងកម្ពុជា៕

រូបភាពដោយ៖ សហការី

Embassy of India Brings Together 200 Participants for Viksit Bharat Run 2026 in Phnom PenhEmbassy of India Brings Together 200 Participants for Viksit Bharat Run 2026 in Phnom PenhEmbassy of India Brings Together 200 Participants for Viksit Bharat Run 2026 in Phnom PenhEmbassy of India Brings Together 200 Participants for Viksit Bharat Run 2026 in Phnom Penh

LEAVE A REPLY

Please enter your comment!
Please enter your name here