Home ខេមរភាសា ស្ថានទូតជប៉ុន​​​រៀបចំពិធីជប់លៀងជូនដំណើរនិស្សិតអាហារូបករណ៍គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស JDS ឆ្នាំ២០២៥

ស្ថានទូតជប៉ុន​​​រៀបចំពិធីជប់លៀងជូនដំណើរនិស្សិតអាហារូបករណ៍គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស JDS ឆ្នាំ២០២៥

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានរៀបចំពិធីជូនដំណើរដល់និស្សិតអាហារូបករណ៍គម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (Project for Human Resource Development Scholarship – JDS) ឆ្នាំ២០២៥ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ។ ពិធីនេះត្រូវបានរៀបចំឡើងដើម្បីអបអរសាទរមន្ត្រីរាជការកម្ពុជាចំនួន២៤រូប ដែលត្រូវបានជ្រើសរើសទទួលអាហារូបករណ៍ JDS ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យឈានមុខគេក្នុងប្រទេសជប៉ុន​​ដែលក្នុងនោះមាននិស្សិតថ្នាក់អនុបណ្ឌិតចំនួន ២២រូប និងថ្នាក់បណ្ឌិតចំនួន ២រូប។

កម្មវិធី JDS មានគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការកម្ពុជាតាមរយៈការផ្តល់ឱកាសសិក្សាដើម្បីទទួលបានចំណេះដឹងកម្រិតខ្ពស់ ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍អន្តរជាតិ។ បន្ទាប់ពីបញ្ចប់ការសិក្សាអ្នកទទួលអាហារូបករណ៍ត្រូវបានរំពឹងថានឹងយកចំណេះដឹង និងជំនាញដែលទទួលបានពីប្រទេសជប៉ុនមករួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ។

Japan Strengthens Cambodia’s Future Leaders Through 2025 JDS Scholarship Programពិធីជូនដំណើរនេះ មានការចូលរួមពីអ្នកទទួលអាហារូបករណ៍ តំណាងរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីស្ថានទូតជប៉ុន អតីតនិស្សិត JDS និងដៃគូអភិវឌ្ឍន៍ ដើម្បីអបអរសាទរ និងជូនពរដល់អ្នកទទួលអាហារូបករណ៍មុនពេលធ្វើដំណើរទៅប្រទេសជប៉ុន។

ក្នុងឱកាសនោះ លោក ណាហ្គាសិ កេនស៊ូកិ​ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រាប់ឱ្យដឹងថា៖ «និស្សិតអាហារូបករណ៍ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ និងពិសោធន៍សិក្សានៅប្រទេសជប៉ុន ព្រមទាំងរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកបានលើកឡើងថា ការសិក្សានៅជប៉ុននឹងផ្តល់ឱ្យពួកគេនូវចំណេះដឹងស៊ីជម្រៅ ជំនាញជាក់ស្តែង និងបណ្តាញទំនាក់ទំនងអន្តរជាតិដែលអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍវិស័យរដ្ឋបាលសាធារណៈ និងការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត»។

លោកបន្ថែមថា៖ «ប្រទេសជប៉ុននឹងបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជាតាមរយៈវិស័យអប់រំ ការកសាងសមត្ថភាព និងការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរដោយជឿជាក់ថា និស្សិតអាហារូបករណ៍ទាំងអស់នឹងវិលត្រឡប់មករួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា»។

Japan Strengthens Cambodia’s Future Leaders Through 2025 JDS Scholarship Programគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) គឺជាគម្រោងមួយក្នុងចំណោមកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance – ODA) ដ៏សំខាន់របស់ប្រទេសជប៉ុន។ តាមរយៈការផ្តល់ឱកាសសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសជប៉ុន កម្មវិធីនេះបានរួមចំណែកបណ្តុះបណ្តាលមន្ត្រីរាជការដែលមានសមត្ថភាពខ្ពស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរដ្ឋបាលសាធារណៈ និងការអភិវឌ្ឍជាតិរបស់កម្ពុជា។ ស្ថានទូតជប៉ុនក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាតាមរយៈវិស័យអប់រំ និងការកសាងសមត្ថភាព ដើម្បីពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសជប៉ុន និងកម្ពុជាឱ្យកាន់តែរឹងមាំ។

រូបថត៖ សហការី

Japan Strengthens Cambodia’s Future Leaders Through 2025 JDS Scholarship Program

LEAVE A REPLY

Please enter your comment!
Please enter your name here