Home ខេមរភាសា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងពាណិជ្ជកម្ម និងពង្រីកការវិនិយោគ

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងចំណងពាណិជ្ជកម្ម និងពង្រីកការវិនិយោគ

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញបានធ្វើជាម្ចាស់ផ្ទះស្វាគមន៍គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងដំណើរទស្សនកិច្ចប្រចាំឆ្នាំមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី២១ និង២២ ខែកក្កដាដោយបានភ្ជាប់ទំនាក់ទំនងក្រុមហ៊ុនអាមេរិកឈានមុខគេមួយចំនួនជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា។ ដំណើរទស្សនកិច្ចនេះផ្តោតលើការពង្រីកពាណិជ្ជកម្ម និងការវិនិយោគ ការបង្កើនឱកាសចូលទៅកាន់ទីផ្សារ និងការបង្កើតឱកាសថ្មីៗ សម្រាប់ធុរកិច្ចអាមេរិកដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

គណៈប្រតិភូដែលបានដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Brian McFeeters រួមមានតំណាងមកពីក្រុមហ៊ុនដែលធ្វើការក្នុងវិស័យសុខាភិបាល ឧស្សាហកម្មកែច្នៃថាមពល សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនទាំងនេះតំណាងឱ្យការផ្តល់ជូនល្អៗ ពីអាមេរិក ដោយបានកំណត់ស្ដង់ដារសកលសម្រាប់គុណភាព នវានុវត្តន៍ តម្លាភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។ នៅពេលដែលក្រុមហ៊ុនអាមេរិកវិនិយោគ ឬធ្វើអាជីវកម្មនៅកម្ពុជាពួកគេបង្កើតការងារ អភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងស្រុក និងពង្រឹងសហគមន៍ដែលពួកគេធ្វើប្រតិបត្តិការ។

U.S.-ASEAN Business Council Delegation Visits Cambodia to Deepen Commercial Ties and Expand Trade and Investmentសមាជិកគណៈប្រតិភូ និងថ្នាក់ដឹកនាំស្ថានទូតអាមេរិកបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីព្រមទាំងមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម សុខាភិបាល ថាមពល ទេសចរណ៍ និងបច្ចេកវិទ្យា។

កិច្ចពិភាក្សាបានផ្ដោតលើជំហានជាក់ស្តែងក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ពង្រឹងបរិយាកាសធុរកិច្ច និងបើកឱកាសថ្មីៗ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មអាមេរិក។ គណៈប្រតិភូក៏កំពុងស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ការដឹកជញ្ជូន និងភស្តុភារ ពាណិជ្ជកម្មឌីជីថល ថាមពល និងរ៉ែកម្រដោយធានាបាននូវការផ្សារភ្ជាប់ទីផ្សារប្រកបដោយសមភាព និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយទំនួលខុសត្រូវ។

U.S.-ASEAN Business Council Delegation Visits Cambodia to Deepen Commercial Ties and Expand Trade and Investmentលោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកមានប្រសាសន៍ថា៖ «គណៈប្រតិភូរួមមានថ្នាក់ដឹកនាំក្នុងវិស័យឧស្សាហកម្មដែលតំណាងឱ្យនវានុវត្តន៍ដែលល្អបំផុតពីអាមេរិក ការវិនិយោគ និងសហគ្រិនភាពអាមេរិក។ ក្រុមហ៊ុនទាំងនេះបានធ្វើអាជីវកម្មនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈក្រុម ហ៊ុនផ្សេងទៀតកំពុងស្វែងរកឱកាសថ្មីៗ។ រួមគ្នាពួកគេបានឆ្លុះបញ្ចាំងពីកំណើននៃទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា»។

ស្ថានទូតអាមេរិកគាំទ្រក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងក្រុមហ៊ុនជាសមាជិកដែលបំណងចង់វិនិយោគ និងរីកលូតលាស់នៅកម្ពុជា។ ការកើនឡើងនូវវត្តមាននៃធុរកិច្ចអាមេរិកអាចពង្រីកឱកាសសម្រាប់កម្មករនិយោជិត និងអាជីវកម្មកម្ពុជានាំយកផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ជូនដល់អតិថិជនកម្ពុជា និងពង្រឹងចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕

រូបភាពដោយ៖ សហការី

U.S.-ASEAN Business Council Delegation Visits Cambodia to Deepen Commercial Ties and Expand Trade and InvestmentU.S.-ASEAN Business Council Delegation Visits Cambodia to Deepen Commercial Ties and Expand Trade and InvestmentU.S.-ASEAN Business Council Delegation Visits Cambodia to Deepen Commercial Ties and Expand Trade and Investment

LEAVE A REPLY

Please enter your comment!
Please enter your name here