Home ខេមរភាសា ការប្រកួតចម្រៀងជប៉ុន NODOJIMAN ឆ្នាំ២០២៦ អបអរសាទរខួបលើកទី១៤ពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន

ការប្រកួតចម្រៀងជប៉ុន NODOJIMAN ឆ្នាំ២០២៦ អបអរសាទរខួបលើកទី១៤ពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកក្កដា ២០២៦ ស្ថានទូតជប៉ុននៅកម្ពុជាសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ហៅកាត់ថា CJCC និងការិយាល័យទំនាក់ទំនងមូលនិធិជប៉ុនប្រចាំក្រុងភ្នំពេញបានរៀបចំការប្រកួតចម្រៀងណូដូជីម៉ាន់២០២៦ “NODOJIMAN Japanese Song Contest 2026″ ក្នុងឱកាសនៃមហោស្រពតាណាបាតាឆ្នាំ២០២៦

ឆ្នាំនេះ គឺជាខួបលើកទី១៤ នៃការរៀបចំកម្មវិធីប្រកួតចម្រៀងជប៉ុនណូដូជីម៉ាន់ដែលកម្មវិធីនេះ បានដើរតួនាទីជាវេទិកាសម្រាប់អ្នករៀនភាសាជប៉ុន និងអ្នកស្រឡាញ់វប្បធម៌ជប៉ុននៅកម្ពុជា ដោយបានផ្តល់ឱកាសដល់ពួកគាត់អាចបង្ហាញសមត្ថភាពច្រៀងចម្រៀងជាភាសាជប៉ុន។ នៅក្នុងពិធីបើកលោក ម៉ាតស៊ូដា ទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងស្វាគមន៍ភ្ញៀវកិត្តិយស និងទស្សនិកជនដែលបានចូលរួមយ៉ាងច្រើនកុះករដែលនេះសបញ្ជាក់ឱ្យឃើញពីសារៈសំខាន់នៃការប្រកួតប្រកួតច្រៀងចម្រៀងជាភាសាជប៉ុនដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ ពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងជប៉ុន។

NODOJIMAN Japanese Song Contest 2026 Celebrates 14 Years of Cultural Exchange Between Japan and Cambodiaលោកថា៖ «ការប្រកួតចម្រៀងណូដូជីម៉ាន់ “NODOJIMAN Japanese Song Contest”បានឈានដល់ខួបលើកទី១៤នៅឆ្នាំនេះ។ យើងខ្ញុំបានរៀបចំការប្រកួតនេះជារៀងរាល់ឆ្នាំក្នុងឱកាសនៃមហោស្រពតាណាបាតា ហើយយើងខ្ញុំសង្ឃឹមថា អ្នកចូលរួមនឹងទទួលបានភាពរីករាយ បន្ថែមពីការសិក្សាភាសាជប៉ុនតាមរយៈការច្រៀងបទចម្រៀងជប៉ុន»។

ការប្រកួតនៅឆ្នាំ២០២៦ នេះ កម្មវិធីទទួលបានការដាក់ពាក្យចូលរួមសរុបចំនួន ៥៧ពាក្យបន្ទាប់ពីការជម្រុះយ៉ាងស្វិតស្វាញអ្នករៀបចំកម្មវិធីចម្រាញ់បានចំនួន ១៤ក្រុមដែលក្នុងនោះមានបេក្ខជន និងបេក្ខនារីសរុប ១៦នាក់ត្រូវចូលរួមប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ និងបានបង្ហាញសម្ថភាពច្រៀងចម្រៀងជប៉ុននៅចំពោះមុខទស្សនិកជនជាង ៣០០នាក់។

NODOJIMAN Japanese Song Contest 2026 Celebrates 14 Years of Cultural Exchange Between Japan and Cambodiaក្នុងនាមជាទីប្រឹក្សានៃស្ថានទូតជប៉ុននៅកម្ពុជាលោក ម៉ាតស៊ូដា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភ ដៃគូសហការ និងបុគ្គលទាំងអស់ដែលបានចូលរួមគាំទ្រឱ្យការប្រកួតនេះអាចប្រព្រឹត្តទៅដោយជោគជ័យ។ បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណដល់កញ្ញា ឈិន ម៉ានិច ដែលបានអញ្ជើញជាភ្ញៀវកិត្តិយសច្រៀងបើកកម្មវិធី និងលើកទឹកចិត្តបេក្ខជនទាំងអស់នៅថ្ងៃប្រកួតប្រកួតច្រៀងចម្រៀងជប៉ុនផងដែរ។

បន្ទាប់ពីប្រកួត កម្មវិធីបានស្វែងរកម្ចាស់ជ័យលាភីប្រចាំឆ្នាំ២០២៦​ ក្នុងនោះ គឺម្ចាស់ជ័យលាភីមួយបានទៅលើបេក្ខនារី ពៅ ស្រីពីន លេខពីរបានទៅបេក្ខជន រៀម សុផារ៉ា និងម្ខាស់ជ័យលាភីលេខបីបានទៅបេក្ខនារី ឃុត ម៉ារឌី។ ខណៈដែលបេក្ខនារី ឈិន សុម៉ាណាវ ទទួលបានរង្វាន់នៃការបញ្ចេញសំនៀងភាសាជប៉ុនល្អបំផុត (Best Japanese Pronunciation Award) ចំណែកឯបេក្ខនារី ឈា ខ្វី ទទួលរង្វាន់ប្រជាប្រិយភាពពីទស្សនិកជន (Audience Award)។

សូមបញ្ជាក់ថា ការប្រកួតចម្រៀងណូដូជីម៉ាន់២០២៦ “NODOJIMAN Japanese Song Contest” ត្រូវបានរៀបចំជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកទឹកចិត្តអ្នកសិក្សាភាសាជប៉ុនបានអភិវឌ្ឍសមត្ថភាពភាសាជប៉ុនតាមរយៈតន្ត្រី ព្រមទាំងជំរុញការយល់ដឹង និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ។

រូបថតដោយ៖ សហការី

NODOJIMAN Japanese Song Contest 2026 Celebrates 14 Years of Cultural Exchange Between Japan and CambodiaNODOJIMAN Japanese Song Contest 2026 Celebrates 14 Years of Cultural Exchange Between Japan and CambodiaNODOJIMAN Japanese Song Contest 2026 Celebrates 14 Years of Cultural Exchange Between Japan and Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here