Home ខេមរភាសា ស្ថានទូតអាមេរិកនៅកម្ពុជាប្រារព្ធអបអរសាទរខួបលើកទី២៥០នៃទិវាឯករាជ្យជាតិអាមេរិកតាមរយៈយុទ្ធនាការ «សេរីភាព២៥០»

ស្ថានទូតអាមេរិកនៅកម្ពុជាប្រារព្ធអបអរសាទរខួបលើកទី២៥០នៃទិវាឯករាជ្យជាតិអាមេរិកតាមរយៈយុទ្ធនាការ «សេរីភាព២៥០»

ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញបានរៀបចំពិធីអបអរសាទរខួបលើកទី២៥០ នៃទិវាឯករាជ្យជាតិសហរដ្ឋអាមេរិកនៅថ្ងៃទី០១ ខែកក្កដានេះ។ ព្រឹត្តិការណ៍នេះបានគូសបញ្ជាក់អំពីស្មារតីយូរអង្វែងរបស់អាមេរិកលើភាពច្នៃប្រឌិត សហគ្រាស និងនយោបាយការទូតដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

លោកស្រី Aleksandra Zittle ភារធារីនៃស្ថានទូតអាមេរិកបានចូលរួមបើកកម្មវិធីដែលរៀបចំឡើងនៅសាលសាលាក្រុងកោះពេជ្រដោយទទួលស្វាគមន៍មន្ត្រីរាជរដ្ឋាភិបាល មន្ត្រីការទូត ថ្នាក់ដឹកនាំធុរកិច្ច តំណាងសង្គមស៊ីវិល និងសមាជិកស្ថានទូតជាង ១០០០នាក់ ដើម្បីរួមគ្នាអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។

U.S. Embassy Commemorates the 250th Anniversary of American Independence with an Interactive Freedom 250 Celebration in Phnom Penhលោកស្រី ភារធារី Zittle បានថ្លែងសុន្ទរកថារំឮកពីការកកើតដ៏យូរអង្វែងនៃសហរដ្ឋអាមេរិកថា៖ «ផ្ដើមចេញពីដែនដីអាណានិគមតូចៗ ចំនួន១៣ ហើយបានរីកលូតលាស់ទៅជាប្រជាជាតិមួយដែលមានភាពច្នៃប្រឌិត ភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងភាពជាអ្នកដឹកនាំដែលបានគូសវាសពិភពលោកសម័យទំនើប ហើយភាពជោគជ័យនេះ គឺជាសក្ខីភាពមួយសម្រាប់អំណាចគង់វង្សយូរអង្វែងនៃសេរីភាព និងការដឹកនាំបែបស្វ័យភាព»។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងព្រឹត្តិការណ៍នេះ។ ក្នុងពិធីនេះ គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់បានទស្សនាការដាក់តាំងពិព័រណ៍ផលិតផលពីសំណាក់ក្រុមហ៊ុនអាមេរិកជាច្រើនដែលបង្ហាញពីនវានុវត្តន៍ និងឧត្តមភាពរបស់អាមេរិកក៏ដូចជាទស្សនា នូវពិព័រណ៍ស្ថាបនិកសេរីភាព២៥០ ដែលជាគំនិតផ្តួចផ្តើមរបស់សេតវិមានក្នុងការលើកតម្លៃពីប្រវត្តិសាស្ត្រ វប្បធម៌ និងវីរបុរសអាមេរិកដែលបានស្ថាបនាសហរដ្ឋអាមេរិកក្នុងរយៈពេល ២៥០ឆ្នាំកន្លងមកនេះ។

U.S. Embassy Commemorates the 250th Anniversary of American Independence with an Interactive Freedom 250 Celebration in Phnom Penhក្រុមតន្ត្រី Brass មកពីក្រុមតន្ត្រីកងទ័ពអាកាសអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកក៏បានរួមគ្នាជាមួយសិល្បការិនីកម្ពុជា គឺកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាអតីតសិក្ខាកាមនៃកម្មវិធីទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ (IVLP) តាមរយៈក្រសួងការបរទេសសហរដ្ឋអាមេរិកដែលកញ្ញាចូលរួមសម្ដែងសិល្បៈតន្ត្រីដ៏ពិសេសមួយតាមបទចម្រៀងនៃប្រទេសទាំងពីរដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូអស់ជាច្រើនទសវត្សរ៍កន្លងមកនេះ។

ស្ថានទូតអាមេរិកប្រចាំភ្នំពេញនឹងបន្តប្រារព្ធពិធីអបអរសាទរក្នុងឆ្នាំដ៏ពិសេសនេះ តាមរយៈយុទ្ធនាការ «សេរីភាព២៥០» ដែលបន្តដាក់បង្ហាញពីឧត្តមភាពអាមេរិកលើកពីតម្លៃប្រវត្តិសាស្ត្ររបស់ខ្លួន និងអបអរសាទរចំពោះសមិទ្ធផលដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក៕

រូបភាពដោយ៖ សហការី

U.S. Embassy Commemorates the 250th Anniversary of American Independence with an Interactive Freedom 250 Celebration in Phnom PenhU.S. Embassy Commemorates the 250th Anniversary of American Independence with an Interactive Freedom 250 Celebration in Phnom Penh

LEAVE A REPLY

Please enter your comment!
Please enter your name here