ជប៉ុនផ្តល់ជំនួយជាង ៣២មុឺនដុល្លារអាមេរិកដើម្បីលើកកម្ពស់ប្រព័ន្ធថែទាំវះកាត់តាមសហគមន៍ខេត្តក្រចេះ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ជប៉ុនផ្តល់ជំនួយឥតសំណងប្រមាណជាង ៣២មុឺនដុល្លារអាមេរិក (៣១៦,៤៨៤ ដុល្លារអាមេរិក) គម្រោងពង្រឹង និងពង្រីកការថែទាំវះកាត់នៅក្នុងតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា។ជំនួយឥតសំណងត្រូវបានផ្តល់ទៅអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR) ដែលគម្រោងនេះមានគោលបំណងលើកកម្ពស់ប្រព័ន្ធថែទាំវះកាត់តាមសហគមន៍នៅក្នុងខេត្តក្រចេះ និងអាចធ្វើឱ្យអ្នកជំងឺទទួលបានការព្យាបាលវះកាត់ទាន់ពេលវេលា និងសមស្រប។ ចំនុចសំខាន់ៗ របស់គម្រោងរួមមានការពង្រឹងជំនាញរបស់បុគ្គលិកពេទ្យ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមកន្លែងថែទាំសុខភាពក្នុងស្រុក និងការតម្លើងឧបករណ៍វះកាត់នៅមន្ទីរពេទ្យខេត្តក្រចេះ។

Japan Provides Around Thirty-Two Hundred for Enhancing a Community‑Based Surgical Care System in Kratie Provinceកិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយពីអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។ នៅថ្ងែចុះហត្ថលេខា ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី បានវប្រាប់ឱ្យដឹងថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនដែលហៅថា «អ៊ុនរ៉េន» បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ 

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី៖ «រដ្ឋាភិបាលជប៉ុននឹងផ្ដល់ថវិកាប្រមាណ ៣២ម៉ឺនដុល្លារអាមេរិកដល់អង្គការ FIDR សម្រាប់អនុវត្តគម្រោងរបស់ខ្លួននៅក្នុងខេត្តក្រចេះ។ អង្គការ FIDR បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ1996 ក្នុងគោលបំណងបង្កើតប្រព័ន្ធវេជ្ជសាស្ត្រវះកាត់កុមារ។ ហើយចាប់តាំងពីឆ្នាំ 2017 អង្គការនេះបាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកការវះកាត់កុមារនៅក្នុងខេត្តក្រចេះ ដែលជាខេត្តដ៏សំខាន់មួយនៅភូមិភាគឦសាន»។

លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាគម្រោងដែលបានចុះហត្ថលេខានាថ្ងៃនេះដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យនាពេលអនាគត»។

Japan Provides Around Thirty-Two Hundred for Enhancing a Community‑Based Surgical Care System in Kratie Provinceជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្ដើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៧០ដែលផ្តោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី

Japan Provides Around Thirty-Two Hundred for Enhancing a Community‑Based Surgical Care System in Kratie Province

 

LEAVE A REPLY

Please enter your comment!
Please enter your name here