អគារសម្ភពមុននិងក្រោយសម្រាលមន្ទីរពេទ្យសហគមន៍កោះស្តេចត្រូវបានដាក់សម្ពោធតាមអ៊ីនធឺណិត

ភ្នំពេញ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ អគារសម្ភពថែទាំមុន និងក្រោយសម្រាលកូននៅមន្ទីរពេទ្យសហគមន៍កោះស្តេចក្នុងខេត្តកោះកុងត្រូវបានសម្ពោធតាមប្រព័ន្ធអ៊ីនធឺណិតដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់​លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង និងឯកឧត្តម​ វ៉ាន់ឡាល់វ៉ាណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ដែលពិធីនេះត្រូវ​បានប្រារព្ធឡើងនៅរាជធានីភ្នំពេញដោយមានការចូលរួមពីមន្ត្រីរដ្ឋបាល​ខេត្តកោះកុង និងមន្ត្រីនៃស្ថានទូតឥណ្ឌា។

អគារសម្ភពថ្មីនេះ បង្កើតឡើងក្រោមគម្រោងផ្តល់ផលរហ័ស (Quick Impact Projects – QIP) ក្រោមកិច្ចសហប្រតិ បត្តិការមេគង្គ-គង្គា។ អគារនេះបង្កើនលទ្ធភាពទទួលបានសេវាសម្រាលកូនដោយសុវត្ថិភាព និងសេវាថែទាំសុខភាពមាតា និងកុមារនៅ​ក្នុង​សហគមន៍នានាទូទាំងកោះ និងដីគោកដែលមានទីតាំងនៅកោះស្តេច។ បន្ថែមពីនេះ អគារនឹងពង្រឹងការអប់រំស្តីពីសុខភាព និងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយសុខភាពដល់​គ្រួសារក្នុងតំបន់ផងដែរ។

Virtual Inauguration of the Pre- and Post-Partum Maternity Care Centre at Koh Sdach Communal Hospitalឯកអគ្គរដ្ឋទូត វ៉ាន់ឡាល់វ៉ាណា បាវីតឡុង បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​ដែលផ្តោតលើអាទិភាពដែលជាតម្រូវការរបស់ប្រទេសដៃគូ និងការកសាងសមត្ថភាព។ លោកបានសង្កត់ធ្ងន់ថា ឥណ្ឌាចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ និងជំនាញបច្ចេកទេសរបស់ខ្លួនក្នុងស្មារតី Vasudhaiva Kutumbakam — ដែលមានន័យថា ពិភពលោកគឺជាគ្រួសារតែមួយ។

ឯកអគ្គរដ្ឋទូត​​ វ៉ាន់ឡាល់វ៉ាណា បាវីតឡុង បានរំលឹកឡើងវិញថា៖ «លោកនាយករដ្ឋមន្ត្រី Narendra Modi ក្នុងឆ្នាំ ២០១៨ ភាពជាដៃគូអភិវឌ្ឍន៍របស់ឥណ្ឌាជាមួយប្រទេសជាដៃគូត្រូវបានបង្កើតឡើងតាមតម្រូវការ»។​

ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់បន្ថែមពីការផ្តោតលើមនុស្សជាតិរបស់ឥណ្ឌាដែលផ្តល់តម្លៃលើការគោរព ការយកចិត្តទុកដាក់ចំពោះអនាគត និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឆ្លៀតឱកាសនេះ ឯកអគ្គរដ្ឋទូតបានសម្តែងការកោតសរសើរចំពោះអាជ្ញាធរខេត្ត​ ក្រុមប្រឹក្សាឃុំ បុគ្គលិកសុខាភិបាល និងមន្ត្រី​អប់រំចំពោះកិច្ចសហការក្នុងការធានាថាគម្រោងទាំងនេះពិតជាផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងស្រុក។

វ៉ាន់ឡាល់វ៉ាណា បាវីតឡុង បន្ថែមថា៖ «សម្ភារៈទាំងនេះ គឺជាកាយវិការនៃសុច្ឆន្ទៈពីប្រជាជនឥណ្ឌាចំពោះប្រជា​ជន​កោះកុង»។

Virtual Inauguration of the Pre- and Post-Partum Maternity Care Centre at Koh Sdach Communal Hospitalគួរបញ្ជាក់ថា គម្រោងផ្តល់ផលរហ័ស (QIP) ដែលជាកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ឥណ្ឌាផ្តល់ជំនួយឥតសំណង​លើ គម្រោងអភិវឌ្ឍន៍ចំនួន ១០ជារៀងរាល់ឆ្នាំនៅកម្ពុជាដោយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងវិស័យសំខាន់ៗ ដូចជា ការអប់រំ សុខភាព អនាម័យ ការផ្តល់អំណាចដល់ស្ត្រី និងកសិកម្ម។ មកដល់បច្ចុប្បន្នប្រទេសឥណ្ឌាបានអនុម័តគម្រោងចំនួន ៦៤ នៅកម្ពុជាដែលក្នុងនោះមានគម្រោងចំនួន ៤៧ត្រូវបានបញ្ចប់ និងគម្រោងចំនួន ១៧កំពុងស្ថិតក្នុងដំណាក់កាលអនុវត្ត។ស្ថានទូតឥណ្ឌាកំពុងស្ថិតក្នុងដំណើរការចុងក្រោយដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋាភិបាលខេត្តកោះកុងមួយបន្ថែមទៀត ដើម្បីបង្កើតសាលាមត្តេយ្យនៅសាលាបឋមសិក្សាពាមកៃក្នុងខេត្តកោះកុងផងដែរ៕

រូបភាពដោយ៖ សហការី

Virtual Inauguration of the Pre- and Post-Partum Maternity Care Centre at Koh Sdach Communal HospitalVirtual Inauguration of the Pre- and Post-Partum Maternity Care Centre at Koh Sdach Communal Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here