ឥណ្ឌា និងកម្ពុជាបង្កើនកិច្ចសហការវិស័យឱសថដើម្បីជំរុញភាពជាដៃគូររវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ស្ថានទូតឥណ្ឌានៅកម្ពុជារួមជាមួយសមាគមអាជីវកម្មឥណ្ឌានៅកម្ពុជា (IBCC) បានរៀបចំព្រឹត្តិការណ៍ជួបជុំ និងពិភាក្សាររវាងអ្នកជំនួញឥណ្ឌាកម្ពុជាក្នុងវិស័យឱសថ ដើម្បីជំរុញកិច្ចសហការនិងដៃគូភាពរវាងប្រទេសទាំងពីរ។

កម្មវិធីនេះមានអ្នកចូលរួមជាង ១៨០នាក់ រួមទាំងតំណាងពីក្រុមហ៊ុនឱសថឥណ្ឌាជាង ៥០ក្រុមហ៊ុនដែលកំពុងដំណើរការនៅកម្ពុជា តំណាងពីមន្ទីរពេទ្យរដ្ឋ និងឯកជនជាច្រើនព្រមទាំងប្រតិប័ត្តករទាក់ទងផ្នែកឱសថ សមាជិកសមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមឱសថករ (PAC) និងសមាគមបច្ចេកវិទ្យាវេជ្ជសាស្ត្រ (AMTC) បន្ថែមពីនេះក៏មានវត្តមានអ្នកចូលរួមតាមអនឡាញពីសភាពាណិជ្ជកម្មនៅឥណ្ឌាជាង ២០នាក់ផងដែរ។

លោក Shravan Rao ក្រុមប្រឹក្សាភិបាលនៃសមាគមអាជីវកម្មឥណ្ឌានៅកម្ពុជា បានថ្លែងសន្ទរកថាបើកកម្មវិធីថា ប្រទេសឥណ្ឌាកំពុងក្លាយជាមជ្ឈមណ្ឌលសំខាន់មួយនៃផលិតផលឱសថមានគុណភាព និងតម្លៃសមរម្យ ហើយក៏កំពុងតែសំឡឹងរកឱកាសសហការជាមួយនឹងកម្ពុជា។

Cambodia and India Strengthen Cooperation in Pharmaceutical Sectorឯកឧត្តមបណ្ឌិត សុខ ជួរ ទីព្រឹក្សារនៃក្រសួងសុខាភិបាល និងជាអគ្គនាយករងនៃអគ្គនាដ្ឋានសុខភាពនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាប្តេជ្ញាបន្តពង្រឹងប្រព័ន្ធសុខាភិបាល និងធានាឱ្យមានឱសថគុណភាពល្អសម្រាប់ប្រជាពលរដ្ឋ។ ខណៈដែលលោក សុខ សុវិទ្យា អគ្គនាយកនៃអគ្គនាយកដ្ឋានសារពើពន្ធ និងអាករ បានលើកឡើងអំពីវិធានការសម្រួល និងការសហការផ្នែកច្បាប់ ដើម្បីជំរុញការនាំចេញនាំចូលផលិតផលឱសថកាន់តែងាយស្រួល។

ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានលើកឡើងថា ប្រទេសឥណ្ឌាមានបំណងបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាមួយកម្ពុជា។ ឯកឧត្តម លើកទឹកចិត្តឱ្យពាពាណិជ្ជករទាំងពីរប្រទេស សហការគ្នាបានល្អក្នុងវិស័យឱសថ និងសុខាភិបាល។

នៅក្នុងកម្មវិធីក្រុមហ៊ុនឱសថឥណ្ឌាបីក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីនិន្នាការ និងឱកាសក្នុងវិស័យឱសថឥណ្ឌា មានដូចជាក្រុមហ៊ុនឱសថស្បែក និងផលិតផលអាហារបំប៉ន។ ពួកគេបានបញ្ជាក់ថា ប្រទេសឥណ្ឌាជាប្រទេសនាំមុខគេក្នុងការផលិត និងនាំចេញឱសថ ប្រទេសឥណ្ឌាមានក្រុមហ៊ុនជាង ៣,០០០ និងរោងចក្រជាង ១០,០០០ ផលិតម៉ាកឱសថជាង ៦០,០០០ ប្រភេទ។

ឧស្សាហកម្មឱសថឥណ្ឌាមានតម្លៃប្រមាណ ៥០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣–២៤ ហើយការនាំចេញបានកើនដល់ជាង ៣០ពាន់លានដុល្លារក្នុងឆ្នាំបន្ទាប់។ ឥណ្ឌាផ្គត់ផ្គង់ជាង ៦០% នៃតម្រូវការវ៉ាក់សាំងសកល និងបានផ្គត់ផ្គង់វ៉ាក់សាំងទៅជាង ១០០ ប្រទេសក្នុងអំឡុងជំងឺរាតត្បាត COVID-19 តាមគម្រោង “Vaccine Maitri” ។

កម្មវិធីនេះបានផ្តល់ឱកាសដល់ក្រុមហ៊ុនឱសថឥណ្ឌា និងក្រុមហ៊ុននាំចូលឱសថកម្ពុជាដើម្បីស្វែងរកឱកាសសហការថ្មីៗ ក្នុងការធានាឱ្យមានឱសថគុណភាព និងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា និងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ៕

រូបថតដោយ៖ សហការី

Cambodia and India Strengthen Cooperation in Pharmaceutical SectorCambodia and India Strengthen Cooperation in Pharmaceutical Sector

LEAVE A REPLY

Please enter your comment!
Please enter your name here