ពិធីបើកសម្ពោធពិព៌ណ៍អប់រំឥណ្ឌានៅកម្ពុជាស្តីពីឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតកម្ពុជា

ភ្នំពេញថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Edunial Group មកពីប្រទេសឥណ្ឌា និងក្រុមហ៊ុន TBC Global Partners បានរួមគ្នារៀបចំពិព៌ណ៍អប់រំ «ឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតកម្ពុជា» ដែលមានរយៈពេលពិរថ្ងៃគឺនៅថ្ងៃទី២៥ និង២៦ ខែតុលា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។ ព្រឹត្តិការណ៍សំខាន់នេះ មានគោលបំណងពង្រឹងសហការណ៍ផ្នែកអប់រំរវាងប្រទេសឥណ្ឌា និងកម្ពុជា ដោយជំរុញឱ្យមានការតភ្ជាប់ដ៏មានតម្លៃរវាងសាកលវិទ្យាល័យឈានមុខគេនៅឥណ្ឌា ស្ថាប័នអប់រំកម្ពុជា និស្សិត និងដៃគូជាច្រើនទៀត។

ដោយពិធីបើកកម្មវិធីក្រោមវត្តមានលោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានសមាគមអតីតនិស្សិតកម្ពុជា–ឥណ្ឌា និងលោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះបានទាក់ទាញអ្នកចូលរួមជាង ៣៥០នាក់រួមទាំងនិស្សិត និងតំណាងពីសាកលវិទ្យាល័យឥណ្ឌា និងកម្ពុជា។

Gateway to India: Higher Education Opportunities for Cambodian Students held in Phnom Penhលោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានលើកឡើងថា នេះជាសញ្ញាបត្រពីស្ថាប័នអប់រំឥណ្ឌាដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក។ លោកបានបញ្ជាក់ថា និស្សិតដែលបញ្ចប់ការសិក្សាពីឥណ្ឌាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍពិភពលោក តាមរយៈការស្រាវជ្រាវនៅវិស័យផ្សេងៗ ដូចជា វិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា សង្គមវិទ្យា សិល្បៈ និងវប្បធម៌។

លោកឯកអគ្គរដ្ឋទូតថ្លែងថា៖ «ឱកាសអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតដោយរដ្ឋាភិបាលឥណ្ឌាបានផ្តល់អាហារូបករណ៍ពេញលេញប្រចាំឆ្នាំចំនួន៤០ ទៅ៦០កន្លែង។ និស្សិតកម្ពុជានឹងមានឱកាសទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យឥណ្ឌាដើម្បីសម្រេចគោលដៅសិក្សា និងអាជីពរបស់ពួកគេ»។

Gateway to India: Higher Education Opportunities for Cambodian Students held in Phnom Penhលោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជា–ឥណ្ឌា បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជានិស្សិតនៅប្រទេសឥណ្ឌា ដើម្បីលុបបំបាត់ការយល់ខុសក្នុងចំណោមប្រជាជនកម្ពុជាអំពីប្រទេសឥណ្ឌាជាគោលដៅសិក្សា។ លោកបានបង្ហាញពីមោទនភាពក្នុងការទទួលបានឱកាសទៅសិក្សានៅប្រទេសឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតនៅលើពិភពលោកនៅទសវត្សរ៍ឆ្នាំ១៩៨០។

លោកបណ្ឌិត សៅ ជីវ័ន្ត ថ្លែងថា៖ «ខ្ញុំមានមោទនភាពក្នុងការទទួលបានឱកាសទៅសិក្សានៅប្រទេសឥណ្ឌា ហើយឥណ្ឌានៅតែជាដៃគូសំខាន់មួយក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍនៅកម្ពុជារហូតដល់សព្វថ្ងៃនេះ»។

Gateway to India: Higher Education Opportunities for Cambodian Students held in Phnom Penhមានសាកលវិទ្យាល័យឈានមុខគេជាច្រើនមកពីប្រទេសឥណ្ឌារួមមានដូចជា SYMBIOSIS International University, MIT World Peace University, Manav Rachna University, Vellore Institute of Technology  (VIT), JAIN – Bangalore, LPU ​ដែលបានចូលរួមក្នុងព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ។

ក្រៅពីការតាំងពិព័រណ៍នេះក៏មានសកម្មភាពពិភាក្សារវាងសាកលវិទ្យាល័យឥណ្ឌា និងកម្ពុជា កម្មវិធី B2B សម្រាប់អ្នកចូលរួមក្នុងវិស័យអប់រំដើម្បីជំរុញឱ្យមានការសន្ទនា និងសហការទៅវិញទៅមក។ ដែលគម្រោងនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងប្រទេសឥណ្ឌា និងកម្ពុជា ដោយផ្តល់ឱកាសសិក្សាបន្ថែមសម្រាប់និស្សិតដើម្បីឆ្លើយតបនឹងការរីកចម្រើននៅក្នុងសម័យសាកលភាវូបនីយកម្ម។ សម្រាប់ព័ត៌មានបន្ថែមអំពីការសិក្សានៅប្រទេសឥណ្ឌាលោកអ្នកអាចចូលមើលបានតាមតំណភ្ជាប់៖ https://studyinindia.gov.in/។

រូបភាពដោយ៖​ សហការី

Gateway to India: Higher Education Opportunities for Cambodian Students held in Phnom Penh

LEAVE A REPLY

Please enter your comment!
Please enter your name here