ជប៉ុនផ្តល់ផ្តល់ជំនួយឥតសំណងជារថយន្តពន្លត់អគ្គិភ័យជប៉ុន និងការបំពាក់បរិក្ខារពេទ្យ

ភ្នំពេញ៖ ស្ថានទូតជប៉ុនកម្ពុជានៅថ្ងៃទី៩​ ខែ​តុលា ឆ្នាំ២០២៥ នេះបានធ្វើការចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌) ផ្តល់រថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួចក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុដែលមានចំនួនទឹកប្រាក់ ១៨៣,៥៨៨ ដុល្លារអាមេរិក (មួយរយប៉ែតសិបបីពាន់ប្រាំរយប៉ែតសិបប្រាំបីដុល្លារអាមេរិក)។

ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនេះ មានបំណងជួយលើកកម្ពស់ការឆ្លើយតបបន្ទាន់នៅតំបន់ទីប្រជុំជនៅក្នុងប្រទេសកម្ពុជាដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅតំបន់ទីប្រជុំជនបាននាំមកនូវឧប្បត្តិហេតុអគ្គីភ័យជាញឹកញាប់ដោយសារកត្តាអគារពុំមានសុវត្ថិភាព និងបណ្តាញខ្សែភ្លើងដ៏ស្មុគស្មាញ។ បើទោះបីជាមានបុគ្គលិកសុខាភិបាលនៅប្រចាំស្ថានីយ៍ពន្លត់អគ្គិភ័យក៏ដោយការខ្វះខាតនូវរថយន្តសង្គ្រោះបន្ទាន់បានពន្យារកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិតដែលពេលខ្លះអាចបណ្តាលឱ្យមានអ្នកស្លាប់។ ដើម្បីដោះស្រាយបញ្ហានេះ រថយន្តសង្គ្រោះបន្ទាន់ចំនួន៤ នឹងត្រូវបានផ្ដល់ដល់ស្ថានីយ៍ពន្លត់អគ្គិភ័យដែលក្នុងនោះមានរាជធានីភ្នំពេញចំនួន២គ្រឿង ខេត្តកណ្តាលចំនួន១គ្រឿង និងខេត្តព្រះសីហនុចំនួន១គ្រឿង ដើម្បីជួយសម្រួលដល់ការសង្គ្រោះបន្ទាន់ និងការថែទាំឱ្យបានលឿនក្នុងករណីអគ្គិភ័យ។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៤,១៤ លាននាក់ជាមួយការលើកកម្ពស់នូវប្រតិបត្តិការជួយសង្គ្រោះផ្នែកអគ្គិភ័យ និងបង្កើនសុវត្ថិភាពសាធារណៈ។

Japan Grant Assistant for Procurement of Japanese Ambulances and Installation of Medical Equipmentចំណែកឯគម្រោងមួយទៀត គឺរដ្ឋាបាលជប៉ុននឹងផ្តល់ការបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យបង្អែកបរកែវ ក្នុងខេត្តរតនគិរី ដែលត្រូវចំណាយថវិកាចំនួន ៦៣.២៨០ ដុល្លារអាមេរិក (ហុកសិបបីពាន់ពីររយប៉ែតសិបដុល្លារអាមេរិក)។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីបំពាក់ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើងថ្មីនៅមន្ទីរពេទ្យបង្អែកបរកែវ។ ចាប់តាំងពីម៉ាស៊ីនថតកាំរស្មីអ៊ិចបានខូចក្នុងឆ្នាំ២០២១ អ្នកជំងឺដែលត្រូវការថតរូបភាពកាំរស្មីអ៊ិចត្រូវធ្វើដំណើរចម្ងាយ៣០គីឡូម៉ែត្រទៅកាន់មន្ទីរពេទ្យខេត្តដោយចំណាយទាំងថ្លៃធ្វើដំណើរថ្លៃ និងពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ។ បន្ថែមពីនេះ ការដាច់ភ្លើងញឹកញាប់ជាពិសេសក្នុងរដូវវស្សាកាន់តែរាំងស្ទះដល់ការព្យាបាល។ ដោយសារអគារព្យាបាលជំងឺទូទៅខ្វះម៉ាស៊ីនភ្លើងគ្រូពេទ្យត្រូវប្រើប្រាស់ពិលដើម្បីធ្វើការងារ មន្ទីរពេទ្យក៏ខ្វះនូវម៉ាស៊ីនចាប់ចង្វាក់បេះដូងផងដែរ ដែលចាំបាច់ក្នុងការរកឃើញសញ្ញាដំបូងនៃជំងឺបេះដូង។ តាមរយៈការបំពាក់ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនចាប់ចង្វាក់បេះដូង និងម៉ាស៊ីនភ្លើងថ្មីមន្ទីរពេទ្យនឹងអាចផ្ដល់ការធ្វើរោគវិនិច្ឆ័យបានលឿន និងត្រឹមត្រូវជាងមុនដែលលើកកម្ពស់ការថែទាំអ្នកជំងឺប្រមាណ ៩,៥០០នាក់ជារៀងរាល់ឆ្នាំ និងកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុលើសហគមន៍ជនបទ។

Japan Grant Assistant for Procurement of Japanese Ambulances and Installation of Medical Equipmentនៅថ្ងៃចុះហត្ថលេខាកិច្ចសន្យាផ្តល់ជំនួយឥតសំណងគូសាណូណ៌សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រទេសជប៉ុននៅកម្ពុជាបានថ្លែងប្រាប់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណ៌នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាដែលកំពុងអនុវត្តគម្រោង។ លោកបន្ថែមថា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុនបានអនុវត្តជាង ៧០០គម្រោងនៅទូទាំងប្រទេសកម្ពុជាតាមរយៈគម្រោងជំនួយឥតសំណងគូសាណូណ៌នេះ។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រទេសជប៉ុននៅកម្ពុជា«ថ្ងៃនេះយើងនឹងធ្វើការចុះចុះហត្ថលេខាកិច្ចសន្យាផ្តល់ជំនួយឥតសំណងគូសាណូណ៌ចំនួនពីរគម្រោងបន្ថែមទៀត គឺរដ្ឋាភិបាលជប៉ុននឹងរថយន្តសង្គ្រោះបន្ទាន់ឱ្យនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃដែលគិតជាទឹកប្រាក់ប្រមាណជាង ១២០,៣០៨ ដុល្លារអាមេរិក (មួយរយម្ភៃពាន់បីរយប្រាំបីដុល្លារអាមេរិក)​ ហើយគម្រោងសង្ឃឹមថានឹងជួយសម្រួលការសង្គ្រោះក្នុងករណីមានអគ្គិភ័យនៅក្រុងភ្នំពេញ​ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលគម្រោងនឹងជួយការពារអាយុជីវិតប្រជាជនជាង ៤,១ លាននាក់»។

លោកបន្ថែមថា៖ «រដ្ឋាភិបាលជប៉ុនក៏នឹងផ្តល់ថវិកាចំនួន ៦៣,២៨០ដុល្លារអាមេរិក (ហុកសិបបីពាន់ពីររយប៉ែតសិបដុល្លារអាមេរិក) មន្ទីរពេទ្យបង្អែកបរកែវ ក្នុងខេត្តរតនគីរី ហើយយើងរំពឹងថាគម្រោងនឹងជួយសម្រួលអ្នកជំងឺប្រមាណ ៩,៥០០នាក់ ក្នុងមួយឆ្នាំក្នុងការធ្វើរោគវិនិច្ឆ័យដំបូង និងព្យាបាលបានឆាប់រហ័សសម្រាប់ជនរងគ្រោះក្នុងគ្រោះថ្នាក់ និងអ្នកជំងឺដែលត្រូវការសង្គ្រោះបន្ទាន់»។

Japan Grant Assistant for Procurement of Japanese Ambulances and Installation of Medical Equipmentគួរបញ្ជាក់ថា គម្រោងគូសាណូណ៌របស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជាភាពក្រីក្រ និង/ឬ ភាពអកុសលនានាដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៧២លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោង «គូសាណូណ៌» ចំនួន ៧០៦គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី

Japan Grant Assistant for Procurement of Japanese Ambulances and Installation of Medical Equipment

LEAVE A REPLY

Please enter your comment!
Please enter your name here