ជប៉ុនផ្តល់ថវិកាជាង២៦ម៉ឺនដុល្លារអាមេរិកសម្រាប់ការស្ដារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌) ជាថវិកាជាង ២៦ម៉ឺនដុល្លារអាមេរិក (២៦៧,៣៨៤ ដុល្លារអាមេរិក) សម្រាប់ការស្ដារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាននៅខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។

កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរដើម្បីអនុវត្តគម្រោងដែលមានវត្តមានឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ លោក ញ៉ម សារី អភិបាលរងនៃរដ្ឋបាលខេត្តស្វាយរៀង។

ជំនួយថវិកាចំនួន ១២៦,៧១០ ដុល្លារអាមេរិក (ដប់ពីរម៉ឺនប្រាំមួយពាន់ប្រាំពីររយដប់ដុល្លាអាមេរិក) នឹងត្រូវផ្តល់ទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺសម្រាប់ការអនុវត្តន៍គម្រោងស្ដារប្រព័ន្ធធារាសាស្ត្រព្រៃរំដួលក្នុងខេត្តកំពង់ស្ពឺ។ ជំនួយនេះ នឹងត្រូវប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ដោយមានមុខងារជាអាងស្តុកទឹកអន់ថយ។ តំបន់នោះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំងរួមទាំងសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបានគ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹកមិនគ្រប់គ្រាន់ផ្លូវតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនេះទៅតំបន់ដែលប្រជាជនរស់នៅមានស្ថានភាពមិនល្អដែលដាក់បន្ទុកយ៉ាងធ្ងន់ដល់កសិករ។ រដ្ឋាភិបាលជប៉ុនរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ៤,០០០នាក់តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។

kusanone-grant-assistance-for-irrigation-facility-rehabilitation-and-construction-of-bridges-at-kampong-speu-and-svay-riengជំនួយថវិកាចំនួន ១៤០,៦៧៤ ដុល្លារអាមេរិក (ដប់បួនម៉ឺនប្រាំមួយរយចិតសិបបួនដុល្លារ) នឹងត្រូវផ្តល់ទៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងសម្រាប់ការអនុវត្តន៍គម្រោងសាងសង់ស្ពានក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន។ ខណៈដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យព្រមទាំងដឹកជញ្ជូនកសិ ស្ថានភាពនាពេលនេះស្ពានបានរងការខូចខាត និងគ្មានសុវត្ថិភាពជាពិសេសសម្រាប់កុមារ និងមនុស្សចាស់ បន្ថែមពីនេះឡាន និងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពាននេះទេដោយសារតែស្ពានមិនអាចទ្រាំទ្របាននូវទម្ងន់ និងអាចមានការបាក់ស្រុតបាន។ រដ្ឋាភិបាលជប៉ុនរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ៥,០០០នាក់តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ការសាងសង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផងដែរ ដែលនឹងនាំមកនូវការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជន និងការកើនឡើងនូវប្រាក់ចំណូលរបស់កសិករ។

kusanone-grant-assistance-for-irrigation-facility-rehabilitation-and-construction-of-bridges-at-kampong-speu-and-svay-riengនៅថ្ងៃចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងគូសាណូណ៌សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានធ្វើការរំលឹកដឹងគុណទៅដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃនាពេលថ្មីៗនេះ។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី បានថ្លែងថា៖​ «ខ្ញុំសូមបួងសួងឱ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃនាពេលថ្មីៗ នេះបានទៅកាន់សុគតិភព និងសូមសម្ដែងនូវក្តីអាណិតអាសូរជាពន់ពេកចំពោះអ្នកដែលទទួលរងគ្រោះទាំងអស់ផងដែរ»។

kusanone-grant-assistance-for-irrigation-facility-rehabilitation-and-construction-of-bridges-at-kampong-speu-and-svay-riengបន្ថែមពីនេះលោកក៏បានប្រាប់ឱ្យដឹងថារដ្ឋាភិបាលជប៉ុនសូមចូលរួមសាទរចំពោះកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌកាលពីថ្ងៃទី២៨ ខែ កក្កដាកន្លងទៅហើយក៏សង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបានតាមរយៈការសន្ទនាដោយសន្តិវិធី។ រដ្ឋាភិបាលជប៉ុននឹងបន្តជួយគាំទ្រទាំងជនរងគ្រោះនៃជម្លោះព្រំដែន ការស្ថាបនាតំបន់ព្រំដែនឡើងវិញ និងផ្តល់ជូននូវជំនួយសង្គ្រោះបន្ទាន់ចំនួន ១,៨លាន ដុល្លារអាមេរិករួចមកហើយ។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណ៌នៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាដែលកំពុងអនុវត្តគម្រោង។ គូសាណូព៌ាដែលមានន័យថា «ឬសស្មៅ» ក្នុងភាសាជប៉ុន។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុនបានអនុវត្តជាង ៧០០គម្រោងនៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណ៌៕

រូបភាពដោយ៖ សហការី

kusanone-grant-assistance-for-irrigation-facility-rehabilitation-and-construction-of-bridges-at-kampong-speu-and-svay-rieng

 

LEAVE A REPLY

Please enter your comment!
Please enter your name here