កុមារ ឆលី បន្តមានក្តីសង្ឃឹមនឹងព្យាបាលតាមបែប IMMUNOTHERAPY NATURAL KILLER CELLS នៅប្រទេសម៉ាឡេស៊ី

កុមារកម្ពុជាអាយុ ៥ឆ្នាំ ដែលមានជំងឺមហារីខួរក្បាល Medulloblastoma ដំណាក់ទី៤ ទទួលបានលទ្ធផលជាវិជ្ជមានបន្ទាប់ពីព្យាបាលតាមវិធីសាស្រ្ត Immunotherapy Natural Killer Cells នៅប្រទេសម៉ាឡេស៊ីដោយកោសិកាដុំសាច់របស់គាត់ធ្លាក់ពី ៣.៦ ទៅ ២.១

ភ្នំពេញ៖ កុមារ ពន្លឺ វិរះបុត្រ (ឈ្មោះហៅក្រៅថា ឆលី) វ័យ ៥ឆ្នាំបានតស៊ូជំនះឧបសគ្គជាមួយជំងឺមហារីកហៅថា Anaplastic Medulloblastoma ដំណាក់ទី៤ ប្រមាណជាងមួយឆ្នាំកន្លងមក ដែលពេលនេះឆលីទទួលបានលទ្ធផលជាវិជ្ជមានបន្ទាប់ពីព្យាបាលតាមវិធីសាស្រ្តថ្មី Immunotherapy Natural Killer Cells នៅប្រទេសម៉ាឡេស៊ី។

ជួបឧបសគ្គជាច្រើនដំណាក់កាល បន្ទាប់ពីក្រុមគ្រួសាររបស់ឆលីបានចំណាយពេលវេលាព្យាបាលកន្លងមក ប៉ុន្តែដុំសាច់នៅតែបន្តដុះរាលដាល ដោយសារជំងឺប្រភេទនេះគឺជាជំងឺដ៍កាចសាហាវនិងរីកដុះដាលលឿនរហ័ស បណ្តាលឱ្យក្រុមគ្រួសាររបស់ឆលីបន្តស្វែងរកវិធីព្យាបាលជាបន្តបន្ទាប់ទៀត។

បច្ចុប្បន្ននេះ​ កុមារ ពន្លឺ វិរះបុត្រ (ឈ្មោះហៅក្រៅថា ឆលី) មានភាពប្រសើរឡើងបន្ទាប់ពីការព្យាបាលដោយវីធីសាស្រ្ត អេមម៉្យូណូ ថេរ៉ាពី (Immunotherapy) ដែលជាការប្រើប្រាស់កោសិកាធម្មជាតិដើម្បីទៅប្រឆាំងសម្លាប់នឹងកោសិការមហារីកហៅថា “Natural Killer Cells (NK Cells) ” នៅមន្ទីរពិសោធន៍ ២៣C ប្រទេសម៉ាឡេស៊ី។

បន្ទាប់ពីទទួលបានលទ្ធផលដោយប្រើប្រាស់វិធីសាស្រ្ត Natural Killer Cells​ (NK Cells) នេះ លទ្ធផលវិភាគសញ្ញានៃទំហំដុំសាច់របស់ឆលីបានធ្លាក់ពីទំហំ ៣.៦ ទៅ ២.១។ បន្ថែមពីនេះក្រុមគ្រួសារបាន​ប្រាប់ឱ្យដឹងថា ឆលី មានសុខភាពល្អប្រសើរជាងមុនក្រោយពេលទទួលបានការព្យាបាលដោយវីធីសាស្រ្តនេះ គាត់មិនសូវទទួលការឈឺចាប់ដូចមុនៗ បន្ថែមពីនេះគុណភាពជីវិតជាប្រចាំរបស់គាត់ក៍កាន់តែប្រសើរឡើងមកវិញ។

Cambodian Child with Stage 4 Medulloblastoma Shows Rapid Improvement After Natural Killer Cells Immunotherapy at 23C; Tumour Marker Falls from 3.6 to 2.1
កុមារ ពន្លឺ វិរះបុត្រ (ឈ្មោះហៅក្រៅថា ឆលី)​ រូបភាពអំឡុងពេលតស៊ូព្យាបាលនៅប្រទេសថៃ

គួររំលឹកផងដែរថា ឆលី ត្រូវបានពិនិត្យឃើញមានជំងឺដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគាត់ត្រូវបានវះកាត់ភ្លាមៗនៅប្រទេសថៃនៅអំឡុងពេលនោះ។ បន្ទាប់ពីការវះកាត់កុមារ ឆលី និងគ្រួសារត្រូវធ្វើដំណើរឡើងចុះប្រទេសថៃជាញឹកញាប់ដើម្បីបន្តការព្យាបាលដោយការបាញ់កាំរស្មីចំនួន ៣០ដង ចាក់គីមីចំនួន ១០ជុំបន្ថែមទៀត។ ការព្យាបាលបានបញ្ចប់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានរយៈពេលជាងពីរខែបន្ទាប់ពីបញ្ចប់ការព្យាបាល ជំងឺរបស់គាត់ក៏មានអាការៈកើតឡើងជាថ្មីម្តងទៀត ខណៈពេលនោះវេជ្ជបណ្ឌិតនៅប្រទេសថៃបានផ្តល់ជាអនុសាសន៍ដោយមិនបន្តការព្យាបាលក្រោមហេតុផលថា ដុំសាច់របស់ឆលី ដុះលូតលាស់ចាប់រហ័ស​ពេក និងអោយក្រុមគ្រួសារសម្រាលការព្យាបាល (Palliative Treatment)។

ក្តីសង្ឃឹមក៏ចាប់ផ្តើមជាម្តងទៀត បន្ទាប់ពីគ្រួសាររបស់ឆលីទទួលការគាំទ្រជ្រោមជ្រែងពីអ្នកតំណាងនៃ ២៣ Century នៅកម្ពុជា កញ្ញា ប៊ុណ្ណា ថាវរី បានជួយណែនំាការព្យាបាលតាមបែបកោសិកាសុំាដែលជាវិធីសាស្រ្ត និងបច្ចេកទេសព្យាបាលថ្មីមួយប្រភេទនៅប្រទេសម៉ាឡេស៊ី។ ២៣ Century បានប្រើប្រាស់កោសិកាធម្មជាតិរបស់ ឆលី ផ្ទាល់ទៅបំលែងជាកោសិការធម្មជាតិថ្មីរួចចាក់បញ្ចូលក្នុងខ្លួនរបស់ ឆលី វិញ ដើម្បីធ្វើការពង្រឹងរួមទាំងស្តារមុខងារភាពសុំា ជួយកាត់បន្ថយផលប៉ះពាល់ និងទៅប្រយុទ្ធប្រឆាំងសម្លាប់កោសិការមហារីករបស់អ្នកជំងឺ។

បើតាមទិន្នន័យពីមន្ទីរពិសោធន៍ដែលទទួលបានមុន និងក្រោយពីការព្យាបាលបង្ហាញថា សញ្ញាសម្គាល់នៃទំហំដុំសាច់របស់ ឆលី បានធ្លាក់ពី ៣.៦ ទៅ ត្រឹម ២.១។ វេជ្ជបណ្ឌិតនៅមន្ទីរពិសោធន៍ ២៣ Century បានប្រាប់ឱ្យដឹងថា លទ្ធផលគឺល្អប្រសើរ រួមមានទាំងការតាមដានសកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺផងដែរ វេជ្ជបណ្ឌិតសង្កេតឃើញថា អ្នកជំងឺចាប់ផ្តើមមានចំណង់អាហារល្អប្រសើរជាងមុន និងរួមទាំងកាត់បន្ថយកម្រិតនៃការឈឺចាប់។

គ្រួសាររបស់ឆលីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញជាមួយក្តីសង្ឃឹម ហើយកំពុងធ្វើការតាមដានជាមួយវេជ្ជបណ្ឌិត ២៣ Century។ វេជ្ជបណ្ឌិតបានលើកទឹកចិត្តជាមួយលទ្ធផលដ៏ល្អនេះ តែទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតក៏នៅតម្រូវឱ្យក្រុមគ្រួសារធ្វើការតាមដានបន្តបន្ថែមទៀត និងបន្តផែនការថែទាំដែលវាមានសារៈសំខាន់ខ្ពស់ដើម្បីរក្សាលទ្ធផលល្អឱ្យមានស្ថេរភាព និងល្អប្រសើរក្នុងរយៈពេលវែង។

Cambodian Child with Stage 4 Medulloblastoma Shows Rapid Improvement After Natural Killer Cells Immunotherapy at 23C; Tumour Marker Falls from 3.6 to 2.1
កុមារ ពន្លឺ វិរះបុត្រ (ឈ្មោះហៅក្រៅថា ឆលី) បន្ទាប់ពីទទួលការព្យាបាលនៅប្រទេសម៉ាឡេស៊ី

លោក ព្រុំ ពន្លឺ ឪពុករបស់កុមារ ឆលី បានប្រាប់ឱ្យដឹងថា៖ «ខ្ញុំសូមអរគុណចំពោះ ២៣ Century ដែលបានយកចិត្តទុកដាក់ដ៍ខ្ពស់មកលើ ឆលី ព្រមទាំងការថែទាំបានយ៉ាងល្អ។ ជាម្តាយ និងឪពុក ក្រោយពីការព្យាបាល […] យើងពុំដែលធ្លាប់មានអារម្មណ៍ទទួលបានទំនុកចិត្តខ្ពស់ដូចពេលនេះឡើយ។»

លោកបន្ថែមថា៖ «នៅថ្ងៃទី១៦ ខែមិថុនា យើងមានអារម្មណ៍ថា រាល់ក្តីសង្ឃឹមរបស់យើងបានរសាត់បាត់ ប៉ុន្តែអរគុណដល់ការព្យាបាលតាមបែបកោសិកាធម្មជាតិថ្មី ដែលបានឱ្យយើងទទួលពន្លឺនៃក្តីសង្ឃឹមឡើងវិញ។ ឥឡូវនេះស្ថានភាពរបស់ឆលីបានប្រសើរឡើងហើយយើងជឿជាក់ថាពេលនេះ ឆលី កំពុងទទួលបានជីវិតថ្មីមួយ។»

ចំណែកឯ កញ្ញា ប៊ុណ្ណា ថាវរី អ្នកតំណាងនៃ ២៣ Century ប្រចាំនៅប្រទេសកម្ពុជា បានប្រាប់ឱ្យដឹងថា ខ្ញុំពិតជាមានមោទនភាពក្នុងការធ្វើជាអ្នកតំណាងជូនខាង ២៣ Century នៅប្រទេសកម្ពុជា។ នៅពេលដែលគ្រួសាររបស់ ឆលី បាត់បង់ក្តីសង្ឃឹមនៅប្រទេសថៃ ខ្ញុំបានធ្វើការយ៉ាងឆាប់រហ័សដើម្បីនាំឆលីទៅទទួលការព្យាបាលនៅខាង ២៣ Century។ កញ្ញាថា លោកព្រុំ ពន្លឺ និងគ្រួសារបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការទទួលការព្យាបាលរបស់យើង ការវិវឌ្ឃន៍ដ៍ល្អរបស់ឆលីបានបង្ហាញអំពីដំណើរនៃការព្យាបាលបែបកោសិកាទំនើបថ្មីដែលអាចផ្លាស់ប្តូរស្ថានភាពអ្នកជំងឺវិលទៅរកលទ្ធផលល្អប្រសើរ។

Cambodian Child with Stage 4 Medulloblastoma Shows Rapid Improvement After Natural Killer Cells Immunotherapy at 23C; Tumour Marker Falls from 3.6 to 2.1
កញ្ញា ប៊ុណ្ណា ថាវរី តំណាងនៃ ២៣ Century ប្រចាំនៅប្រទេសកម្ពុជា

កញ្ញា ប៊ុណ្ណា ថាវរី និយាយថា៖យើងនឹងប្តេជ្ញាបន្តគាំទ្រជ្រោមជ្រែងយ៉ាងសកម្មដល់ក្រុមគ្រួសារអ្នកជំងឺនៅប្រទេសកម្ពុជា ដែលកំពុងស្វែងរកការព្យាបាលប្រកបដោយភាពច្នៃប្រឌិត និងក្តីសង្ឃឹមថ្មី បន្ថែមលើវីធីសាស្រ្តនៃការព្យាបាលដ៍ល្អបំផុតនាពេលបច្ចុប្បន្ន​។​

អ្នកតំណាង ២៣ Century ប្រចាំប្រទេសកម្ពុជារូបនេះបានប្រាប់បន្ថែមថា យើងមិនត្រឹមតែទទួលព្យាបាលជំងឺមហារីកប៉ុណ្ណោះទេ យើងក៍ទទួលព្យាបាលជម្ងឺធ្ងន់ធ្ងរជាច្រើនប្រភេទផ្សេងទៀត ដូចជា ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២ ជំងឺ Lupus Erythematosus ជំងឺផាកឃីនសាន់ដែលហៅថាជំងឺភ្លេចភ្លាំង (Parkinson’s) ជំងឺរលាកស្រោមខួរក្បាល ជំងឺងងឹតភ្នែកពីកំណើតដោយហ្សែន (Retinitis Pigmentosa ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ជំងឺសួត Autoimmune Fibrosis ជំងឺ Systemic Lupus Erythematosus (SLE) ជំងឺគាំងបេះដូង (Acute Myocardial Infarction) ជំងឺអូទីស្សឹម និងជម្ងឺជាច្រើនផ្សេងទៀតដែលអ្នកជំងឺបាត់បង់ក្តីសង្ឃឹមជាមួយនឹងជម្រើសព្យាបាលដ៍ល្អបំផុតនាពេលបច្ចុប្បន្ន។

Cambodian Child with Stage 4 Medulloblastoma Shows Rapid Improvement After Natural Killer Cells Immunotherapy at 23C; Tumour Marker Falls from 3.6 to 2.1
វេជ្ជបណ្ឌិត Angelina Tiah ស្ថាបនិក និងជានាយកប្រតិបត្តិ នៃ 23 Century និងកញ្ញា ប៊ុណ្ណា ថាវរី តំណាង នៃ 23 Century ប្រចាំនៅប្រទេសកម្ពុជា

កញ្ញាបន្ថែមទៀតថា៖ «គោលដៅចម្បងរបស់យើង គឺនាំមកនូវក្តីសង្ឃឹមថ្មី និងសុខភាពកាន់តែប្រសើរដល់កុមារ និងអ្នកជំងឺរ៉ាំរ៉ៃ ឬ ជំងឺដែលវីធីសាស្រ្តនៃការព្យាបាលដ៍ល្អបំផុតនាពេលបច្ចុប្បន្នមិនអាចព្យាបាលបាន។ យើងនឹងប្តេជ្ញាចិត្តនឹងពង្រីកនូវការព្យាបាលទំនើបៗ និងសហការយ៉ាងជិតស្និទ្ធជាមួយដៃគូនៅក្នុងតំបន់ ស្ថាប័នគ្រប់គ្រងដែលពាក់ព័ន្ធដើម្បីធានាដល់ការគាំទ្រដល់ល្អជូនដល់គ្រួសារអ្នកជំងឺ និងអ្នកជំងឺនៅគ្រប់ដំណាក់កាលនៃដំណើរការព្យាបាល។»

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបទពិសោធន៍នៃការព្យាបាលរបស់ កុមារ ពន្លឺ វិរះបុត្រ (ឈ្មោះហៅក្រៅថា ឆលី) អាចធ្វើការទំនាក់ទំនងឪពុកម្តាយរបស់ឆលីបានតាមរយៈលេខទូរស័ព្ទ (+៨៥៥) ៨៧ ៩៩៣ ៣៩៨ ឬតាមបណ្តាញទំនាក់ទំនងតាមបណ្តាញសង្គមរបស់ កុមារ ពន្លឺ វិរះបុត្រ (ឈ្មោះហៅក្រៅថា ឆលី) ផ្ទាល់។

 អត្ថបទពាណិជ្ជកម្ម |  រូបភាពដោយ៖ សហការី 

Cambodian Child with Stage 4 Medulloblastoma Shows Rapid Improvement After Natural Killer Cells Immunotherapy at 23C; Tumour Marker Falls from 3.6 to 2.1

LEAVE A REPLY

Please enter your comment!
Please enter your name here