ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹកមិញនេះ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងភ្នំពេញសហការជាមួយសមាគមឥណ្ឌានៃសហគមន៍កម្ពុជា (IACC) បានរៀបចំ «ព្រឹត្តិការណ៍រត់អបអរសាទរការអភិវឌ្ឍន៍ប្រទេសឥណ្ឌាឆ្នាំ២០២៥» “Viksit Bharat Run 2025” ដែលមានចម្ងាយ៥គីឡូម៉ែត្រ។ អ្នកចូលរួមមានប្រមាណជាង ២១០នាក់មកពីសមាគមឥណ្ឌានៃសហគមន៍កម្ពុជាដែលជាជន ជាតិឥណ្ឌា ប្រជាពលរដ្ឋខ្មែរ និងតារាល្បីៗ មួយចំនួនទៀតក៏បានចូលរួមក្នុងការរត់នេះផងដែរ។
រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានរៀបចំគំនិតផ្តួចផ្តើមសហគមន៍ដ៏អស្ចារ្យនៃការរត់សម្រាប់ប្រទេសឥណ្ឌាដែលបានអភិវឌ្ឍន៍ឆ្នាំ២០២៥ នេះ Viksit Bharat Run 2025។ នៅក្នុងទីក្រុងចំនួន១២៥ ដែលបានជ្រើសរើសទូទាំងពិភពលោកដើម្បីលើកកម្ពស់ការរួបរួម និងពង្រីកភាពជាដៃគូជាសកល។
កម្មវិធីរត់នេះ បានបង្ហាញពីអភិបាលកិច្ចដែលមានការផ្លាស់ប្តូរ និងសមិទ្ធិផលសេដ្ឋកិច្ចដែលមានការ អភិវឌ្ឍន៍ប្រកបដោយបរិយាបន្ននៃប្រទេសឥណ្ឌា ហើយក៏មានគោលបំណងពង្រឹងចំណងមិត្តភាព និងការចូលរួមជាមួយសហគមន៍ឥណ្ឌានៅទូទាំងពិភពលោកផងដែរ។
ការរត់នេះក៏បាបង្ហាញពីដំណើរអភិវឌ្ឍន៍ និងដំណើររឿងរីកចម្រើនរបស់ប្រទេសឥណ្ឌាឆ្លងកាត់ សសរស្តម្ភសំខាន់ៗ ដូចជា៖ សេវាកម្ម វប្បធម៌ សេដ្ឋកិច្ច បរិស្ថាន ការចូលរួមរបស់យុវជន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា Vanlalvawna Bawitlung បានលើកទឹក ចិត្តអ្នកចូលរួមក្នុងការរួមចំណែកដល់ភាពជាដៃគូជាសកល និងដល់គោលដៅរបស់ប្រទេសឥណ្ឌាដែល នឹងក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៤៧។
កម្មវិធីនេះក៏មានការតាំងពិព័រណ៍រូបថតដើម្បីបង្ហាញស្នាដៃថ្មីៗ របស់ប្រទេសឥណ្ឌា ហើយព្រឹត្តិការណ៍ នេះ គឺជាយុទ្ធនាការផ្សព្វផ្សាយជាសកលដ៏ធំបំផុតមួយរបស់ប្រទេសឥណ្ឌាដើម្បីធ្វើឱ្យយុវជនមាន ថាមពលឆ្ពោះទៅដល់ការសម្រេចគោលដៅជាតិរបស់ខ្លួន៕










