ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិក Education​​USA ឆ្នាំ២០២៥

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានរៀបចំពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកដែលហៅថា EducationUSA ប្រចាំឆ្នាំ២០២៥ នៅខេត្តសៀមរាប នាថ្ងៃទី០៨ ខែកញ្ញា​ និងនៅភ្នំពេញនៅថ្ងៃទី១០ ខែកញ្ញា ដើម្បីតភ្ជាប់និស្សិតកម្ពុជាជាមួយស្ថាប័នអប់រំនៅសហរដ្ឋអាមេរិក និងផ្តល់ឱកាសសម្រាប់ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរគ្នា​ផ្នែកសិក្សាអប់រំ។ នៅខេត្តសៀមរាបលោកស្រី Sara Feuerstein ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក និងលោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបបានអញ្ជើញបើកព្រឹត្តិការណ៍នេះដែលមានអ្នកចូលរួមជាង ៩០០នាក់។ អ្នកស្រី Feuerstein បានថ្លែងថា៖ «តាមរយៈពិព័រណ៍ EducationUSA និស្សិតកម្ពុជាមានឱកាសពិសេស ក្នុងការសិក្សានៅសហរដ្ឋអាមេរិក ដែលជំរុញការយល់ដឹងទៅវិញទៅមក និងផ្តល់លទ្ធភាព​ឲ្យមនុស្សជំនាន់ក្រោយអាចរួមចំណែកដល់ការរីកចម្រើនជាសាកល»។

EducationUSA Fair 2025 Connects Cambodian Students with U.S. Colleges and Universitiesចំណែកឯនៅរាជធានីភ្នំពេញលោកភារធារីស្ថានទូតអាមេរិក Benjamin Chiang និងឯកឧត្ដម បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបើកពិព័រណ៍ដោយកាត់ខ្សែបូរ និងសំណេះសំណាលជាមួយតំណាងនៃសាកលវិទ្យាល័យនិមួយៗ ក្នុងពេលទស្សនាស្តង់ពិព័រណ៍នានា។ ជារៀងរាល់ឆ្នាំពិព័រណ៍ EducationUSA ផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និស្សិតកម្ពុជាស្វែងយល់ពីឱកាសសិក្សាបន្តនៅសហរដ្ឋអាមេរិក។ ក្នុងពិព័រណ៍នៅឆ្នាំនេះ អ្នកចូលរួមបានស្វែងយល់ព័ត៌មានអំពីអាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សានានា ដែលឧបត្ថម្ភថវិកា​ដោយសហរដ្ឋអាមេរិកស្វែងយល់អំពីដំណើរការសុំទិដ្ឋាការពីមន្រ្តីកុងស៊ុល​នៃស្ថានទូតអាមេរិក និងធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយតំណាងដែលមកពីស្ថាប័នអប់រំចំនួន១០នៅសហរដ្ឋអាមេរិក។ អ្នកតំណាងទាំងនេះបានចែករំលែកព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា លក្ខណៈសម្បត្តិអាចចូលរៀនបាន និងដំណើរការដាក់ពាក្យចូលរៀនដែលជំរុញឱ្យនិស្សិតបោះជំហានបន្ទាប់ដើម្បីសម្រេចគោលដៅសិក្សារបស់ពួកគេ។

សាកលវិទ្យាល័យ និងមហាវិទ្យាល័យដែលចូលរួមក្នុងពិព័រណ៍ការសិក្សា EducationUSA  ២០២៥ នេះរួមមាន៖ Bryant University, Clark College, Edmonds College, Foothill College, Iowa State University of Science and Technology, Kent State University, Lake Washington Institute of Technology, Middle Tennessee State University, Minnesota State University – Mankato, Seattle Colleges, Shoreline Community College, University of Arizona.

EducationUSA Fair 2025 Connects Cambodian Students with U.S. Colleges and Universitiesលោកភារធារីស្ថានទូត Benjamin Chiang បានមានប្រសាសន៍ថា៖​ «ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអប់រំ និងកិច្ចសហការអន្តរជាតិបង្ហាញពីបំណងប្រាថ្នារបស់យុវជនកម្ពុជាក្នុងការចូលរួមជាមួយពិភពលោក»

សាកលវិទ្យាល័យដែលបានតំណាងនៅក្នុងពិធីនេះស្ថិតនៅក្នុងទីក្រុងធំ និងតូចមានរាប់ពីសាកលវិទ្យាល័យធំ ទៅសាកលវិទ្យាល័យតូចទាំងផ្នែកសាធារណៈ និងឯកជនពីសាកលវិទ្យាល័យសិក្សា៤ឆ្នាំទៅមហាវិទ្យាល័យសហគមន៍សិក្សា២ឆ្នាំ។ ទាំង​នេះបង្ហាញពីជម្រើសនានា សម្រាប់និស្សិតក្នុងការស្វែងរកការអប់រំដែលសមស្របនឹងចំណាប់អារម្មណ៍ និងគោលដៅរបស់ពួកគេ។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើន ៥៥% នៃចំនួនសិស្ស និស្សិតសិក្សានៅសហរដ្ឋអាមេរិក។ កំណើននៃភាគរយ​នេះ គឺខ្ពស់លើសគេនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ក្នុងរយៈពេលពេញឆ្នាំមួយ ស្ថានទូតអាមេរិកនៅភ្នំពេញបានផ្សព្វផ្សាយឱកាសសម្រាប់ការសិក្សាតាមរយៈមជ្ឈមណ្ឌលប្រឹក្សាអប់រំ EducationUSA​ ដោយឥតគិតថ្លៃនៅភ្នំពេញនាមជ្ឈមណ្ឌល AmCam Exchange និងខេត្តសៀមរាប នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏ដូចជាសេវាកម្ម EducationUSA​ នៅគ្រប់បណ្ណាល័យអាមេរិក។ មជ្ឈមណ្ឌលទាំងនេះផ្តល់ការណែនាំដោយផ្ទាល់ខ្លួន និងដោយឥតគិតថ្លៃរាប់ពីដំណើរការដាក់ពាក្យសុំចូលរៀន ដល់ការរកសៀវភៅ និងឯកសារត្រៀម។ ស្ថានទូតអាមេរិកក៏ផ្តល់ផងដែរនូវកម្មវិធីផ្លាស់ប្តូរផ្នែកការសិក្សាអប់រំ និងអាហារូបករណ៍រៀបចំព្រឹត្តិការណ៍ទៀងទាត់តាមរយៈបណ្ណាល័យអាមេរិកទាំងបួនរបស់យើងនៅខេត្តបាត់ដំបង កំពង់ចាម រាជធានីភ្នំពេញ និងខេត្តសៀមរាប និងបានចុះផ្សព្វផ្សាយព័ត៌មាននៅតាមសាលានៅទូទាំងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី

EducationUSA Fair 2025 Connects Cambodian Students with U.S. Colleges and UniversitiesEducationUSA Fair 2025 Connects Cambodian Students with U.S. Colleges and Universities

LEAVE A REPLY

Please enter your comment!
Please enter your name here