«រួមដំណើរ» ពិព័រណ៍ស្នាដៃសិល្បៈករ២៤រូបរួមគ្នាដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោមការសម្របសម្រួលការងារពីមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍បានបើកសម្ភោធ «សាលពិព័រណ៍មិនអចិន្ត្រៃយ៍» ដែលមានទីតាំងនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានរៀបចំដាក់តាំងបង្ហាញស្នាដៃសិល្បករ​ជាតិ និងអន្តរជាតិ ២៤រូបក្រោមវត្តមានឯកឧត្តម ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វត្តមានថ្នាក់ដឹកនាំ សិល្បករ សិល្បការិនី និងវត្តមាននិស្សិតចូលរួមប្រមាណ១០០នាក់។

គោលដៅសាលពិព័រណ៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យបានទូលំទូលាយបន្ថែមពីនេះសាលពិព័រណ៍នេះក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់ផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូ អ្នកស្រាវជ្រាវ និស្សិត និងសិល្បករជាច្រើនដែលតែងតែជួបប្រទះបញ្ហាខ្វះខាតទីតាំងសម្រាប់តាំងបង្ហាញស្នាដៃសិល្បៈ និងចែករំលែកលទ្ធផលស្រាវជ្រាវផ្សេងៗ ក្នុងវិស័យវប្បធម៌ខ្មែរ។

24 artists showcase the artwork at "Journeying Together," exhibition at Royal University of Fine Artsនាឱកាសនោះ សាលពិព័រណ៍សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក៏បានរៀបចំពិព័រណ៍បើកទ្វារលើកដំបូងក្រោមប្រធានបទ «រួមដំណើរ» ដោយមានការចូលរួមពីសិល្បករជំនាញជាតិ និងអន្តរជាតិប្រមាណ ២៤រូប។ សិល្បករបានពាំនាំយកស្នាដៃដាក់តាំងបង្ហាញពីថ្ងៃបើករហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការដាក់តាំងស្នាដៃក្រោមប្រធានបទ «រួមដំណើរ» តំណាងឱ្យការចូលរួមពីសហគមន៍សិល្បៈដោយមានសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដូចនេះលោកគ្រូ អ្នកគ្រូ និស្សិត និងសិល្បករផ្សេងៗ ក្នុងការជំហានធ្វើដំណើរនៅលើផ្លូវសិល្បៈមួយដែល ពោរពេញដោយការច្នៃប្រឌិតនឹងផង និងស្រមៃ។

«រួមដំណើរ» នឹងជួយសម្រេចនូវគោលបំណងរួមគ្នាដោយបានផ្តល់ទីកន្លែងសម្រាប់សិល្បករដាក់តាំងបង្ហាញ និងផ្សព្វផ្សាយស្នាដៃសិល្បៈ ផ្តល់កម្លាំងចិត្ត និងលើកកិត្តិយសដល់សិល្បករជំរុញឱ្យមានការបង្កើតស្នាដៃថ្មីៗ បន្ថែមទៀតនោះ ការបង្កើតទីផ្សារសិល្បៈ និងជំរុញឧស្សាហកម្មវប្បធម៌នៅកម្ពុជា៕

រូបភាពដោយ៖ សហការី

24 artists showcase the artwork at "Journeying Together," exhibition at Royal University of Fine Arts24 artists showcase the artwork at "Journeying Together," exhibition at Royal University of Fine Arts

LEAVE A REPLY

Please enter your comment!
Please enter your name here