ពិធីបើកបុណ្យផ្កាយតាណាបាតាឆ្នាំ២០២៥នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន

ភ្នំពេញ៖ ស្ថានទូតជប៉ុនរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញបានរៀបចំបើកពិធីបុណ្យផ្កាយ (តាណាបាតា) ឆ្នាំ២០២៥ នៅថ្ងៃទី១១ ខែកក្កដានៅ CJCC ជាមួយនឹងវត្តភ្ញៀវកិត្តិយសមកពីបណ្តាស្ថានប័នឯកជន ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោក ណាហ្គាសិ កនស៊ូកិ ឧបទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងក្នុងពិធីបើកពិធីបុណ្យផ្កាយឆ្នាំ២០២៥ ថាពិធីបុណ្យផ្កាយ ឬតាណាបាតា គឺជាកម្មវិធីវប្បធម៌ប្រពៃណីជប៉ុនដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដាជារៀងរាល់ឆ្នាំ។ នៅថ្ងៃបុណ្យតាណាបាតាប្រជាជនជប៉ុនជឿថា បំណងប្រាថ្នារបស់ពួកគេនឹងបានសម្រេចប្រសិនបើពួកគេសរសេរបំណងប្រាថ្នារបស់ខ្លួននៅលើក្រដាសពណ៌ ហើយចងព្យួរទៅនឹងមែកឬស្សី។ ចំណែកឯនៅកម្ពុជាវិញ ពិធីបុណ្យផ្កាយឆ្នាំនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) មូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ និងស្ថានទូតជប៉ុន។

Opening ceremony of the Tanabata Festival 2025 at the Cambodia-Japan Cooperation Centre លោក ណាហ្គាសិ កនស៊ូកិ ថ្លែងថា៖ «ក្រោយពិធីបើកពិធីបុណ្យផ្កាយនេះ នឹងកម្មវិធីវប្បធម៌ជាច្រើនរួមមាន ការសម្ដែង ស្យាមិសេន ការប្រឡងចម្រៀងភាសាជប៉ុន ហៅថា ណូដូជីម៉ាន់ សិក្ខាសាលាអប់រំនានា។ យើងសង្ឃឹមថា ពិធីបុណ្យនេះ នឹងនាំមកនូវឱកាសដើម្បីឱ្យអ្នកចូលរួមទាំងអស់ស្វែងយល់ពីវប្បធម៌ជប៉ុន និងកាន់តែមានភាពស្និទ្ធស្នាលជាមួយប្រទេសជប៉ុន»។

 លោកបន្ថែមថា៖ «ជប៉ុន និងកម្ពុជាកំពុងពង្រឹងការផ្លាស់ប្ដូរវប្បធម៌ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យើងនឹងមានព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបជាច្រើនទៀតដូចជា មហោស្រពភាពយន្តជប៉ុន និងមហោស្រពគីហ្សូណា»។

Opening ceremony of the Tanabata Festival 2025 at the Cambodia-Japan Cooperation Centre ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅពិធីបុណ្យផ្កាយថា ពិធីនេះមិនត្រឹមតែចង់បង្ហាញពីវប្បធម៌ប្រពៃណីបុណ្យផ្កាយ ឬតាណាបាតាជប៉ុនមកកាន់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ពិធីនេះជាឱកាសនៃការផ្លាស់ប្តូរវប្បធម៌ក្នុងចំណោមយុវជននៃប្រទេសទាំងពីរដើម្បីស្វែងយល់ពីលក្ខណៈពិសេសនៃវប្បធម៌ប្រទេសជាតិនីមួយៗ និងជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរតាមរយៈការសម្តែងវប្បធម៌រួមគ្នា។

តំណាងថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡាសូមចូលរួមអបអរសាទរចំពោះពិធី «បើកពិធីបុណ្យផ្កាយ ឬតាណាបាតា ២០២៥» ដែលជាវប្បធម៌មួយរបស់ប្រទេសជប៉ុន និងតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខែកក្កដាហើយក៏សូមអបអរសាទរពីចម្ងាយផងដែរជាមួយប្រជាជនជប៉ុនផងដែរ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា ថ្លែងថា៖«ពិធីនេះជាការឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិទំនាក់ទំនងយូរអង្វែងព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជានិមិត្តរូបក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា-ជប៉ុន។ លើសពីនេះក៏ផ្តល់ឱកាសដល់យុវជនដើម្បីចែករំលែក និងស្វែងយល់អំពីភាពសម្បូរបែបនៃវប្បធម៌ប្រពៃណីរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន»។

Opening ceremony of the Tanabata Festival 2025 at the Cambodia-Japan Cooperation Centre ចំណែកលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈថ្លែងក្នុងព្រឹត្តិការណ៍ពិធីបុណ្យផ្កាយថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការអបអរសាទរនោះទេ ប៉ុន្តែគឺស្ពានផ្សាភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន បន្ថែមពីក៏ជានិមិត្តសញ្ញាដែលកើតចេញពីចំណងនៃក្តីស្រឡាញ់ សន្តិភាព និងការគោរពវប្បធម៌គ្នាទៅវិញទៅមក។

លោកជំទាវ ប៉ែន មុនីមករា ថ្លែងថា៖ «វាគឺជាផ្សព្វផ្សាយតម្លៃរួមដែលបង្រួបបង្រួមប្រជាជនយើង ហើយជាមួយនឹងការបង្កើនទំនាក់ទំនងនៃប្រជាជាតិរបស់យើងទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យើងចាប់ផ្តើមជំពូកថ្មីដ៏ជោគជ័យមួយដែលពោរពេញទៅដោយឱកាស ការរីកចម្រើនរួមគ្ន និងមិត្តភាពដ៏យូរអង្វែង»។

 លោកជំទាវ​បន្ថែមថា៖ «ស្របពេលនឹងការរីករាយទស្សនានូវការបង្ហាញនិងការសម្ដែងដ៏រស់រវើក ខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាព្យាយាមស្តាប់នូវចង្វាក់បេះដូងរួមគ្នាដែលកើតចេញពីការសម្តែងវប្បធម៌ប្រទេសទាំងពីរ។ សិល្បៈខ្មែរនិងជប៉ុនបានមកចែករំលែកទេពកោសល្យនិងរឿងរ៉ាវរបស់ពួកគេ ជាពិសេសខ្ញុំសូមអំពាវនាវដល់យុវជនរបស់យើងឱ្យចាប់យកឱកាសនានេះ ដើម្បីស្វែងយល់ឱ្យច្បាស់អំពីព្រឹត្តិការណ៍រៀនអ្វីដែលថ្មី និងឈានទៅរកការបង្កើតមិត្តភាពដ៏យូរអង្វែង»។

រូបភាពដោយ៖  សហការី និងទុយ អេងលី (សាគូរ៉ា)

Opening ceremony of the Tanabata Festival 2025 at the Cambodia-Japan Cooperation Centre Opening ceremony of the Tanabata Festival 2025 at the Cambodia-Japan Cooperation Centre Opening ceremony of the Tanabata Festival 2025 at the Cambodia-Japan Cooperation Centre

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here