ទំនាក់ទំនងរវាងចិនកម្ពុជា៖ មានភាពរឹងមាំដូចថ្មមានពន្លឺចែងចាំងដូចពេជ្រ

កម្រមានទំនាក់ទំនងភាពជាដៃគូអន្តរជាតិដែលច្បាស់លាស់ និងរឹងមាំដូចទំនាក់ទំនងរវាងចិន និងកម្ពុជាណាស់។ ទំនាក់ទំនងបែបនេះមិនត្រឹមតែបានឆ្លងកាត់ការសាកល្បងពេលវេលាប៉ុណ្ណោះទេ ថែមទាំងក៏មានភាពកាន់តែរឹងមាំឡើងៗ ទៀតផង ប្រទេសទាំងពីរចិន និងកម្ពុជាបានបង្កើតទំនាក់ទំនងផ្លូវទូតជាផ្លូវការនៅឆ្នាំ១៩៥៨ ។

បន្ទាប់មកទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងផុលផុសដែលកកើតជាក្របខ័ណ្ឌសហប្រតិបត្តិការ “ត្បូងពេជ្រ” ក្នុងវិស័យធំទាំង៦គឺ កិច្ចសហប្រតិបត្តិការខាងនយោបាយ ផលិតកម្ម និងគុណភាព កសិកម្ម ថាមពល សន្តិសុខនិងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនជាដើម។

មូលដ្ឋានប្រវត្តិសាស្ត្រ៖ មូលដ្ឋានគ្រឹះនៃទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការ

ចិនជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលស្គាល់ឯករាជ្យរបស់កម្ពុជាមុនគេបង្អស់ទង្វើនេះជាមូលដ្ឋានសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរដែលឈរលើមូលដ្ឋាននៃទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។

បទចម្រៀង (ស្រណោះប្រទេសចិន) របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុបានចងចាំចំណងមិត្តភាពជាយូរអង្វែង៖ “អ្នកជាមហាអំណាចដែលអាចឆ្មើងដ៏ឧត្តម អ្នកចេះគួរសម មិនរើសអើងធំឬតូចយ៉ាងណា”

បច្ចុប្បន្ននេះ ស្មារតីបែបនេះបានបន្តណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឆ្លងតាមគំនិតផ្ដួចផ្ដើម ”ខ្សែក្រវាត់និងផ្លូវ” របស់ចិននិង ”យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជាប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងថែមមួយកម្រិតទៀត។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ជាច្រើនលើកនូវសារសំខាន់របស់កម្ពុជាក្នុងកិច្ចការទូតជាមួយប្រទេសជិតខាងរបស់ចិនដែលបានបង្កើនភាពរឹងមាំនៃទំនាក់ទំនងភាពជាដៃគូ។

ច្រកចូលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរបស់កម្ពុជា

ទំនាក់ទំនងខាងសេដ្ឋកិច្ច៖ បង្កើតមូលដ្ឋានកំណើនរយៈពេលយូរ

គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” បានដើរតួនាទីសំខាន់ក្នុងការបន្ស៊ីគោលដៅរបស់ចិនជាមួយតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា ។ គំរូមួយគឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជា ។ ផ្លូវល្បឿនលឿននេះបានបញ្ចប់ការស្ថាបនានៅឆ្នាំ២០២២ ដែលបានបង្កើនការធ្វើពាណិជ្ជកម្មនិងការតភ្ជាប់រវាងរាជធានីភ្នំពេញនិងក្រុងព្រះសីហនុ។

ចិនបានវិនិយោគការសាងសង់ព្រលានយន្តហោះអន្តរជាតិអង្គរ-សៀមរាប ព្រលានយន្តហោះនេះបានទទួលអ្នកដំណើរចំនួន១៣២ម៉ឺននាក់ក្នុងរយៈពេលមួយឆ្នាំចាប់ពីដាក់ឱ្យបើប្រាស់មកដែលបានក្លាយជាច្រកទ្វារដ៏សំខាន់នៃទេសចរណ៍អន្តរជាតិ។ ស្របពេលជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំហំនាំចេញនាំចូលនៅឆ្នាំ២០២៤ លើសពី៤ពាន់លានដុល្លារអាមេរិកដែលជានិមិត្តសញ្ញាមួយ។ ប្រទេសទាំងពីរក៏បានកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀង និងអង្ករដែលគម្រោងទាំងនេះនឹងកែប្រែសហគមន៍ជុំវិញ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា (CCFTA) ដែលចុះហត្ថលេខានៅឆ្នាំ២០២២ ព្រមទាំងកិច្ចព្រមព្រៀងស្ដីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានធ្វើឱ្យកម្ពុជាអាចនាំចេញកសិផលដូចជាអង្ករ ផ្លែឈើនិងម្ទេសទៅកាន់ប្រទេសចិនដោយអនុគ្រោះពន្ធ។ ទីផ្សារដ៏ធំនិងកម្លាំងទិញដ៏ខ្លាំងក្លារបស់ចិនមានសារសំខាន់ណាស់ចំពោះគោលដៅដ៏មហិមារបស់កម្ពុជា ពោលគឺដល់ឆ្នាំ២០៣០ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ហើយឈានដល់ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ប្រាសាទអង្គរវត្តនៅខេត្តសៀមរាបបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការ UNESCO

ការទូតខាងវប្បធម៌តភ្ជាប់អរិយធម៌តាមរយៈការចែករំលែកបេតិកភណ្ឌ ការផ្លាស់ប្តូរវប្បធម៌ជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងចិននិងកម្ពុជាជាប់រហូតមក។ ចិនបានដើរតួនាទីដ៏លេចធ្លោក្នុងវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ជាពិសេសគឺការងារជួសជុលអង្គរធំ។

ក្នុងនាមជាក្រុមទីមួយដែលចូលរួម “សកម្មភាពអន្តរជាតិស្តីពីការអភិរក្សអង្គរវត្ត” ដែលដឹកនាំដោយអង្គការ UNESCO នៅឆ្នាំ១៩៩៣ ប្រទេសចិនបានចូលរួមយ៉ាងសកម្មនូវការងារជួសជុលព្រះរាជវាំងនៃអង្គរធំ។ គម្រោងជួសជុលនេះនឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលមិនត្រឹមតែបានអភិរក្សទីសំណល់ប្រវត្តិសាស្ត្រនេះប៉ុណ្ណោះទេថែមទាំងក៏ជំរុញការផ្សព្វផ្សាយចំណេះដឹងផងដែរ។ អ្នកជំនាញខាងការអភិរក្សបុរាណវត្ថុរបស់ចិនបានបង្រៀនសមត្ថភាព និងបច្ចេកទេសដ៏ចាំបាច់ដល់អ្នកស្រាវជ្រាវបុរាណវត្ថុរបស់កម្ពុជា។

កិច្ចសហប្រតិបត្តិការខាងវេជ្ជសាស្ត្រ៖ធ្វើឱ្យកម្ពុជាអាចបំពេញតាមតម្រូវការរបស់ខ្លួន

ក្នុងវិស័យវេជ្ជសាស្ត្រទំនាក់ទំនងរវាងចិន និងកម្ពុជាបានប្រែប្រួលពីរូបមន្តសហប្រតិបត្តិការដែលផ្តល់ជំនួយទៅជារូបមន្តដែលផ្តល់ចំណេះដឹងនិងការអភិវឌ្ឍតាមរយៈការសហប្រតិបត្តិការគ្នា។ ចាប់ពីឆ្នាំ២០២១មក មាននិស្សិតកម្ពុជាចំនួន១២០ នាក់បានចុះឈ្មោះចូលរួមកម្មវិធីគ្រប់ប្រភេទនៅសកលវិទ្យាល័យខេត្ត Yunnan ដែលស្ថិតនៅតំបន់ភាគនិរតីរបស់ចិនព្រមពេលជាមួយគ្នានេះ មាននិស្សិតពេទ្យកម្ពុជាចំនួនជាង ៥០នាក់បានចុះឈ្មោះនៅសកលវិទ្យាល័យវេជ្ជសាស្ត្រ Kunming ពួកគេទទួលបានចំណេះដឹងខាងឯកទេសដ៏គន្លឹះសម្រាប់គាំទ្រប្រព័ន្ធវេជ្ជសាស្ត្រកម្ពុជា។

អគារមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅក្រុងភ្នំពេញ

ឧទាហរណ៍មួយគឺ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈដែលស្ថិតនៅក្រុងភ្នំពេញ។ មន្ទីរពេទ្យនេះបានបើកនៅឆ្នាំ២០២២ មានអគារកម្ពស់១១ជាន់នេះមានផ្នែកពេទ្យចិន និងពេទ្យបារាំងបានក្លាយជាស្ថាប័នវេជ្ជសាស្ត្រដែលទទួលការកោតសរសើរខ្លាំង។ ពឹងផ្អែកទៅលើបច្ចេកទេសវេជ្ជសាស្ត្រដ៏ជឿនលឿននិងការយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលបុគ្គលិកជំនាញវេជ្ជសាស្រ្ត មន្ទីរពេទ្យនេះបានដើរតួនាទីដ៏សំខាន់ក្នុងវិស័យបំពេញតម្រូវការវេជ្ជសាស្ត្ររបស់កម្ពុជា។

សម្លឹងមើលទៅអនាគតឆ្ពោះទៅកាន់ទំនាក់ទំនងភាពជាដៃគូដែលមានកម្រិតកាន់តែខ្ពស់

ទន្ទឹមនឹងប្រទេសទាំងពីរចិន និងកម្ពុជាធ្វើឱ្យមានភាពកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនទស្សនទានស្តីពីការបង្កើតសហគមន៍រួមវាសនារវាងចិន និងកម្ពុជាកំពុងក្លាយជាការពិតជាក់ស្តែងជាបណ្តើរៗ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍពីទំនាក់ទំនងភាពជាដៃគូដែលឈរលើមូលដ្ឋានចំណងមិត្តភាពប្រវត្តិសាស្ត្រទៅជាទំនាក់ទំនងភាពជាដៃគូដែលឆ្ពោះទៅកាន់អនាគត ដើម្បីនាំមកនូវផលប្រយោជន៍យ៉ាងប្រាកដប្រជាដល់សេដ្ឋកិច្ច វប្បធម៌និងសេវាកម្មសាធារណៈ។

ឧត្តមគតិនៃការអភិវឌ្ឍរបស់កម្ពុជាទទួលបានការគាំទ្រពីបទពិសោធ ធនធាន និងការចូលទីផ្សាររបស់ចិន ហើយចិនទទួលបានដៃគូដ៏មុតមាំក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឱកាសកាន់តែច្រើន ។

ក្នុងយុគសម័យដែលទំនាក់ទំនងភាពជាដៃគូអន្តរជាតិតែងតែរងភាពមិនប្រាកដប្រជា និងការសាកល្បងនៃប្រែប្រួលស្ថានការណ៍សកលជាបន្តបន្ទាប់ទំនាក់ទំនងរវាងចិន និងកម្ពុជាបានក្លាយជាគំរូនៃភាពធន់មួយដែលមានប្រវត្តិសាស្ត្រជាមូលដ្ឋានគ្រឹះមានកិច្ចសហប្រតិបត្តិការជាកម្លាំងចលករ និងជំរុញដោយទស្សនទានរួមចំពោះអនាគត៕

 អត្ថបទដោយ៖ លោកស្រី Huang Fei និងរូបភាពដោយ៖ Cambodia/yidaiyilu.gov.cn 

LEAVE A REPLY

Please enter your comment!
Please enter your name here