ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានជូនពរជ័យដល់ប្រជាជនកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។ ដើម្បីអបអរសាទរក្នុងពិធីបុណ្យស្ថានទូតមានកិត្តិយសក្នុងការបង្ហាញវីដេអូចូលឆ្នាំខ្មែរដែលបង្ហាញពី «គុនខ្មែរ» ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយវប្បធម៌ចម្រុះ និងបង្ហាញពីកីឡាវាយគុនបុរាណរបស់កម្ពុជា។
លោកអ្នកចូលរួមរីករាយទស្សនា និងធ្វើការចែករំលែកវីដេអូដែលមានក្នុងបណ្តាញសង្គម Facebook YouTube Instagram ឬ X។
នៅក្នុងវីដេអូនេះ Dan ដែលជាមន្ត្រី្កការទូតអាមេរិកដែលទើបមកកម្ពុជាត្រូវបានណែនាំអំពីក្បាច់គុនចម្រុះគុនខ្មែរ។ លោកបានទទួលការហ្វឹកហាត់ពីកញ្ញា សំ ថារ័ត្ន ដែលនាងជាបុគ្គលឈ្នះមេដាយប្រាក់នៃការប្រកួត MMA ពិភពលោកឆ្នាំ២០២៣ និងបានចូលរួមក្នុងការបណ្តុះបណ្តាលយ៉ាងតឹងរឹងរយៈពេលប៉ុន្មានខែដើម្បីប្រកួតក្នុងការប្រកួតមិត្តភាពគុនខ្មែរ។ ជាលទ្ធផល មិត្តភាពឈ្នះលើការប្រកួតនេះដែលជាសញ្ញានៃការរួបរួម និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
រូបភាពដោយ៖ សហការី

