រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជិត២០ម៉ឺនដុល្លារលើកកម្ពស់ការអប់រំសាលាមត្តេយ្យសិក្សាគំរូ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណជិត ២០ម៉ឺនដុល្លារដល់អង្គការ Nature Center Risen (NCR) សម្រាប់គម្រោងលើកកម្ពស់ការអប់រំបរិស្ថានដល់កុមារតូច និងអាណាព្យាបាលទូទាំងប្រទេសតាមរយៈសាលាមត្តេយ្យសិក្សាគំរូក្នុងប្រទេសកម្ពុជា។ 

ជំនួយមួយក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនដែលបានចុះកិច្ចសន្យានៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះដោយឯកឧត្តម អ៊ូអ៊ណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងអង្គការ Nature Center Risen (NCR)។ 

នៅក្នុងគម្រោងនេះអង្គការ Nature Center Risen នឹងអនុវត្តការអប់រំបរិស្ថានដល់កុមារតូចនិង ក្នុងសាលាមត្តេយ្យមួយចំនួននៅកម្ពុជាដើម្បីផ្សព្វផ្សាយកម្មវិធីសិក្សាអប់រំដែលអាណាព្យាបាលទទួលបានជោគជ័យពីសាលាមត្តេយ្យគំរូមួយចំនួនក្នុងខេត្តព្រះសីហនុ។ ង្គការ Nature Center Risen (NCR) នឹងធ្វើឱ្យប្រសើរឡើងនូវបរិក្ខារសាលារៀន និងបង្កើតសម្ភារសិក្សាដែលទាក់ទងនឹងការអប់រំបរិស្ថានដោយមានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡានៃប្រទេសកម្ពុជា និងការិយាល័យអប់រំ យុវជន និងកីឡាតាមបណ្តាខេត្ត។

គម្រោងមានគោលបំណងពង្រីកការអប់រំបរិស្ថានដល់មត្តេយ្យសិក្សាក្នុងតំបន់ទាំងអស់ពីស្ថាប័នគំរូទាំងនេះ បន្ថែមពីនេះជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៥៦លានដុល្លារអាមេរិកដល់គម្រោងចំនួន១៦០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី 

Japan Provides around $200,000 for Empowerment of Environmental Education in Kindergartens

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here