ភ្នំពេញ៖ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញនៅថ្ងៃទី២៧ ខែមីនា នេះ បានរៀបចំពិធីអបអរសាទរការប្រគល់អដ្ឋិធាតុដែលបានរកឃើញនៅកន្លែងធ្លាក់យន្តហោះអាមេរិកដោយបានបាត់នៅខេត្តរតនគិរីកាលពី ៥៥ឆ្នាំមុនក្នុងសម័យសង្គ្រាមវៀតណាម។ ពិធីមានការចូលរួមពីលោកស្រីភារធារីនៃស្ថានទូតអាមេរិកនៅភ្នំពេញ Bridgette Walker និងលោក សៀង ឡាប្រេស អនុប្រធាននៃគណៈកម្មាធិការកម្ពុជាទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។
អង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA) ដែលបានជួយក្នុងការរុករកដោយមានការគាំទ្រពី DPAA មកផ្នែកក្រុមបូរាណវិទ្យាដែលមានឈ្មោះថា Ohio Valley Archaeology។ក្រុមហ៊ុន Golden West សង្ឃឹមថា អដ្ឋិធាតុដែលត្រូវបានរកឃើញនឹងនាំឱ្យគេអាចឈានទៅដល់ការកំណត់អត្តសញ្ញាណនៃសមាជិកកងទ័ពពីររូបដែលបានបាត់ខ្លួននិងផ្តល់ជាចម្លើយចុងក្រោយដល់គ្រួសាររបស់ពួកគេ។
នេះគឺជាពិធីប្រគល់អដិ្ឋធាតុដំបូងនៅព្រះរាជាណាចក្រកម្ពុជាគិតតាំងពីឆ្នាំ២០១៥ មក ហើយជាព្រឹត្តិការណ៍ដំសំខាន់ក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតទៅលើស្ថានភាពនៃការធ្លាក់យន្តហោះ និងទីតាំងបាត់ខ្លួននៃសមាជិកកងទ័ពទាំងពីរនាក់នោះ។ គេអាចកំណត់អត្តសញ្ញាណបានលើយុទ្ធជនទាំងនោះដោយផ្អែកលើភស្តុតាងដែលបានរកឃើញ ហើយអដ្ឋិធាតុដែលបានរកឃើញនឹងត្រូវបានដឹកយកទៅមន្ទីរពិសោធន៍របស់ DPAA នៅទីក្រុង Honolulu ដើម្បីគេធ្វើការវិភាគបន្ថែមនៅក្នុងមន្ទីរពិសោធន៍ដ៏ទំនើបរបស់ DPAA។

ឆ្នាំនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតជាមួយព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីគណៈកម្មាធិការទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន (POW/MIA) កម្ពុជា DPAA បានធ្វើសកម្មភាពរុករកសមាជិកនៃកងទ័ពសហរដ្ឋអាមេរិកចំនួន៤៨ នាក់ដែលនៅស្ថិតក្នុងបញ្ជីបាត់ខ្លួននៅឡើយ នៅប្រទេសកម្ពុជា។
អង្គភាព DPAA ធ្វើការស៊ើបអង្កេត និងរុករកជាប្រចាំ នៅទូទាំងពិភពលោក ដោយផ្តល់ការគាំទ្រដល់ការខិតខំក្នុងការរុករកយុទ្ធជនអាមេរិកចំនួនជាង ៨២,០០០ នាក់ ដែលនៅបាត់ខ្លួននៅក្នុងសង្គ្រាមចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។
បេសកកម្មរបស់ DPAA គឺរុករកតាមដែលអាចធ្វើទៅបាននូវបុគ្គលិកទ័ពរបស់សហរដ្ឋអាមេរិកដែលបាត់ខ្លួននៅក្នុងជម្លោះកន្លងមក ដើម្បីជម្រាបទៅគ្រួសាររបស់ពួកគេ និងប្រទេសជាតិ។ ប្រព័ន្ធមន្ទីរពិសោធន៍របស់ DPAA គឺជាមន្ទីរពិសោធន៍កំណត់អត្តសញ្ញាណនៃអដ្ឋិធាតុដែលធំ និងមានភាពចម្រុះបំផុតក្នុងពិភពលោក ហើយមានបុគ្គលិកជាអ្នកវិទ្យាសាស្ត្រជានរវិទូ បុរាណវិទូ និងអ្នកវេជ្ជសាស្ត្រផ្នែកកោសលវិច្ច័យផ្នែកធ្មេញចំនួនជាង ៣០នាក់។
សម្រាប់ព័ត៌មានបន្ថែមអំពីបេសកកម្មរបស់ក្រសួងការពារជាតិអាមេរិក ក្នុងការរុករកជនជាតិអាមេរិកដែលបានបាត់ខ្លួនក្នុងពេលបម្រើប្រទេសជាតិ សូមចូលមើលគេហទំព័ររបស់អង្គភាព DPAA ដែលមានអាសយដ្ឋាន www.dpaa.mil ស្វែងរកយើងនៅលើបណ្តាញសង្គមតាម www.facebook.com/dodpaa https://www.linkedin.com/company/dodpaa, https://www.instagram.com/dodpaa/ ឬ https://x.com/dodpaa ៕
រូបភាពដោយ៖ សហការី
