អ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជាចំនួន១០រូនឹងត្រូវទៅទស្សនកិច្ចនៅជប៉ុន

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានជួបជាមួយអ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជាចំនួន១០រូបដែលនឹងត្រូវនឹងទៅបំពេញទស្សនកិច្ចទៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១២ ទៅដល់ថ្ងៃទី១៩ ខែមីនា ខាងមុខនេះ។

ដែលក្នុងនោះមានអ្នកនយោបាយវ័យក្មេង២រូបពីគណបក្សកាន់អំនាច និង៧រូបមកពីគណបក្សប្រឆាំង និង១រូបទៀតពីសង្គមស៊ីវិលការទៅបំពេញទស្សនកិច្ចទៅប្រទេសជប៉ុននេះ គឺជាផ្នែកនៃកម្មវិធី JENESYS 2024 ដោយកម្មវិធីតម្រូវឱ្យមានការផ្លាស់ប្តូរពីប្រជាជនទៅប្រជាជនដែលត្រូវបានគាំទ្រដោយក្រសួងការបរទេសជប៉ុន។

កម្មវិធី JENESYS 2024 នេះត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងជួយគាំទ្រការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាតាមរយៈការលើកម្ពស់កិច្ចសន្ទនារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង និងភាគីផ្សងៗ។ អ្នកចូលរួមទាំង១០រូបនឹងអញ្ជើញទៅទស្សនាសភាជប៉ុន និងមានការផ្លាស់ប្ដូរទស្សនៈជាមួយសមាជិកសភាតំណាងរាស្ត្រជប៉ុននៃសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា។

បន្ទាប់មកអ្នកនយោបាយ និងសកម្មជនវ័យក្មេងកម្ពុជាចំនួន១០រូបនឹងត្រូវទៅទស្សនាទីក្រុង Ichihara នៃខេត្ត Chiba ដើម្បីទស្សនា និងយល់ដឹងបន្ថែមពីការបោះឆ្នោតជ្រើសរើសអភិបាលខេត្ត Chiba ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននានានៅក្នុងខេត្ត Chiba ដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់ផងដែរ៕

រូបភាពដោយ៖ សហការ

 

LEAVE A REPLY

Please enter your comment!
Please enter your name here