វិទ្យាស្ថានបារាំង និងស្ថានទូតបារាំងនឹងរៀបចំព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនីនៅកម្ពុជាដើម្បីអបអរភាសាបារាំង

ភ្នំពេញ៖ នៅឆ្នាំនេះ វិទ្យាស្ថានបារាំងនៅកម្ពុជានិងស្ថានទូតបារាំងប្រចាំកម្ពុជានឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ក្នុងគោលដៅលើកស្ទួយភាសាបារាំងក៏ដូចជាវប្បធម៌នៃប្រទេសដែលបានប្រើប្រាស់ភាសាបារាំងក្នុងក្របខ័ណ្ឌនៃសប្ដាហ៍ភាសាបារាំង និងហ្វ្រង់ កូហ្វូនី។

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វិទ្យាស្ថានបារាំងនឹងរៀបចំឱ្យមានជំនួបមួយជាមួយលោក Je an- Louis Tipp អ្នកនិពន្ធសៀវភៅរឿង និងជំនួបផ្សេងទៀតដើម្បីអបអរភាសាបារាំងតាមរយៈចម្រៀង ឬសិល្បៈនៃការថ្លែងជាសាធារណៈ ការចាក់បញ្ចាំងភាពយន្តនិយាយភាសាបារាំងដែលត្រូវបានជ្រើសរើសសម្រិតសម្រាំងយ៉ាងសមិទ្ធករទុយនីស៊ី ម៉ារ៉ុក និងកាណាដា រឿងនិទានប្រទេសកូតឌីវរំ និងការប្រគំតន្ត្រីពិសេសដោយមានសិល្បករ Arthur Ribo និង តន្ត្រីករណ្តំ Roch Havet”1

កម្មវិធីនេះបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី២០ ខែមីនាដែលជាទិវាអន្តរជាតិហ្វ្រង់កូហ្វូនីសប្តាហ៍ភាសា បារាំង និងហ្វ្រង់កូហ្វូនីដែលត្រូវបានស្នើឡើងដោយក្រសួងវប្បធម៌បារាំង សប្ដាហ៍នេះបានក្លាយទៅជាជំនួបអន្តរជាតិដ៏សំខាន់មួយ។ ជាពេលវេលាវប្បធម៌ អប់រំ និងភាពសប្បាយរីករាយដែលបើកជូនសាធារណៈជនចូលរួមភាសាបារាំងកំពុងក្លាយទៅជាកម្លាំងចលករនៃភាពរីករាយការបណ្ដុះគំនិត និងកិច្ចសន្ទនាដែលផ្តោតលើព្រឹត្តិការណ៍នានា និងសកម្មភាពបង្ហាត់បង្រៀន។

គ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យកម្ពុជានឹងចូលរួមក្នុងពិធីអបអរទាំងនេះផងដែរ ដោយមានការសម្តែងរឿងល្ខោនដ៏ល្បីល្បាញរបស់ Molière ដែលមានចំណងជើងថា «អ្នកជំងឺស្រមើស្រមៃ» ដោយក្រុមល្ខោន

Incompressibles មកពីនូវែលកាឡេដូនី និងគាំទ្រដោយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅតាមបណ្តាសាកលវិទ្យាល័យនៅភ្នំពេញនានាសម្រាប់និស្សិតបានទស្សនា។ សិល្បករ Arthur Ribo ដែលចូលរួមប្រគំតន្ត្រីនៅរាជធានីភ្នំពេញ សៀមរាប និងបាត់ដំបង នឹងដឹកនាំសិក្ខាសាលានានាដោយមានការចូលរួមពីអ្នកសិក្សាភាសាបារាំងមកពីអនុវិទ្យាល័យ និងវិទ្យាល័យនានាក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។

Celebrations of Francophonie in Cambodiaសិស្សានុសិស្ស និងនិស្សិតជាង ២២,០០០ នាក់កំពុងសិក្សាភាសាបារាំងនៅប្រទេសកម្ពុជា បន្ថែមពីនេះស្ថានទូតបារាំងបានផ្តល់ការគាំទ្រដល់ការបង្រៀនភាសាបារាំងនៅក្នុងប្រព័ន្ធអប់រំកម្ពុជាដោយបានបណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំង និងដោយរៀបចំឱ្យមានសកម្មភាព ជំនួបនានាសម្រាប់សិស្សានុសិស្សដើម្បីលើកស្ទួយភាពទាក់ទាញនៃភាសាបារាំងក្នុងមាគ៌ាសិក្សា និងអាជីពផងដែរ។

ប្រទេសកម្ពុជានឹងទទួលស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ក្នុងឆ្នាំ២០២៦ ដែលជាកិច្ចប្រជុំកំពូលត្រូវបានប្រារព្ធឡើងជាលើកទីពីរនៅអាស៊ីពោលគឺប្រមាណ៣០ឆ្នាំក្រោយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយកាលពីឆ្នាំ១៩៩៧។ កិច្ចប្រជុំកំពូលខាងលើនឹងជាឱកាសបង្ហាញឱ្យឃើញភាពរស់រវើកនៃហ្វ្រង់កូហ្វូនីនៅអាស៊ីអាគ្នេយ៍ក៏ដូចជាឧទ្ទិសថ្វាយព្រះបរមរតនកោដ្ឋិនរោត្តម សីហនុ ដែលទ្រង់ជាបិតាស្ថាបនិកមួយអង្គនៃហ្វ្រង់កូហ្វុនីពហុភាគី។

លោកព្យែរ វ៉ាំងសង់ ទីប្រឹក្សាសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ និងជានាយកវិទ្យាស្ថានបារាំងនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ហ្វ្រង់កូហ្វូនីនៅកម្ពុជាមានលក្ខណៈរស់រវើកជាពិសេស ហើយរដ្ឋាភិបាលកម្ពុជាមានមន្ត្រីជាច្រើនរូបដែលប្រើប្រាស់ភាសាបារាំង។ ការចេះភាសាបារាំងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងចំណោមសហគមន៍ដ៏ធំមួយនៃអ្នកប្រើប្រាស់ភាសាបារាំងចំនួន៤លាននាក់នៅជុំវិញពិភពលោក។ កិច្ចសហប្រតិបត្តិការបារាំង-កម្ពុជានឹងបន្តធ្វើនៅក្នុងវិស័យអប់រំ សាកលវិទ្យាល័យ វិទ្យាសាស្ត្រ បរិភភណ្ឌ និងវប្បធម៌»។

រូបភាពដោយ៖ សហការី

Celebrations of Francophonie in Cambodia

LEAVE A REPLY

Please enter your comment!
Please enter your name here