ជប៉ុនផ្តល់ជំនួយរថយន្តបាញ់ខ្យល់ពន្លត់អគ្គិភ័យ និងសម្ភារបរិក្ខារនៅមន្ទីរពេទ្យព្រះអង្គឌួង

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានចុះចុះហត្ថលេខាផ្តល់ថវិកាសរុបចំនួនប្រមាណជាង ៤៦ម៉ឺនដុល្លារអាមេរិក​ (៤៦២,០០៣ ដុល្លារអាមេរិក) ដល់ចំនួនពីរ គឺរថយន្តបាញ់ខ្យល់ពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ដល់រដ្ឋបាលរាជធានីភ្នំពេញ និងគម្រោងពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យព្រះអង្គឌួង។ 

កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយវត្តមានឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីររួមមានឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។ 

Japan provides grants for fire trucks and the installation of medical equipmentជប៉ុនបានជារថយន្តបាញ់ខ្យល់ពន្លត់អគ្គិភ័យសម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញដែលមានទឹកប្រាក់ជាង ៨ម៉ឺនដុល្លារអាមេរិក​ (៨៣,៦៧២ ដុល្លារអាមេរិក)។ ក្នុងគម្រោងនេះ រថយន្តបាញ់ខ្យល់ចំនួនមួយដែលជាម៉ាស៊ីនពន្លត់អគ្គិភ័យប្រភេទបាញ់ខ្យល់ដំបូងគេបង្អស់នឹងដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាដោយត្រូវបានដាក់ពង្រាយក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ។

រថយន្តនេះទាំងនោះនឹងជួយឱ្យក្រុមពន្លត់អគ្គិភ័យអាចឆ្លើយតបទៅនឹងស្ថានភាពអគ្គិភ័យនានា រួមទាំងករណីអគ្គិភ័យធំៗ កាន់តែរហ័ស និងមានប្រសិទ្ធភាពដោយអាចអនុវត្តការបាញ់ខ្យល់ចេញពីអាគារមានឧប្បត្តិហេតុអគ្គិភ័យ។ រថយន្តនេះមានរួមចំណែកជួយការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនជាង ២,៨លាននាក់ ក្នុងរាជធានីភ្នំពេញពីឧប្បត្តិហេតុអគ្គិភ័យ។ រថយន្តនេះត្រូវបានផ្ដល់ជូនដោយទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និងគ្រោះមហន្តរាយនៃក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន។

បន្ថែមពីនេះរដ្ឋាភិបាលជប៉ុនក៏បានផ្តល់រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ដែលប្រើប្រាស់រួចដែលសរុបជាទឹកប្រាក់ប្រមាណជាង ១៥ម៉ឺនដុល្លារអាមេរិក​ (១៥៤,៣៧៦ ដុល្លារអាមេរិក)​ ដល់រដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងគម្រោងនេះ រថយន្តសង្គ្រោះអគ្គីភ័យចំនួនមួយនឹងក្លាយជារថយន្តសង្គ្រោះអគ្គីភ័យដំបូងគេបង្អស់ដាក់ឱ្យប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ រួមទាំងមានរថយន្តពន្លត់អគ្គីភ័យដែលមានជណ្តើរយន្តកម្ពស់ ៤០ម៉ែត្រចំនួនមួយផងដែរ។ 

Japan provides grants for fire trucks and the installation of medical equipmentរថយន្តពន្លត់អគ្គីភ័យជណ្តើរយន្តនឹងជួយក្រុមពន្លត់អគ្គិភ័យក្នុងការពង្រឹងសមត្ថភាពពន្លត់អគ្គិភ័យ ដើម្បីទប់ទល់នឹងករណីផ្សេងៗ ដូចជានៅអាគារខ្ពស់ៗ ជាដើម។ គម្រោងនេះអាចជួយឱ្យប្រសើរឡើងនូវសុវត្ថិភាពសម្រាប់ប្រជាជន និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជនប្រមាណ ២,៨លាននាក់ ក្នុងរាជធានីភ្នំពេញក៏ដូចជាសម្រាប់ភ្ញៀវទេសចរ និងពាណិជ្ជករអន្ដរជាតិ ដែលមកពីជុំវិញពិភពលោក។

គម្រោងបំពាក់បរិក្ខារពេទ្យនៅមន្ទីរពេទ្យដែលមានទឹកប្រាក់សរុបប្រមាណជាង ២២ម៉ឺនដុល្លារអាមេរិក​ (ថវិកាចំនួន ២២៣,៩៥៥ ដុល្លារអាមេរិក) នឹងផ្តល់ឱ្យមន្ទីរពេទ្យព្រះអង្គឌួង។ ជំនួយនេះនឹងត្រូវប្រើប្រាស់សម្រាប់ធ្វើលទ្ធកម្មសម្ភារៈបរិក្ខារពេទ្យចំនួន ៣ប្រភេទសម្រាប់ ការវះកាត់ផ្នែកត្រចៀក ច្រមុះ បំពង់ក (ហ្វកសិប ៣ឈុត ម៉ាស៊ីនដៀល និងម៉ាស៊ីនសេវវើ ១ឈុត ម៉ាស៊ីនវះអង់ដូស្តូប១ឈុត) ដើម្បីពង្រឹងគុណភាពនៃការវះកាត់ផ្នែកត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង។

គម្រោងសង្ឃឹមថានឹងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងាររបស់វេជ្ជបណ្ឌិត និងគិលានុ បដ្ឋាយិកាដែលមើលថែទាំអ្នកជំងឺនៅក្នុងនៅមន្ទីរពេទ្យព្រះអង្គឌួង។ តាមរយៈការពង្រឹងសេវាវេជ្ជសាស្ត្រគម្រោងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺប្រមាណ ៣២,០០០នាក់ ដែលរួមទាំងអ្នកជំងឺមានប្រាក់ចំណូលទាបចំនួន ១,៤០០នាក់។

Japan provides grants for fire trucks and the installation of medical equipmentឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាបានថ្លែងក្នុងថ្ងៃចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនៃគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិថា៖ «តាមការសង្កេតឃើញថាប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ បើទោះជាយ៉ាងនេះក្តី ខ្ញុំទទួលស្គាល់ថាប្រទេសកម្ពុជានៅតែមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន»។

លោកបានបន្តទៀតថា៖ «ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង គូសាណូណ៌ ផងដែរ»៕

រូបភាពដោយ៖ សហការី

Japan provides grants for fire trucks and the installation of medical equipment

LEAVE A REPLY

Please enter your comment!
Please enter your name here