មេបញ្ជាការរងកងទ័ពជើងគោកអាមេរិកបំពេញទស្សនកិច្ច​នៅកម្ពុជា

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ Scott A. Winter មេបញ្ជាការរងកងទ័ពជើងគោកសហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក លើការងារយុទ្ធសាស្ត្រ និងផែនការបានជួបជាមួយថ្នាក់ដឹកនាំយោធាកម្ពុជាក្នុងអំឡុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

លោកឧត្តមសេនីយ៍ទោ Winter បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG)ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងជំនួយផ្នែកសន្តិសុខ។

USARPAC Deputy Commander Travels to Cambodiaលោកក៏បានជួបជាមួយអតីតនិសិ្សតកម្ពុជាដែលបានទទួលការអប់រំផ្នែកវិជ្ជាជីវៈយោធាពីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីអបអរសាទរពួកគេក្នុងការនាំហើយបាននាំយកនូវជំនាញទាំងនេះពីសហរដ្ឋអាមេរិកមកបម្រើមាតុប្រទេសវិញ។ នៅខេត្តកំពង់ស្ពឺឧត្តមសេនីយ៍ទោ Winter បានទៅទស្សនាមជ្ឈមណ្ឌលប្រតិបត្តិការរក្សាសន្តិភាពដើម្បីពិនិត្យមើលសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ និងពិភាក្សាអំពីលទ្ធភាពធ្វើសហប្រតិបត្តិការជាមួយរួមគ្នា។

ទស្សនកិច្ច​របស់ឧត្តមសេនីយ៍ទោ Winter បានកើតមានឡើងបន្ទាប់ពីទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ Ronald P. Clark មេបញ្ជាការនៃកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

រុបភាពដោយ៖ សហការី

USARPAC Deputy Commander Travels to Cambodia

 

LEAVE A REPLY

Please enter your comment!
Please enter your name here