ជំនួយឥតសំណងជប៉ុនគូសាណូណ៌ជួយតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួនប្រមាណជាង ២៤៣,៤៥០ ដុល្លារអាមេរិក​ (ពីររយសែសិបបីពាន់បួនរយហាសិបដុល្លាអាមេរិក) ដល់សមាគមទឹកស្អាតជនបទកម្ពុជាសម្រាប់ការតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន២ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ដែលជាជំនួយឥតសំណងនេះ គឺសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌)។

កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយឯកឧត្តម អ៊ូអ៊ិណុ អាត់ ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯក សុនចាន់ ប្រធានសមាគមទឹកស្អាតជនបទកម្ពុជា និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តីដែលជាស្ថាប័នត្រូវទទួលជំនួយដើម្បីអនុវត្តគម្រោង។ 

ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវសាងសង់ហើយបណ្តាញចែកចាយទឹកមានប្រមាណជា ៨គីឡូម៉ែត្រនឹងត្រូវបានតម្លើងនៅភូមិចំនួន២ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ ប្រជាជនភាគច្រើនដែលរស់នៅក្នុងតំបន់នោះមានការពិបាកក្នុងការទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងកំពុងប្រឈមមុខនឹងហានិភ័យសុខភាពដោយសារកង្វះបរិក្ខារផ្គត់ផ្គង់ទឹកនៅក្នុងឃុំ។ តាមរយៈគម្រោងនេះ ប្រជាពលជនជាង ២,៣០០នាក់នឹងទទួលបាននូវទឹកស្អាតដែលមានតម្លៃសមរម្យ និង អនាម័យគ្រប់គ្រាន់ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។

The KUSANONE Project Grant Supports the Installation of a Water Supply System in Siem Reapក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លៃប្រាប់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនរបស់លោកបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណ៌សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដែលកំពុងអនុវត្តគម្រោងនានា។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុនបានចូលរួមចំណែកជិត ៧០០ គម្រោងនៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងនេះ។ តំណាងឱ្យរដ្ឋាភិបាលជប៉ុនលោករីករាយដែលគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាព នៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី បានថ្លែងថា៖ «យើងរំពឹងថាប្រជាជនប្រមាណ ២,៣០០នាក់ដែលរស់នៅក្នុងតំបន់នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ដែលនឹងរួមចំណែកដល់ការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។ ការផ្គត់ផ្គង់ទឹកជាផ្នែកមួយក្នុងចំណោមវិស័យដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុនចំពោះប្រទេសកម្ពុជា»។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង៧១លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៧០០គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី

The KUSANONE Project Grant Supports the Installation of a Water Supply System in Siem ReapThe KUSANONE Project Grant Supports the Installation of a Water Supply System in Siem Reap

LEAVE A REPLY

Please enter your comment!
Please enter your name here