កម្ពុជាបានរៀបចំវេទិកាអនាគតឆ្នាំ២០២៥ស្តីពីកសិកម្មគិតគូរពីអាកាសធាតុ និងអនាគតសន្តិសុខស្បៀង

សៀមរាម៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយស្ថានទូតអាល្លឺម៉ង់នៅទីក្រុងភ្នំពញ និងសហភាពអឺរ៉ុប (EU) នៅកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀចំវេទិកាថ្នាក់អន្តរជាតិឆ្នាំ២០២៥ ក្នុងការកំណត់ដំណាក់កាលនៃការផ្លាស់ប្តូរបរិវត្តកម្មឆ្ពោះទៅរកប្រព័ន្ធអាហារដែលគិតគូរពីអាកាសធាតុ សុខ ខមាលភាពជានិរន្តរភាព នៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ធាគារ បុរីអង្គរ រីសត ក្នុងក្រុងសៀមរាប។

វេទិកាអនាគតអន្តរជាតិឆ្នាំ២០២៥ឆ្នាំនេះ ផ្តោតសំខាន់ទៅលើបញ្ហាប្រឈម និងការស្វែងរក​ដំណោះស្រាយការប្រែប្រួលអាកាសធាតុដោយមានអ្នកចូលរួមពីបណ្តាលប្រទេសអាស៊ី និងអាហ្វ្រិក ភាគីពាក់ព័ន្ធអន្តរជាតិ ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនដើម្បីរកដំណោះស្រាយរួមគ្នាក្នុងគោលដៅគិតគូរពីអាកាសធាតុ។

វេទិកាអនាគតអន្តរជាតិឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចូស កាឌែល (Jost Kadel) អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងលោក ប្រាយអិន ហ្វូណារី (Bryan Fornari) ប្រធាន​កិច្ច​សហប្រតិបត្តិការ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅកម្ពុជា។

Cambodia hosts Future Forum 2025 on Climate-Smart Agriculture and the Future of Food Security នៅក្នុងពិធីបើកវេទិកាអនាគតឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ការរៀបចំវេទិកាសម្រាប់កិច្ចសន្ទនា ការផ្លាស់ ប្តូរចំណេះដឹង និងបទពិសោធន៍នៅទូទាំងប្រទេសដែលអ្នកពាក់ព័ន្ធមកពីតំបន់ផ្សេងៗ គ្នាលើវិស័យកសិកម្ម អាហារូបត្ថម្ភ និងការប្រែ ប្រួលអាកាសធាតុ គឺសំខាន់បំផុតសម្រាប់មនុស្សជាតិ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីថ្លៃថា៖ «បច្ចុប្បន្នកម្ពុជាមិនត្រឹមតែផលិតស្បៀងគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញកសិផលបានទូទាំងពិភពលោកទៀតផង។ ភាពជោគជ័យនេះ ជំរុញឱ្យមានសកម្មភាពពង្រីកដីបង្កបង្កើនផលតាមរយៈការបន្តកិច្ចខិតខំប្រឹងប្រែងបោសសម្អាត កែលម្អប្រព័ន្ធធារាសាស្ត្រ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងការទទួលយកបច្ចេកវិទ្យាទំនើបរួមទាំងការអភិវឌ្ឍន៍ និងការប្រើប្រាស់ពូជដំណាំសុទ្ធដែលល្អប្រសើរឡើងជាដើម» ។

ឯកឧត្តមរដ្ឋមន្ត្រី​លើកទឹកចិត្តភាគីពាក់ព័ន្ធថា៖ «សហភាពអឺរ៉ុប (EU) អង្គការ (GIZ) និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សូមបន្តគំនិតផ្តួចផ្តើមបន្ថែមទៀត ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសសម្រាប់កម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាឆ្លាតវៃ ការផ្តល់ការវិនិយោគអភិវឌ្ឍន៍ បន្ថែមការផ្តល់ហិរញ្ញប្បទានដល់ភាគីពាក់ព័ន្ធសំខាន់ៗ ការទទួលបានទីផ្សារ ការតភ្ជាប់ខ្សែចង្វាក់តម្លៃ ការ សម្របសម្រួលពាណិជ្ជកម្ម»។ 

Cambodia hosts Future Forum 2025 on Climate-Smart Agriculture and the Future of Food Security នាឱកាសនៃវេទិកាអនាគតឆ្នាំ២០២៥ នេះ ក៏បានរោបចំពិធីបើកដំណើរការគម្រោងថ្មីមួយទៀតផងដែរ ដែលជាគម្រោង «គំនិតផ្ដួចផ្ដើ​មស្រូវអង្ករប្រសើរជាងនេះនៅកម្ពុជា (Better Rice Initiative Cambodia)» ហៅកាត់ថា (BRIC)។ គម្រោងនេះនឹងគាំទ្រដល់កសិករក្នុងការដាំដុះដំណាំស្រូវតាមវិធីសាស្រ្តដែលធន់នឹងអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ច​ក់ និងទទួលបានផលចំណេញកាន់តែច្រើន។ គម្រោង BRIC នេះនឹងជួយកសិករក្នុងប្រទេសកម្ពុជាឱ្យទទួលបានស្តង់ដារអន្តរជាតិរួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកសិករ ធុរកិច្ច និងរដ្ឋាភិបាលដើម្បីបង្កើនភាពធន់នឹងអាកាសធាតុនិងលើកកម្ពស់ការអនុវត្តកសិកម្មដែលបំភាយកាបូនទាប។

តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋាភិបាលកម្ពុជាកំពុងប្តេជ្ញាយ៉ាងរឹងមាំក្នុងការលើកកម្ពស់វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទ ដើម្បីធានាបាននូវសន្តិសុខស្បៀង និងសុវត្ថិភាពចំណីអាហារឆ្ពោះទៅរកប្រព័ន្ធកសិកម្មប្រកបដោយ ប្រសិទ្ធភាព ភាពធន់ និរន្តរភាព និងកំណត់សកម្មភាពដើម្បីធានានិរន្តរភាពបរិស្ថាន និងការត្រៀមខ្លួនសម្រាប់ការឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ៕

រូបភាពដោយ៖ ទុយ អេងលី

Cambodia hosts Future Forum 2025 on Climate-Smart Agriculture and the Future of Food Security Cambodia hosts Future Forum 2025 on Climate-Smart Agriculture and the Future of Food Security

LEAVE A REPLY

Please enter your comment!
Please enter your name here