ជប៉ុនផ្តល់ថវិកាជាងមួយលានដុល្លារអាមេរិកសម្រាប់ការបោសសម្អាតគ្រាប់មីននៅខេត្តចំនួនពីរ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនប្រកាសថានឹងផ្តល់ថវិកាសរុបចំនួនជាងមួនលានដុល្លារអាមេរិក (១,៣០២,៥៣៩) ដល់ស្ថាប័នទទួលជំនួយក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្កការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយឯកឧត្តម អ៊ូអិណ អាត់ភ្លីស៊ី ឯកអក្ករាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោង។ 

ទឹកប្រាក់ប្រមាណជាង ៦៥ម៉ឺនដុល្លារអាមេរិក (៦៥៤,៤០២) នឹងត្រូវផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងការគាំទ្ររការស្ថាបនាឡើងវិញការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង PRDB។ នៅក្នុងគម្រោងនេះអង្គការ JMAS នឹងធ្វើការបោសសម្អាតតំបន់ដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើផ្ទៃចំនួន ១០០ហិចតារួមទាំងការផ្ទេរវិធីសាស្ត្រដែលមានប្រសិទ្ឋភាព និងសុវត្ថិភាពក្នុងការបោសសម្អាតគ្រាប់មីនគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទៅដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ គម្រោងនេះក៏នឹងមានការផ្តល់ការអប់រំអំពីការការបញ្ចៀសហានិភ័យនៃគ្រាប់មីនផងដែរ បន្ថែមពីនេះ កសិករនឹងទទួលបានឱកាសសិក្សាអំពីបច្ចេកទេសដាំដុះស្រូវ និងបង្កើតកសិដ្ឋានកំរូនៅលើទីតាំងដីដែលបោសសម្អាតមឺនរួចរាល់។

Japan provides more than one million dollar for Landmines, Unexploded ordinances, and Cluster Munition Clearanceទឹកប្រាក់ប្រមាណជាង ៦៥ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត (៦៤៨,១៣៧) នឹងត្រូវផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដូចគ្នា ហើយគម្រោងទីពីរនេះ គឺគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS។ នៅក្នុងកម្រោងនេះ អង្កការ JMAS នឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមនៅលើផ្ទៃដីប្រមាណជាងចំនួន ២៤០ហិចតា និងបង្រៀនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ មិនតែប៉ុណ្ណោះ គម្រោងនេះនឹងផ្ដល់ការអប់រំអំពីការការបញ្ចៀសពីហានិភ័យនៃគ្រាប់មីនដល់ប្រជាជនមូលដ្ឋាន និងបណ្ដុះបណ្តាលកសិករអំពីការគ្រប់គ្រង និងបច្ចេកវិទ្យាកសិកម្មផងដែរ។

 ឯកឧត្តមអ៊ូអំណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាថា ផ្តល់ជំនួយឥតសំណងសម្រាប់កម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនថ្ងៃនេះ គឺជាគម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យហៅកាត់ថាគម្រោង (PRDB) និងគម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាកម្រោង (PRCS) អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS)។ 

Japan provides more than one million dollar for Landmines, Unexploded ordinances, and Cluster Munition Clearanceឯកឧត្តមអ៊ូអំណ អាត់ស៊ូស៊ី ថា៖ «ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើគម្រោងចំនួន២នៃជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននាថ្ងៃនេះ។ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅថា “នរ៉េន” បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ»។

ក្នុងរយៈពេល២០ឆ្នាំចុងក្រោយស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៦០កម្រោងនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ ហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពូជា។ លោកបានក៏បានសង្ខេបខ្លីៗ គម្រោងចំនួន២ នៃថ្ងៃចុះហត្ថលេខាថា រដ្ឋាភិបាលជប៉ុននឹងផ្ដល់ថវិកាប្រមាណ ៦៥០,០០០ ដុល្លារអាមេរិកសម្រាប់គម្រោងចំនួន២ ឬជាសរុបប្រមាណ ១,៣០០,០០០ ដុល្លារអាមេរិកដល់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដែលនឹងអនុវត្តក្នុងខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង។

ចាប់តាំងពីឆ្នាំ២០០២ មកអង្គការ (JMAS) បានចូលរួមក្នុងសកម្មភាពគាំទ្រការបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះនៅកម្ពុជាជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។ បន្ថែមលើការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងខេត្តបន្ទាយមានជ័យ និងគ្រាប់បែកចង្កោមក្នុងខេត្តស្ទឹងត្រែងសម្រាប់គម្រោងទាំងពីរនេះ អង្គការ (JMAS) នឹងបន្តផ្ដល់ការអប់រំអំពីការជៀសវាងពីគ្រោះថ្នាក់ និងផ្តល់ជំនួយផ្នែកកសិកម្ម។

Japan provides more than one million dollar for Landmines, Unexploded ordinances, and Cluster Munition Clearanceឯកឧត្តមអ៊ូអំណ អាត់ស៊ូស៊ី បន្ថែមថា៖ «យើងសង្ឃឹមថា គម្រោងទាំងពីរដែលបានចុះហត្ថលេខានៅថ្ងៃនេះនឹងកាត់បន្ថយការរងទុក្ខរបស់មនុស្សដែលបណ្ដាលមកពីគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងធ្វើឱ្យការរស់នៅរបស់ប្រជាជនក្នុងតំបន់រងគ្រោះមានសុខសន្តិភាព និងភាពប្រសើរជាងមុនព្រមទាំងរួមចំណែកក្នុងការសម្រេចបាននូវការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្ស ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា»។

គួរបញ្ជាក់ថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៦០លាន ដុល្លារអាមេរិកដល់គម្រោងចំនួន ១៦០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សាវិស័យសុខាភិបាល វិស័យ កសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី

Japan provides more than one million dollar for Landmines, Unexploded ordinances, and Cluster Munition Clearance

LEAVE A REPLY

Please enter your comment!
Please enter your name here