ជប៉ុនផ្តល់ថវិកាប្រមាណជាង ៤៤ម៉ឺន​ដុល្លារអាមេរិកសម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងផ្ដល់ថវិកាសរុបចំនួន ៤៤៦,៨០១ ដុល្លារអាមេរិកដល់ស្ថាប័នចំនួនបីក្រោមគ្រោងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណ៌។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ ដោយ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងបីមកពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងរដ្ឋបាលឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ 

គម្រោងដែលមានទឹកប្រាក់ប្រមាណជាង ១៨០,៣៩៦ដុល្លារអាមេរិកនឹងត្រូវផ្តល់ទៅមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវសម្រាប់ការស្ដារប្រព័ន្ធធារាសាស្ត្រត្រពាំងក្រែកក្នុងខេត្តតាកែវ។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹក។ ដោយតំបន់នោះងាយរងគ្រោះរាំងស្ងួតនារដូវប្រាំងដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបានគ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះដោយសារសមត្ថភាពស្តុកទឹកមិនគ្រប់គ្រាន់តំបន់នោះជារឿយៗ រងផលប៉ះពាល់ដោយទឹកជំនន់។ ផ្លូវតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនេះទៅតំបន់ដែលប្រជាជនរស់នៅមានស្ថានភាពយ៉ាប់យ៉ឺន ដែលដាក់បន្ទុកយ៉ាងធ្ងន់ដល់កសិករ។ គម្រោងរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ ៣,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រដើម្បីធានាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។ លើសពីនេះ គម្រោងក៏រំពឹងថាកម្រិតជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាជននឹងមានភាពប្រសើរឡើងដោយសារមានការកើនឡើងនៃបរិមាណស្រូវដែលផលិតបាននៅក្នុងតំបន់នេះ។

Japan Provides Four hundred forty-six thousand for Irrigation Facility Rehabilitation and Construction of Bridges គម្រោងទីពីរដែលមានទឹកប្រាក់ប្រមាណជាង ១៥៤,៣៥៣ ដុល្លារអាមេរិកនឹងត្រូវផ្តល់ទៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំសម្រាប់ការសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ គម្រោងនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយមានស្ពានមួយមិនទាន់សាងសង់រួចរាល់ដែលត្រូវបានផ្អាកដោយសារខ្វះថវិកា។ បន្ទាប់ពីស្ថានរងការបាក់ស្រុតដោយទឹកជំនន់ក្នុងឆ្នាំ២០២៣ ប្រជាជនមូលដ្ឋានត្រូវឆ្លងកាត់ទន្លេដោយប្រើប្រាស់ទូកតូចមួយ។ ស្ពានថ្មីនេះនឹងផ្តល់ឱ្យប្រជាជនដែលរស់នៅក្នុងតំបន់នេះប្រមាណ ១១,០០០នាក់ជាមួយនឹងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ លើសពីនេះទៅទៀត តាមរយៈការផ្ដល់លទ្ធភាពក្នុងការដឹកជញ្ជូនកសិផលប្រាក់ចំណូលរបស់ប្រជាជនមូលដ្ឋាននឹងមានការកើនឡើង។ 

គម្រោងដែលមានទឹកប្រាក់ប្រមាណជាង ១១២,០៥២ដុល្លារអាមេរិកនឹងត្រូវផ្តល់ជូនរដ្ឋបាលឃុំខ្វាវសម្រាប់ការសាងសង់ស្ពាននៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយជំនួសឱ្យស្ពាន ឈើពុកផុយបច្ចុប្បន្ន។ ខណៈដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យព្រមទាំងដឹកជញ្ជូនកសិផលតាមស្ពានដែលរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និង មនុស្សចាស់។ បន្ថែមពីនេះ ឡាន និងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ស្ពាននេះទដោយសារស្ពាននេះប្រហែលមិនអាចទ្រាំទ្របាននូវទម្ងន់ និងអាចមានការបាក់ស្រុត។ គម្រោងរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១៥,០០០នាក់តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។ ការសាងសង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផងដែរ ដែលនឹងនាំមកនូវការកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជន និងការកើនឡើងនូវប្រាក់ចំណូលរបស់កសិករ។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តជំនួយឥតសំណងគូសាណូណ៌នៅកម្ពុជាដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ លោកបន្ថែមថា គូសាណូ គឺមានន័យថា “ឬសស្មៅ” ក្នុងភាសាជប៉ុន ហើយនៅក្នុងរយៈពេលជាង៣០ ឆ្នាំកន្លងមកនេះស្ថានទូតជប៉ុនបានអនុវត្តជិត ៧០០គម្រោងនៅទូទាំងប្រទេសកម្ពុជា តាមរយៈគម្រោងជំនួយឥតសំណងគូសាណូណ៌។ ពួកយើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។

Japan Provides Four hundred forty-six thousand for Irrigation Facility Rehabilitation and Construction of Bridges ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ថ្លែងថា៖ «ខ្ញុំសូមណែនាំគម្រោងដែលយើងកំពុងចុះហត្ថលេខានាថ្ងៃនេះ គម្រោងទី១ ដែលនឹងត្រូវអនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ១៨០,៣៩៦ ដុល្លារអាមេរិក។ គម្រោងទី២ ដែលនឹងត្រូវអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៥៤,៣៥៣ ដុល្លារអាមេរិក និងគម្រោងទី៣ ដែលនឹងត្រូវអនុវត្តដោយរដ្ឋបាលឃុំខ្វាវ ក្នុងខេត្តសៀមរាប រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១១២,០៥២ដុល្លារអាមេរិក  ដើម្បីសាង សង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន»។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី បន្ថែមថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានសង្កេតឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជានាពេលថ្មីៗ នេះ។ ទោះជាយ៉ាងណាខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមជាច្រើនដែលជប៉ុនអាចជួយបានដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះតាមរយៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង គម្រោង គូសាណូស៊ា ផងដែរ»។

Japan Provides Four hundred forty-six thousand for Irrigation Facility Rehabilitation and Construction of Bridges ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុនបានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៧០លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តគម្រោងគូសាណូណ៌ចំនួន ៦៩៤ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី

Japan Provides Four hundred forty-six thousand for Irrigation Facility Rehabilitation and Construction of Bridges

LEAVE A REPLY

Please enter your comment!
Please enter your name here