រដ្ឋាភិបាល​​ជប៉ុន​បន្ត​គាំទ្រ​ការ​សាងសង់​សាលា​បឋមសិក្សា​ដល់​សិស្ស​ក្នុង​ខេត្ត​ចំនួន​ពីរ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា នេះ រដ្ឋាភិបាលជប៉ុនបានធ្វើការចុះហត្ថលេខាផ្ដល់ជំនួយប្រមាណជាង ១៩ម៉ឺនដុល្លារអាមេរិក ដល់គម្រោងចំនួនពីរដែលគម្រោងនោះជាគម្រោងជំនួយឥតសំណងសម្រាប់ទ្រង់ទ្រាយតូចជួយដល់សន្តិសុខមនុស្សជាតិ។ កិច្ចសន្យាផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូអ៊ណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយទាំងពីរ។ 

គម្រោងដែលមានទឹកប្រាក់ប្រមាណជាង ៩ម៉ឺនដុល្លារអាមេរិកបានផ្តល់ជូនអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជាដែលមានទីតាំងស្ថិតនៅសាលាបឋមសិក្សាគល់ទទឹង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីកសាងសង់អគារសិក្សាមួយខ្នង មាន ៦បន្ទប់រួមមានបំពាក់គ្រឿងសង្ហារឹម បង្គន់អនាម័យ កន្លែងលាងសម្អាតដៃចំនួនមួយ។

បច្ចុប្បន្នសិស្សនៅសាលាមានការលំបាកក្នុងការសិក្សាដោយសារអគារសិក្សាដែលបានសាងសងពីឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើមានសភាពទ្រុឌទ្រោម ហើយបរិស្ថាននៅក្នុងសាលាមិនសូវមានអនាម័យ ខ្វះខាតនូវកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យផងដែរ។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយគម្រោងរំពឹងថានឹងផ្ដល់អត្ថប្រយោជន៍ដល់សិស្សចំនួន ៣១៦នាក់ និងគ្រូបង្រៀន ១០នាក់ផងដែរ។ 

The government of Japan is continuously supporting constructing primary schools for students in two provinces ទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិកនឹងត្រូវបានផ្តល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យដែលមានទីតាំងស្ថិតនៅស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យដោយគម្រោងនឹងសាងសងអគារសិក្សាមួយខ្នងមាន៥បន្ទប់ដែលមានបំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យមួយខ្នងមាន៤បន្ទប់ កន្លែងលាងសម្អាតដៃមួយនឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូ ជ្រៅ ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នសិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សាដោយសារអគារសិក្សាដែលសាងសងពីឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើមានសភាពទ្រុឌទ្រោមផងដែរនោះ។ ដែលបណ្តាឱ្យបរិស្ថាននៅទីនោះមិនសូវមានអនាម័យ កង្វះខាតនូវកន្លែង លាងសម្អាតដៃ និងបង្គន់អនាម័យ។ ការផ្តល់ជូនគម្រោងនេះ មានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុនហើយគម្រោងរំពឹងថានឹងជាប្រយោជន៍ដល់សិស្សចំនួន១៦៩នាក់ និងគ្រូបង្រៀនចំនួន៤ នាក់ក្នុងកែលម្អឱ្យកាន់តែប្រសើរឡើងនូវគុណភាពអប់រំ។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងនេះនៅកម្ពុជាដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោង។

The government of Japan is continuously supporting constructing primary schools for students in two provinces ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ថ្លែងថា៖ «នៅក្នុងរយៈពេលជាង៣០ឆ្នាំជាងចុងក្រោយនេះ ស្ថានទូតជប៉ុនបានចូលរួមចំណែក ក្នុងគម្រោងចំនួន ៧០០នៅទូទាំងប្រទេសកម្ពុជាតាមរយៈគ្រោងការណ៍ជំនួយឥតសំណងគូសាណូណ៌។ យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»។

លោកបន្ថែមថា៖ «ខ្ញុំសូមណែនាំសង្ខេបនូវគម្រោងដែលយើងកំពុងចុះហត្ថលេខានាថ្ងៃនេះ គម្រោងទី១ ដែលនឹងអនុវត្តដោយអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជារដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួនជាង ៩ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសាងសង់ បំពាក់គ្រឿងសង្ហារឹមសម្រាប់អគារសិក្សា១ខ្នង បង្គន់អនាម័យ១ខ្នងមាន៦បន្ទប់ កន្លែងលាងសម្អាតដៃ នៅសាលាបឋមសិក្សា គល់ទទឹង ក្នុងខេត្តពោធិ៍សាត់។ ចំណែកឯគម្រោងទីពីរគឺទឹកប្រាក់ប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិកនឹងត្រូវបានផ្តល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យដែលមានទីតាំងស្ថិតនៅស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យដោយគម្រោងនឹងសាងសងអគារសិក្សាមួយខ្នងមាន៥បន្ទប់ដែលមានបំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យមួយខ្នងមាន ៤បន្ទប់ កន្លែងលាង សម្អាតដៃមួយនឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាភូមិថ្មី ក្នុងស្រុកអូ ជ្រៅ ខេត្តបន្ទាយមានជ័យ»។ 

លោកបន្តបន្ថែមថា៖ «យើងរំពឹងគម្រោងទាំងពីនេះនឹងផ្តល់ជាប្រយោជន៍ដល់សិស្សប្រមាណជាងជិត ៥០០នាក់ និងគ្រូបង្រៀនប្រមាណជាង១៤នាក់នៅខេត្តចំនួនពីរ គឺខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់»។

The government of Japan is continuously supporting constructing primary schools for students in two provinces ជំនួយឥតសំណងគូសាណូព៌ារបស់ជប៉ុនបានចាប់ផ្តើមជួយប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជាភាពក្រីក្រ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ មករដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៧០លានដុល្លារអាមេរិកដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩៤គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

រូបភាពដោយ៖ សហការី

The government of Japan is continuously supporting constructing primary schools for students in two provinces The government of Japan is continuously supporting constructing primary schools for students in two provinces

 

LEAVE A REPLY

Please enter your comment!
Please enter your name here