ស្ថានទូតសហរដ្ឋអាមេរិករៀបចំកម្មវិធីសប្តាហ៍ភោជនីយដ្ឋាន២០២៤

ភ្នំពេញ៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកស្រីភារធារីស្ថានទូតអាមេរិក Bridgette Walker បានបើកកម្មវិធី «សប្តាហ៍ភោជនីយដ្ឋានឆ្នាំ២០២៤៖ ស្រស់ពីសហរដ្ឋអាមេរិក» នៅភ្នំពេញ ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មសហរដ្ឋអាមេរិកទៅកាន់ក្រុមអ្នកជំនួញ និងសហគមន៍ផ្នែកម្ហូបអាហារនៅកម្ពុជា។

សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ដែលរៀបចំឡើងពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែធ្នូ មានភោជនីយដ្ឋានល្បីៗ មួយចំនួននៅភ្នំពេញនឹងផ្តល់ជូនម្ហូប និងតម្លៃពិសេសៗ សម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចដើម្បីបង្ហាញពីការប្រើប្រាស់ផលិតផលកសិកម្មអាមេរិកសម្រាប់ចម្អិនម្ហូប។

សម្រាប់ំព័ត៌មានបន្ថែមអាចចូលមើល​ក្នុងគេហទំព័រ https://freshfromtheusa.asia/ ដែលមានបង្ហាញពីបញ្ជីនៃភោជនីយដ្ឋានទាំងអស់ដែលចូលរួមអបអរសប្តាហ៍ភោជនីយដ្ឋាន។

U.S. Embassy Launches Restaurant Week 2024ថ្លែងក្នុងឱកាសនៃពិធីនេះ លោកស្រី Bridgette Walker បានលើកឡើងថា៖ «សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រំភើបមួយដែលអបអរសាទរភាពចម្រុះ និងភាពច្នៃប្រឌិតនៃផ្នែកម្ហូបអាហាររបស់យើងនៅក្នុងប្រទេសកម្ពុជា។ យើងមកជុំគ្នាដើម្បីបរិភោគអាហារដ៏មានឱជារសថ្មីៗ និងស្វែងយល់ពីផលិតផលកសិកម្មសហរដ្ឋអាមេរិក។ សប្តាហ៍ភោជនីយដ្ឋានក៏ជាឱកាសដ៏ល្អមួយផងដែរសម្រាប់គាំទ្រភោជនីយដ្ឋានដែលមានអាហារឆ្ងាញ់ នៅភ្នំពេញ និងសម្រាប់ឱ្យយគេមើលឃើញថា គ្រឿងផ្សំនៃម្ហូបអាហារអាមេរិកត្រូវបានប្រើ​ក្នុងការចម្អិនម្ហូបនៅជុំវិញពិភពលោក»។

សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិកបានទាញការចាប់អារម្មណ៍​លើការផលិតផលកសិកម្មអាមេរិកដែលប្រើជាមួយមុខម្ហូបទាំងអស់។ ​នៅក្រុងភ្នំពេញមានមុខម្ហូបបរទេសចម្រុះច្រើនដែលមានប្រើគ្រឿងផ្សំរបស់អាមេរិក ហើយពិធី​នៅថ្ងៃ​នេះ​មានការចូលរួមពីតំណាងភោជនីយដ្ឋាននានា ប្រើគ្រឿងផ្សំ​របស់អាមេរិក សហព័ន្ធនាំចេញសាច់សត្វសហរដ្ឋអាមេរិក ក្រុមប្រឹក្សាភិបាលទឹកដោះគោ California ក្រុមហ៊ុននាំចូលស្បៀងអាហារសហរដ្ឋអាមេរិក សាលាបង្រៀនផ្នែកម្ហូបអាហារ ភោជនីយដ្ឋាន និងសមាគមសណ្ឋាគារចុងភៅ និងភាគីពាក់ព័ន្ធ​ជាច្រើន​ទៀត​នៅកម្ពុជាដែលចាប់អារម្មណ៍​លើវិស័យម្ហូបអាហារ​៕

រូបភាពដោយ៖ សហការី

U.S. Embassy Launches Restaurant Week 2024U.S. Embassy Launches Restaurant Week 2024

LEAVE A REPLY

Please enter your comment!
Please enter your name here