តោះ! ចាប់ផ្តើមកក់ឥឡូវនេះទៅលេងបុណ្យភូមិមានជើងនៅមណ្ឌលគិរី

ដើម្បីបន្ថែមភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៍ចូលរួមទៅលេងបុណ្យភូមិមានជើងនៅទឹកដីភូមិភាគឦសានខេត្តមណ្ឌលគិរីនៅថ្ងៃទី២២ ដល់ថ្ងៃ២៤ ខែវិចិ្ឆកា ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមការងារបុណ្យភូមិសហការជាមួយដៃគូបានបន្ថែមសេវាកម្មកញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

កញ្ចប់ទេសចរណ៍ទៅលេងបុណ្យភូមិមានជើងនឹងនាំភ្ញៀវទេសចរទៅកាន់ទីកន្លែងស្អាតៗ ដូចជាទស្សនារមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ភូមិវប្បធម៌ជនជាតិដើមភាគតិច ចូលព្រៃមើល «សត្វដំរីលេងខ្លួន» ដែលជាទស្សនីយភាពប្លែកភ្នែកមិនធ្លាប់មានពីមុនរួមទាំងទៅមើលថ្ងៃលិចនៅលើភ្នំដោះក្រមុំ។

លើសពីនេះភ្ញៀវទេសចរនឹងបានស្វែងយល់ពីជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចឞូន៝ងនៅភូមិពូតាំង និងភ្លក់ម្ហូបអាហារជនជាតិដើមភាគតិចដូចជា សម្លព្រោងនៅព្រៃឬស្សីជាដើម ហើយភ្ញៀវទេសចរនឹងបានចូលរួមសកម្មភាពវប្បធម៌សប្បាយៗ ជាច្រើនដូចជា ការដើរផ្សារទិញផលិតផលនៅក្នុងតំបន់ ជាពិសេសគឺផលិតផលដែលផលិតឡើងដោយបងប្អូនជនជាតិដើមភាគតិច ទស្សនាការប្រគំតន្រ្តី និងសិល្បៈចម្រុះជាច្រើនប្រភេទបន្ថែមទៀត។

Booking now to visit BonnPhum at Mondulkiriសកល កិត្យា សហស្ថាបនិកមួយរូប និងជាអ្នកដឹកនាំផ្នែកច្នៃប្រឌិតនៃមហោស្រពសិល្បៈបុណ្យភូមិមានជើងឆ្នាំ២០២៤ បានប្រាប់ឱ្យដឹងពីពីគោលជំហររបស់កម្មវិធីថា៖ «ក្នុងឆ្នាំនេះ បុណ្យភូមិមានជើងនៅតែរក្សាជំហរក្នុងការផ្សព្វផ្សាយសិល្ប:វប្បធម៌ ទីកន្លែងធម្មជាតិតាមតំបន់ដោយឆ្នាំនេះផ្ទាល់ជនជាតិដើមភាគតិចឞូនិង និងសត្វដំរីនៅខេត្តមណ្ឌលគីរីនឹងត្រូវបានយកមកផ្សព្វផ្សាយក្នុងមាតិកាពិសេសៗ ដូចជា ដំរីលេងខ្លួន ការសម្តែងសិល្ប:បែបជនជាតិដើមភាគតិច ការប្រគំតន្ត្រី ទស្សនីយភាពសិល្ប:នានា និងសកម្មភាពដែលជាការចូលរួមពីយុវជនតាមតំបន់ដែលមានឈ្មោះថា ឡេឡដំរី ហើយក្នុងនោះផងដែរប្រធានបទគី៖ ការពង្រឹងសមត្ថភាពកុមារ និងយុវជន គឺជាការកសាងពិភពលោកឲមានភាពស្រស់បំព្រង»

លោកអ្នកអាចចាប់ផ្តើមធ្វើការកក់ពីឥឡូវនេះតាមរយៈ Bookme Plus ជាមួយតម្លៃសំបុត្រ ១៤ម៉ឺនរៀល ស្មើនឹង ៣៥ដុល្លាសម្រាប់ភ្ញៀវទេសចរដែលជាប្រជាពលរដ្ឋកម្ពុជា និងតម្លៃ ២៤ម៉ឺនរៀលស្មើនឹង ៦០ដុល្លាសម្រាប់ភ្ញៀវទេសចរបរទេស៕

រូបភាពដោយ៖ សហការី

Booking now to visit BonnPhum at MondulkiriBooking now to visit BonnPhum at MondulkiriBooking now to visit BonnPhum at MondulkiriBooking now to visit BonnPhum at Mondulkiri

LEAVE A REPLY

Please enter your comment!
Please enter your name here